KAWS:HOLIDAY បានបន្តដំណើរទេសចរណ៍ពិភពលោករបស់ខ្លួនទៅដល់ប្រទេសឥណ្ឌូនេស៊ី។ គម្រោងដែលរៀបចំដោយក្រុមហ៊ុនសិល្បៈហុងកុង AllRightsReserved បានបង្ហាញតួអង្គ « Accomplice» ដ៏ល្បីល្បាញរបស់សិល្បករ KAWS នៅប្រាសាទប្រាមបាណាន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ការដាក់តាំងបង្ហាញតុក្កតាយក្សដ៏ធំនៅក្នុងតំបន់បេតិកភណ្ឌរបស់ឥណ្ឌូណេស៊ី គឺជាកិច្ចសហការរវាង លោក KAWS និង Candi Prambanan ដើម្បីអបអរសាទរវប្បធម៌ និងបង្ហាញពីភាពទាក់ទាញរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ ហើយវាក៏ជាស្នាដៃសិល្បៈដំបូងរបស់សិប្បករ KAWS ដែលបង្ហាញនៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។
គួរជម្រាបថាដំណើរទេសចរណ៍ពិព័រណ៌ KAWS:HOLIDAY បានបើកដំណើរការដំបូងក្នុងឆ្នាំ ២០១៨ ដោយបានចាប់ផ្តើមដំបូងនៅទីក្រុងសេអ៊ូល បន្ទាប់មកបន្តដំណើរទៅកាន់ទីក្រុងធំៗលើពិភពលោករួមមាន តៃប៉ិ ហុងកុង តូក្យូ ប្រីស្តូល សិង្ហបុរី ភ្នំឆាងបៃ ទីក្រុងមែលប៊នប្រទេសអូស្ត្រាលី និងថែមទាំងមានការបាញ់បង្ហោះទៅស្រទាប់បរិយាកាសផែនដីផងដែរ។
នេះក៏ជាលើកទី១ ក្នុងដំណើរទេសចរណ៍រយៈពេល ៦ ឆ្នាំសម្រាប់ KAWS ក្នុងការបង្ហាញតួអង្គ « Accomplice» ដែលជាការរចនាដែលត្រូវបានចេញផ្សាយដំបូងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ តួអង្គនេះ លាតសន្ធឹងប្រវែង ៤៥ ម៉ែត្រ ដែលមានរាងដូចទន្សាយ។
លោក KAWS ដែលជាម្ចាស់ស្នាដៃសិល្បៈមួយនេះបានរៀបរាប់ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលមានស្នាដៃសិល្បៈរបស់ខ្ញុំដាក់តាំងបង្ហាញនៅប្រទេសឥណ្ឌូណេស៊ី ដែលវាអាចជាកន្លែងសាធារណៈជនរីករាយ និងក្លាយជាផ្នែកមួយនៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេស។ សិល្បៈមានថាមពលដើម្បីនាំមនុស្សមកជួបជុំគ្នា និងបំផុសទំនាក់ទំនងដ៏មានន័យ ហើយខ្ញុំអរគុណចំពោះឱកាសសម្រាប់ការចូលរួមនេះ»។
KAWS: Holiday Indonesia edition បានរៀបចំកម្មវីធីរបស់ខ្លួន ចាប់តាំងពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣៕






























Account
Security
Favourite Content