រឿង BEHIDE THE MASK ឬ «នៅក្រោយរបាំមុខ» ជាភាពយន្តខ្លីមួយដែលត្រូវបានចូលរួមបង្កើតឡើងដោយសិល្បករ សិល្បការិនីល្បីៗក្នុងគោលបំណងចែករំលែកនូវសំឡេងរបស់ជនរងគ្រោះដែលទទួលរងការរំលោភបំពានរាងកាយ។

រឿងខ្លីដែលបង្កើតឡើង ដើម្បីសំឡេងជនរងគ្រោះដែលរងការរំលោភបំពានរាងកាយមួយនេះត្រូវបានកញ្ញា រ៉េត សារីតា បង្ហោះសារអំពាវនាវស្វែងរកជំនួយឧបត្ថម្ភគាំទ្រជួយឲ្យបញ្ចប់គម្រោងមួយបានដោយរលូន។ បន្ថែមពីនេះ ក្នុងនាមជាផលិតករមួយរូបនៃខ្សែរឿងខ្លីនោះ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ រ៉េត សារីតា ពិតជាចង់ឱ្យបងប្អូនមហាជនចូលរួមជាចំណែកក្នុងការចែករំលែកសំឡេងមួយនេះទៅកាន់ពិភពលោកផងដែរ។
ជាការពិត សំឡេងជនរងគ្រោះដែលរងការរំលោភបំពានលើផ្លូវកាយពិតជាត្រូវការ ការជួយឧបត្ថម្ភគាំទ្រទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយតាមរយៈខ្សែរឿងមួយនេះសង្ឃឹមថាអាចជាជំនួយក្នុងការជួយដល់ជនរងគ្រោះទាំងអស់ឱ្យទទួលបាននូវការមើលថែ ការឱ្យតម្លៃ និងការយកចិត្តទុកដាក់បន្ថែមពីសំណាក់សង្គមដែលពួកគេកំពុងតែរស់នៅ។ គួរឱ្យដឹងដែរថា នៅក្នុងគម្រោងរឿង «នៅក្រោយរបាំមុខ» ក៏មានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ព្រមជាមួយតួអង្គច្រើននាក់ក្នុងវិស័យខ្សែភាពយន្តផងដែរ។

រឿងខ្លី «នៅក្រោយរបាំងមុខ» ឆ្លុះបញ្ចាំងពីជីវិតពិតរបស់ជនរងគ្រោះដែលត្រូវរែកពន់ការឈឺចាប់ បានកើតលើជីវិតរបស់ពួកគេក្រោមការរំលោភបំពានរាងកាយ។ តាមរយៈខ្សែរឿងមួយនេះនឹងក្លាយជាសារមួយទៅកាន់ជនរងគ្រោះទាំងអស់ថា អ្នកមិនឯកានោះទេ សំឡេងរបស់អ្នកគឺជាការផ្លាស់ប្ដូរមួយដ៏ធំ និងជាចំណែកនៃការលុបបំបាត់នូវស្រមោលខ្មៅដែលនៅពីក្រោយការឈឺចាប់របស់អ្នក៕
លីងខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងទៅនឹងរឿងខ្លី «នៅក្រោយរបាំងមុខ» ៖ https://www.indiegogo.com/…/behind-the-mask-a-film…




















































Account
Security
Favourite Content