រយៈពេល២ ថ្ងៃនេះ បណ្ដាញសង្គមបានចាប់អារម្មណ៍រឿងរ៉ាវទាក់ទងនឹងបវរកញ្ញា កុយ អេនណា ដែលត្រូវបានអ្នកលក់អនឡាញបង្ហោះសាររៀបរាប់សួរ បញ្ហាការទទួលប្រម៉ូតផលិតផលហើយ តែជាមិនឃើញចេញវីដេអូ និងបានទទួលប្រាក់កក់ថែមទៀត។


កុយ អេនណា មិនបានឆ្លើយតបទៅកាន់ម្ចាស់ផលិតផលដែលបង្ហោះសារសួរនាំនៅលើបណ្ដាញសង្គមឡើយ ដោយជ្រើសរើសរកអ្នកច្បាប់ ដើម្បីចាត់វិធានការចំពោះបញ្ហាដែលបានកើតឡើង ២ថ្ងៃកន្លងទៅនោះវិញ។ តារាបង្ហាញម៉ូដ និងជាបវរកញ្ញាទទួលបានការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រសឹងតែទូទាំងប្រទេសទៅហើយនោះ បានបង្ហាញលិខិតដែលចេញពីក្រុមហ៊ុនមេធាវីកាលពីរាត្រីថ្ងៃ ២០ ខែតុលា ឆ្នាំ ២០២៥ ដែលមានខ្លឹមសារដូចខាងក្រោម៖



ក្នុងលិខិតចំហរបស់មេធាវីបានបញ្ជាក់យ៉ាងច្បាស់ៗថា អេនណា មិនធ្លាប់មានទំនាក់ទំនងជាមួយម្ចាស់ប្រេននោះឡើយ។ ដោយកន្លងមកអំឡុងពេលនាងបំពេញបេសកកម្មធ្វើដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាប ក៏មានបុគ្គលម្នាក់មកស្នើពេលកំពុងធ្វើដំណើរដែរ តែកញ្ញាបានបដិសេធ ព្រោះការងារសប្បុរសធម៌ មិនស័ក្ដិសមក្នុងការប្រម៉ូតអ្វីមួយឡើយ។
ពេល អេនណា បដិសេធអំឡុងបេសកកម្មថ្មើរជើង បុគ្គលនោះ បានទាក់ទងមកនាងម្ដងទៀត ក្រោយចប់បេសកកម្មសប្បុសរធម៌ ហើយបានជជែកពីលក្ខខណ្ឌ និងតម្លៃការងារ តែមិនទាន់មានការព្រមព្រៀងណាមួយឡើយ តែបែរជាម្ចាស់ផលិតផលបានបង្ហោះថានាងបានចូលរួមជាមួយក្រុមហ៊ុន ក្នុងនាមជា BA បាត់ទៅហើយ ដូចនេះនាងក៏បានទាក់ទងបុគ្គលនោះ ប្រាប់ម្ចាស់ប្រេនឲ្យលុប status ជាបន្ទាន់។
ក្នុងលិខិតរបស់មេធាវីដែលចុះផ្សាយម្សិលមិញតំណាងឲ្យ កុយ អេនណា ចេញមកបញ្ជាក់ គឺដើម្បីចៀសវាងការយល់ច្រឡំរបស់មហាជន ដោយគិតថា កុយ អេនណា ជាបុគ្គលមិនមានទំនួលខុសត្រូវ៕


រូបភាព៖ Koy Anna























Account
Security
Favourite Content