ហេតុអ្វីបានជាចុងភៅភាគច្រើនជាមនុស្សប្រុស?

ក្នុងពេលបច្ចុប្បន្នរាល់ពេលយើងទៅញ៉ាំអីម្ដងៗមិនថាតាមចិញ្ចើមផ្លូវ អាហារដ្ឋាន ឬភោជនីយដ្ឋាននោះទេ យើងតែងតែសង្កេតឃើញថាចុងភៅភាគច្រើនគឺជាមនុស្សប្រុស។ បែបនេះវាមានន័យថាមនុស្សស្រីមិនមានសមត្ថភាពដូចបុរសមែន ឬទេ? ជាការពិតមិនមែនមនុស្សស្រីទាំងអស់សុទ្ធគ្មានសមត្ថភាពធ្វើជាចុងភៅនោះទេ តែដោយសារហេតុផលទាំង ៣ ខាងក្រោមនេះហើយ៖

១. មនុស្សប្រុសមានកម្លាំងខ្លាំងជាងមនុស្សស្រី

ជាធម្មជាតិទៅហើយដែលមនុស្សប្រុសមានកម្លាំងខ្លាំងជាងមនុស្សស្រី ហើយការងារជាចុងភៅធ្វើត្បិតតែត្រូវនៅផ្ទះបាយចម្អិនម្ហូបពិតមែន តែក៏ត្រូវការកម្លាំងនិងថាមពលខ្លាំងផងដែរ។ ហើយចំពោះភោជនីយដ្ឋានភាគច្រើន ចុងភៅច្រើនតែជាមនុស្សប្រុសចាប់ពីវ័យកណ្ដាលឡើងទៅដោយសារពួកគេមានសាច់ដុំរឹងមាំងាយស្រួលក្នុងការរត់ចុះឡើង និងលើកសម្ភារៈផ្ទះបាយផ្សេងៗដូចជាខ្ទះជាដើម។

២. មនុស្សស្រីមានបន្ទុកច្រើនជាង

ពាក្យថា «បន្ទុក» មិនមែនជាលេសតែជាការពិត។ នៅពេលប្រើពាក្យថាមនុស្សស្រីមានបន្ទុកច្រើនគេតែងតែគិតថាវាលេស ស្របពេលពួកនាងត្រូវចំណាយពេលរបស់ខ្លួនឯងស្ទើរពេញ ២៤ ម៉ោងរៀបចំផ្ទះសម្បែង ម្ហូបអាហារមើលថែគ្រួសារ ឪពុកម្ដាយ ក៏ដូចជាកូនៗផងដែរ។ ខណៈពេលមនុស្សប្រុសមានពេលរកប្រាក់ និងមិនសូវចំណាយពេលវេលាមើលថែគ្រួសារច្រើនដូចមនុស្សស្រី។ ប្រសិនបើអាចគ្មាននរណាម្នាក់ចង់រស់នៅជាមួយបន្ទុកច្រើនរុំខ្លួនបែបនេះទេ។

៣. ផ្នត់គំនិតសង្គម

អ្នកស្រី Natsuko Shoji ចុងភៅស្រីល្អបំផុតនៅអាស៊ីឆ្នាំ ២០២២

កុំថាឡើយដល់ធ្វើចុងភៅ សូម្បីការងារមនុស្សស្រីប្រចាំថ្ងៃ និងនៅកន្លែងធ្វើការដែលមានឋានៈក៏ដូចជាតួនាទី ពេលខ្លះក៏ត្រូវបានគេរើសអើងចំពោះការងារមួយចំនួនដែរ។ ពួកគេគិតថាមនុស្សស្រីជាភេទទន់ខ្សោយ ធ្វើការចូលចិត្តប្រើអារម្មណ៍ មនុស្សស្រីមិនអាចធ្វើកិច្ចការធំដុំបានហើយផ្នត់គំនិតមួយនេះវាត្រូវបានដក់ជាប់ក្នុងខួរក្បាលមនុស្សតាំងពីយូរលង់ណាស់មកហើយ។ ដោយឡែកបច្ចុប្បន្នមានការស្រាវជ្រាវជាច្រើនអំពីទីផ្សារការងារ ហើយយោងតាមលោក​ John Torode ជាមេចុងភៅនិងគណៈកម្មាការនៅក្នុងកម្មវិធី MasterChef របស់ BBC បានលើកឡើងថាការពិតមនុស្សស្រីអាចធ្វើជាមេចុងភៅបានល្អដូច ឬល្អជាងមនុស្សប្រុសទៅទៀត សំខាន់វាស្ថិតនៅលើការផ្ដល់ឱកាស និងការមិនរើសអើងភេទ។ មួយវិញទៀត សូមចងចាំមួយថាមនុស្សស្រីមិនមែនសុទ្ធតែដូចគ្នា និងទន់ជ្រាយទាំងអស់នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។