នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ យោងតាមការបញ្ជាក់របស់ផលិតកម្ម YG បានឱ្យដឹងថា សមាជិកក្រុមចម្រៀងល្បី Bigbang លោក Taeyang នឹងផ្លាស់ប្ដូរទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម The Black Label វិញ ដោយផលិតកម្ម YG មានភាគហ៊ុនប្រមាណ ៣០ ភាគរយក្នុងផលិតកម្ម The Black Label។

ផលិតកម្ម YG បានលើកឡើងដូច្នេះថា៖ លោក Taeyang នឹងផ្លាស់ប្ដូរទៅស្ថិតក្រោមការគ្រប់គ្រងស្ថិត របស់ផលិតកម្ម The Black Label វិញ ហើយវាជាចំណុចចាប់ផ្ដើមថ្មីមួយរបស់តារាប្រុសវ័យ ៣៤ ឆ្នាំរូបនេះ។
មែនទែនទៅ ការប្រកាសផ្លាស់សមាជិកក្រុមចម្រៀងល្បី Bigbang លោក Taeyang ទៅផលិតកម្មផ្សេងមួយទៀតពិតជាធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តឡើយ និងបញ្ចេញមតិជាច្រើនថា ប្រហែលជាអស់តម្លៃប្រើប្រាស់ហើយទើបបានជាដកលោកចេញយ៉ាងដូច្នេះ។

ប៉ុន្ដែយ៉ាងមិញ ផលិតកម្ម YG បានលើកឡើងថា លោកនៅតែជាគ្រួសារតែមួយរបស់ផលិតកម្ម YG និងសមាជិកក្រុមចម្រៀង BigBang ផងដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងសន្យាដល់អ្នកគាំទ្រនឹងព្យាយាមប្រឹងប្រែងធ្វើយ៉ាងណាឱ្យក្រុម BigBang អាចវិលត្រឡប់មកជុំគ្នា និងចេញបទចម្រៀងថ្មីនៅពេលខាងមុខ។

បើក្រឡេកទៅមើលសមាជិកដែលនៅសេសសល់គឺលោក GD និង Daesung កំពុងស្ថិតក្នុងការពិភាក្សាពីការបន្ដកុងត្រា ឬសម្រេចចិត្តបញ្ចប់កុងត្រាគឺផលិតកម្មនឹងបញ្ជាក់ជូនតាមក្រោយទៀត៕























Account
Security
Favourite Content