៥ចំណុចធំៗ នាំឱ្យ ឱក សុគន្ធកញ្ញា នៅរក្សាតំណែងជាកំពូលតារាចម្រៀង ក្នុងចិត្តអ្នកគាំទ្រគ្មានថ្ងៃសាប

អ្នកនាង ឱក សុគន្ធកញ្ញា បានឈរជើងលើវិថីសិល្បៈក្នុងនាមជាកំពូលតារាចម្រៀងស្រីជួរមុខក្នុងប្រទេសកម្ពុជា មិនតិចជាង ២០ឆ្នាំនោះទេ។ ទ្រនំចុងក្រោយដែលកំពូលតារាស្រីរូបនេះ ជ្រកកោនគឺផលិតកម្មរស្មីហង្សមាស តាំងពីអំឡុងឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន ដែលបានជួយកសាងកេរ្តិ៍ឈ្មោះ ឱ្យអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែជោគជ័យទ្វេដង បើទោះជាកន្លងទៅអ្នកនាងធ្លាប់មានស្នាដៃចម្រៀងល្បីៗនៅទ្រនំចាស់មុនៗហើយក៏ដោយ។ មិនមែនជារឿងចៃដន្យ តែភាពជោគជ័យដល់ចំណុចកំពូលរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺកើតចេញពីសមត្ថភាពសុទ្ធសាធ បូករួមនឹងចំណែកក្រុមហ៊ុននៅពីក្រោយផងនោះ ទើបរហូតមកដល់បច្ចុប្បន្នសន្ទុះ នៃការគាំទ្រមកលើតារាចម្រៀងស្រីចាស់វស្សារូបនេះ នៅតែមិនស្រកស្រុត។

ខាងក្រោមនេះ ជាចំណុចធំៗ ដែល AMS Infotainment យកមកបរិយាយ ហេតុផលនាំឱ្យអ្នកនាង ឱក សុគន្ធកញ្ញា នៅតែរក្សាតំណែងជាកំពូលតារាចម្រៀងគ្មានថ្ងៃសាប។ ក្នុងនោះរួមមាន៖

១.សមត្ថភាពសំឡេងច្រៀងបានគ្រប់ទម្រង់

សំឡេង Unique មិនស្រដៀងអ្នកណាគឺជាហេតុផលមួយហើយ ប៉ុន្តែ ឱក សុគន្ធកញ្ញា ជាតារាស្រីមួយរូបដែលមានថាមពលសំឡេងដ៏ពិសេស អាចស្រែកច្រៀងតុងខ្ពស់ៗបានរលូន ដោយគ្មានឧបសគ្គ។ សំឡេងបត់បែនបានច្រើនបែប ច្រើនទម្រង់ មិនថាបែបមនោសញ្ចេតនាកម្សត់ លន្លង់លន្លោច បែបចង្វាក់រ៉ក បែបញាក់កន្ត្រាក់អារម្មណ៍ បែបប្រជាប្រិយ ប្រពៃណី មរតកដើម នោះទេ គឺអ្នកនាង ឱក សុគន្ធកញ្ញា អាចច្រៀងបានយ៉ាងល្អ នាំអារម្មណ៍អ្នកស្ដាប់ផ្លាស់ប្ដូរអារម្មណ៍ទៅតាមប្រភេទបទចម្រៀងនីមួយៗ។ សមត្ថភាពច្រៀងផ្ទាល់វិញ កាន់តែល្អ តែងទទួលបានការសរសើរមិនដាច់ពីមាត់។

២.អត្តចរិតល្អ មានភាពចាស់ទុំ

ជាកំពូលតារាស្រី ដែលពូកែអត់ធ្មត់គ្រប់បញ្ហា មិនថាជួបរឿងអ្វី អ្នកនាង ឱក សុគន្ធកញ្ញា តែងរក្សាភាពស្ងៀមស្ងាត់ រក្សាសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាកំពូលតារាចម្រៀងមួយរូប។ គេកម្រឃើញណាស់ ដែលតារាចម្រៀងរូបនេះ យកវេទិកា Social Media ឆ្លើយតបទៅនឹងបញ្ហា ការរិះគន់អ្វីមួយ។ បើនិយាយចំពោះអ្នកគាំទ្រវិញ ឱក សុគន្ធកញ្ញា តែងផ្ដល់នូវស្នាមញញឹមជូនសហគមន៍អ្នកគាំទ្ររបស់ខ្លួន តែងជំរុញលើកទឹកចិត្ត ផ្ដល់សារល្អៗ ទៅកាន់អ្នកគាំទ្រ ដូចពាក្យអ្នកនាង តែងនិយាយ «ស្រឡាញ់ឱក សុគន្ធកញ្ញា ស្រឡាញ់ការសិក្សា»។ ចំពោះមិត្តក្នុងសិល្បៈ មិនថាសិស្សប្អូន និងសិស្សច្បង អ្នកនាងតែងគោរពផ្ដល់តម្លៃចំពោះអ្នកជុំវិញខ្លួន មិនតម្កើងឬក មិនឆ្មើងឆ្មៃ ទោះល្បីដល់កម្រិតណា។

