JYP Entertainment បានចេញមកប្រកាសថា អាល់ប៊ុម Karma របស់ក្រុម Stray Kids បានលក់ចេញរហូតដល់ ៣.០៣ លានបន្ទះក្នុងសប្ដាហ៍ដំបូងនៃការចេញផ្សាយ ដែលនេះ គឺជាអាល់ប៊ុមដែលទទួលបានជោគជ័យបំផុតសម្រាប់សប្ដាហ៍ទី ១ នៅក្នុងឆ្នាំនេះ។

យោងតាមសារព័ត៌មាន The Korea Times អាល់ប៊ុមពេញខ្នាតទី ៤របស់ក្រុម Stray Kids គឺជាអាល់ប៊ុមខេប៉ុបតែមួយគត់នៅក្នុងឆ្នាំនេះ ដែលទទួលបានការលក់ចេញក្នុងចំនួនលើសពី ៣លានបន្ទះសម្រាប់សប្ដាហ៍ដំបូង។
ក្រៅពីនេះ អាល់ប៊ុមខាងលើក៏បាននាំឱ្យ Stray Kids ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard 200 ជាលើកទី ៧ ក្លាយជាក្រុមខេប៉ុបដែលមានអាល់ប៊ុមជាប់ចំណាត់ថ្នាក់កំពូលនេះ ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Billboard យកឈ្នះកំណត់ត្រាចាស់របស់ BTS ដែលទទួលបានតំណែងលេខ ១ ចំនួន ៦លើក។
ជាក់ស្ដែង អាល់ប៊ុម ទាំង ៧ របស់ Stray Kids នេះ រួមមានអាល់ប៊ុម Oddinary, Maxident, 5-Star, Rock-Star, Ate, Hop និងអាល់ប៊ុមចុងក្រោយបង្អស់ គឺ Karma នេះឯង។
ក្នុងឱកាសនេះ សមាជិកទាំង ៨នាក់ បានរៀបរាប់អារម្មណ៍ និងអរគុណដល់ក្រុមអ្នកគាំទ្រថា៖ “វាមិនគួរឲ្យជឿ វាធ្វើឱ្យយើងស្រឡាំងកាំងតែម្ដង។ វាគឺជាកិត្តិយស និងអស្ចារ្យណាស់។ យើងសូមថ្លែងអំណរគុណអស់ពីចិត្តដល់ Stay និងអ្នកគ្រប់គ្នាដែលស្រឡាញ់តន្ត្រីរបស់យើង”៕
























Account
Security
Favourite Content