រ៉ូសស្យែល ហ្សូលីយ៉ា កូនខ្មែរកាត់អង់គ្លេសដែលមានទាំងចំណេះដឹង រូបសម្រស់ និងធ្លាប់តំណាងកម្ពុជាលើឆាកអន្តរជាតិទៀតនោះ បានវិលមកកាន់ឆាកប្រកួតបវរកញ្ញាក្នុងស្រុកម្ដងទៀតហើយ ដើម្បីអាចមានឱកាសចេញទៅតំណាងកម្ពុជា លើឆាកបវរកញ្ញាអន្តរជាតិម្ដងទៀត។

បវរកញ្ញាកូនកាត់ខ្មែរអង់គ្លេសវ័យ ១៩ ឆ្នាំរូបនេះ អាចធ្វើឲ្យអន្តរជាតិភ្ញាក់ផ្អើលម្ដងទៀត ព្រោះនាងជាបេក្ខភាពមានចំណេះដឹងល្អស្រាប់ ថែមទាំងជាកូនកាត់ដែលអាចប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ ក្រោយត្រឡប់ពីឥណ្ឌា នាកម្មវិធី Miss World 2025 រ៉ូសស្យែល ហ្សូលីយ៉ា បានសំងំមួយរយៈ ហើយវិលចូលកម្មវិធីប្រកួតប្រជែងសម្រស់ Miss Universe Cambodia 2026។
ការដែលមហាជនភាគច្រើនជឿជាក់លើ Julia Russell ព្រោះនាង ទទួលបានការសិក្សាល្អ និងមានសមត្ថភាពខ្ពស់ដែលអាចជួយដល់ការនាំយកមុខមាត់កម្ពុជាទៅលើឆាកអន្តរជាតិបានយ៉ាងល្អ។ ពិសេសការឡើងធ្វើបទបង្ហាញ និងការនិយាយជាសាធារណៈរបស់ Julia មានភាពអស្ចារ្យ បូករួមកញ្ញាប្រើប្រាស់ភាសាអង់គ្លេសតាំងពីកំណើតស្រាប់ទៀត គឺអាចធ្វើឲ្យបវរកញ្ញាវ័យ១៩ ឆ្នាំរូបនេះមានទំនាក់ទំនងល្អជាមួយបរទេស។


បទពិសោធន៍លើឆាកអន្តរជាតិ Miss World 2025 អាចជាកម្រាលផ្លូវដ៏ល្អមួយសម្រាប់ការបោះជំហានថ្មីនៅ Miss Universe Cambodia 2026 នេះដែលជាវេទិកាក្នុងស្រុក។ ទម្រាំវិលត្រឡប់មកកាន់កម្មវិធីប្រកួតប្រជែងសម្រស់ម្ដងទៀត។
កញ្ញា Julia Russell ជាបេក្ខជនម្នាក់ក្នុងចំណោម ២៣ រូបនៃMiss Universe Cambodia 2026 នេះ ដែលកម្មវិធីទើបបង្ហាញខ្លួនជាផ្លូវការ។ សម្រាប់កម្មវិធី Miss Universe Cambodia 2026 ឆ្នាំនេះមានបេក្ខភាពជាកូនកាត់មិនច្រើនឡើង តែទាំង ២៣ រូប សុទ្ធតែខ្លាំងមិនថាចំណេះដឹង រូបសម្រស់ និងត្រៀមខ្លួនដ៏ល្អ៕



រូបភាព៖ Julia Russell, CSNJ Jewellery និង Miss Universe Cambodia






















































Account
Security
Favourite Content