៣.ភាពរឹងមាំលើវិថីសិល្បៈ

ផ្លូវមកកាន់តំណែងជាកំពូលតារាចម្រៀងរបស់ ឱក សុគន្ធកញ្ញា មិនមែនជារឿងងាយស្រួលឡើយ។ លើកឡើងនៅក្នុងកិច្ចសម្ភាសមួយចំនួន អ្នកនាង ធ្លាប់បានប្រាប់ថា មានពេលមួយ អ្នកនាងស្ទើរតែបោះបង់អាជីពជាតារាចម្រៀងនេះហើយ ព្រោះកាលនោះបទចម្រៀងដែលបានចេញទៅមិនសូវមានសន្ទុះការគាំទ្រច្រើនឡើយ តែក្រោយមកស្រាប់តែមានក្រុមអ្នកគាំទ្រ បានបង្កើតជាសហគមន៍អ្នកគាំទ្រ តាមគាំទ្រអ្នកនាងគ្រប់ទីកន្លែង ហើយអ្នកគាំទ្រដ៏ស្មោះស្ម័គ្រទាំងនោះហើយ ជាកម្លាំងជំរុញឱ្យអ្នកនាងក្រោកឈរបន្តទៀត រហូតជោគជ័យខ្លាំងនឹកស្មានមិនដល់។

៤.មានបទចម្រៀងល្អៗរាប់មិនអស់ ហើយសុទ្ធតែជាកំពូលបទចម្រៀង

ស្ទើរគ្រប់បទចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា មិនថាក្មេង ចាស់ សុទ្ធតែមានអ្នកចេះច្រៀង អត្ថន័យ ប៉ារ៉ូល ចម្រៀងជាច្រើនបទ នៅតែដក់ជាប់ក្នុងចិត្តអ្នកគាំទ្រ មិនថាកន្លងផុតអស់ច្រើនឆ្នាំយ៉ាងណាក្ដី។ បទល្បីៗជាច្រើន ត្រូវបានចាក់ស្ដាប់គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ជាពិសេសជំនាន់ស្ដាប់វិទ្យុ មិនថាប៉ុស្តិ៍ណា ក៏ឮតែចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា។ ក្នុងនោះដែរអ្នកនិពន្ធក៏ជាចំណែកមួយដ៏សំខាន់នៃភាពជោគជ័យនេះ ក្នុងនោះរួមមានអ្នកនិពន្ធ សុខ ចាន់ផលជាដើម។ បទល្បីៗមិនក្រោមរយបទនោះទេ ដូចជាបទនៅក្នុងអាល់ប៊ុមកញ្ញាគ្រាប់កាហ្វេ, នៅក្បែរអូនសង្សារអូន នៅក្បែរគេសង្សារគេ, គេល្អគ្រប់យ៉ាងតែអូនស្រឡាញ់បង, សង្សារលេងៗស្រឡាញ់មែនទែន, នឹកផ្ទះ, ក្រោកឈរ, សង្សារផ្ទាល់ខ្លួន, Call Tune សុំទោស, ចង់ចាកចេញពីទីនេះ, សន្យាមុនគេង និងនៅមានបទជាច្រើនទៀតសុទ្ធតែជាបទល្បីៗខ្លាំង។

៥.រូបសម្រស់ និងការលេងស្ទីលតុបតែងខ្លួន

ចំណុចមួយនេះពិតជាមិនអាចប្រកែកបានឡើយ ឱក សុគន្ធកញ្ញា តែងត្រូវបានអ្នកគាំទ្រសរសើរថា ជាតារាដែលពូកែតុបតែងខ្លួនមិនឆ្គង ស្ទីលនីមួយៗ ចេញមកគឺបែប Unique ជះភាពទាក់ទាញ មិនថា តុបតែងបែបយុវវ័យកាលីបៗ បែបនារីទន់ភ្លន់ បែបស្រគត់ស្រគុំ ឬបែបណានោះទេ ស័ក្ដិសមគ្រប់ឈុត គ្រប់ទម្រង់។ បើនិយាយពីរូបសម្រស់វិញ គឺកាន់តែស្អាតឡើងៗ ពូកែថែសម្រស់ ទោះបីពន្លកក្រោយមានជាច្រើនហូហែរ តែបើនិយាយពីសម្រស់វិញ អ្នកនាង ឱក សុគន្ធកញ្ញា នៅតែលេចធ្លោ។

អ្វីដែលដែលបានរៀបរាប់ខាងលើនេះ នៅមិនទាន់អស់ទេ ទាំងនេះ គឺជាចំណុចសំខាន់ៗមួយចំនួនដែល Admin លើកឡើង តែនៅមានចំណុចជាច្រើនទៀតដូចជា ក្រុមការងារ អ្នកនិពន្ធ ផលិតករ សុទ្ធតែជាចំណែកនៃភាពជោគជ័យរបស់កំពូលតារាស្រីរូបនេះ តែបើគ្មានសមត្ថភាព ទោះមានអ្នកនៅពីក្រោយយ៉ាងណាក៏មិនអាចដែរ។ សមត្ថភាពដ៏ឆ្នើមបែបនេះហើយ ទើបអ្នកនាង នៅតែជាមុខសញ្ញា ត្រូវបានក្រុមហ៊ុនធំៗ ជ្រើសរើសជា BA ជាបន្តបន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *