ចាប់តាំងពីមកដល់ប្រទេសវិញ បវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា វិវត្តន៍ខ្លួនឥតឈប់ឈរ ដើម្បីត្រៀមខ្លួនសម្រាប់ការវិលចូលកងប្រកួតវិញក្នុងឆ្នាំណាមួយ។ មិនត្រឹមតែប្រឹងដុះខាតសមត្ថភាពប៉ុណ្ណោះទេ អេនណា ក៏បានផ្លាស់ប្តូរខ្លួនយ៉ាងច្រើន ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន ក៏ដូចជាការបង្កើតរូបភាពថ្មីឱ្យខ្លួនឯងលើ social media ផងដែរ។


រយៈពេលចុងក្រោយនេះ 1st Runner up MGC 2023 ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗសម្លឹងមកនាងគ្រប់គ្នា ដោយសារតែ អេនណា បានទម្លាក់រូបថត concept ស្ទីល៍ប្លែកៗស្ទើររាល់ថ្ងៃលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង រហូតអ្នកគាំទ្រអ្នកឈ្មោះ និងរហស្សនាមប្លែកៗឱ្យនាងស្តាប់ទៅហួសចិត្តតែម្តង។



បវរកញ្ញាលេចធ្លោនេះទទួលស្គាល់ថា ហ្វេនៗពិតជាបានដាក់រហស្សនាម និងឈ្មោះហៅក្រៅប្លែកៗឱ្យនាងមែន ក្រោយពេលឃើញនាងបង្ហោះរូបថត concept មិនលោះថ្ងៃបែបនេះ។ ទោះបីឈ្មោះដែលហ្វេនដាក់ឱ្យស្តាប់ទៅប្លែកៗ ចម្លែកៗក៏ពិតមែន តែនាងសប្បាយចិត្តដែលគ្រប់គ្នាពេញចិត្តនូវការរិះរកគំនិតថ្មីមកស្ថាបនាខ្លួនរបស់នាង និងបានតាមដានសកម្មភាពនាងគ្រប់ពេលវេលា។








មិនឱ្យអ្នកគាំទ្រខកបំណងឡើយ អេនណា បានប្រកាសថា នាងនឹងវិលចូលកងប្រកួតម្តងទៀតនៅថ្ងៃណាមួយ ហើយបច្ចុប្បន្ននាងកំពុងពង្រឹងសមត្ថភាពគ្រប់ផ្នែក ដើម្បីឱ្យការវិលមកវិញរឹតតែមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីស្ទីល៍ថតរូបប្លែកៗ កុយ អេនណា បានប្តូរស្ទីល៍សក់ខ្លីត្រឹមកញ្ចឹងក ជារូបភាពថ្មីប្លែកសម្រាប់ចំណីចក្ខុរបស់ហ្វេន និងជាការ update ថ្មី កុំឱ្យរស់នៅក្នុងភាពដដែរ ដែលជាសត្រូវរបស់អ្នកសិល្បៈ៕
























































Account
Security
Favourite Content