ក្រោយអានសម្តីទាំងនេះ អ្នកប្រហែលជានឹកឃើញថាសុខភាពសំខាន់យ៉ាងណា

ជូនចំពោះអ្នកដែលមិនសូវអើពើនឹងសុខភាពរបស់ខ្លួនទាំងឡាយ…

ជឿជាក់ថា អ្នកប្រាកដជាបានដឹងហើយថា សុខភាពជាទ្រព្យដ៏មានតម្លៃណាស់ ហើយក៏ត្រូវការការថែទាំងយ៉ាងយកចិត្តទុកដាក់ជាប្រចាំផងដែរ​ តែបើបានដឹងហើយ នៅឡើយព្រងើយកន្តើយមិនខ្វល់ទៀតនោះ សូមអាននូវឃ្លាទាំងប៉ុន្មានខាងក្រោមនេះ ហើយគិតឡើងវិញ។

“អ្នកអាចជួលឲ្យគេធ្វើអ្វីគ្រប់យ៉ាងឲ្យអ្នក លើកលែងតែជួលឲ្យគេគេងសម្រាកលើគ្រែពេទ្យជំនួសអ្នក”

ដោយ Joseph Pilates

“សុខភាពរាងកាយរឹងមាំ ជាតម្រូវការទីមួយនៃជីវិតប្រកបដោយសុភមង្គល”

ដោយ Joseph Pilates

“របស់៣ យ៉ាងដែលអ្នកត្រូវមើលថែទាំឲ្យបានល្អ…សុខភាពអ្នក បេសកកម្មរបស់អ្នក និងមនុស្សដែលអ្នកស្រលាញ់”

ដោយ Naval Ravikant

“បុគ្គលដែលរវល់ខ្លាំងដល់ថ្នាក់មិនមានពេលថែទាំសុខភាពរបស់ខ្លួន ប្រៀបដូចជាជាងម៉ាស៊ីនដែលមិនខ្វល់ខ្វាយអំពីឧបករណ៍របស់ខ្លួនដែរ”

សុភាសិតរបស់ជនជាតិអាស្ប៉ាញ

បុគ្គលជោគជ័យដែលរកចំណូលបានរាប់លាន តែកំពុងបំផ្លាញសុខភាពខ្លួនឯង មិនប្រាកដថាជាមនុស្សជោគជ័យពិតឡើយ

ដោយ Zig Ziglar

“សុខភាពល្អពិតជាសំខាន់ជាងអ្វីទាំងអស់ សំខាន់ជាងភាពជោគជ័យ ទ្រព្យសម្បត្តិ និងអំណាច”

ដោយ Lee Strasberg

“សុខភាព និងសុខុមាលភាពរបស់អ្នកគួរតែជាអាទិភាពទីមួយរបស់អ្នក ព្រោះមិនមានអ្វីដែលសំខាន់ជាងនេះទៀតឡើយ”

ដោយ Rebert Cheeke

“សុខភាព ពេលខ្លះប្រៀបដូចជាទ្រព្យសម្បត្តិដែរ ទាល់តែបាត់បង់ ទើបយើងដឹងពីតម្លៃ”

ដោយ Josh Billings

“ប្រជាជនដែលជាមានសុខភាពរឹងមាំល្អ ជាទ្រព្យធនដ៏មានតម្លៃនៃប្រទេសជាតិ”

ដោយ Winston Churchill

“អាហារដែលអ្នកបរិភោគអាចជាឱសថដ៏មានសុវត្ថិភាព​ និងឥទ្ធិពល ឬក៏ជាថ្នាំពុលដែលមានប្រសិទ្ធភាពក្នុងពេលយូរ។ សូមយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកទទួលបាន”

ដោយ Ann Wigmore

“ការគេងឲ្យបានគ្រប់គ្រាន់ ការហាត់ប្រាណ អាហារដែលល្អចំពោះសុខភាព មិត្តភាព និងភាពស្ងប់ក្នុងចិត្ត សុទ្ធតែជាតម្រូវការចាំបាច់ មិនមែនជាភាពឡូយឆាយឡើយ”

ដោយ  Mark Halperin

“អ្នកមិនអាចសោយសុខនឹងទ្រព្យធនរបស់អ្នកបានទេ ប្រសិនបើអ្នកមិនមានសុខភាពរឹងមាំនោះ”

“សុខភាពផ្លូវចិត្តរឹងមាំ សំខាន់ដូចនឹង​ សុខភាពផ្លូវកាយរឹងមាំដែរ“



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