​ហេតុអ្វីតុក្កតាយក្ស​ KAWS:HOLIDAY បង្ហាញវត្តមាននៅតំបន់បេតិកភណ្ឌរបស់ប្រទេសឥណ្ឌូណេស៊ី?

KAWS:HOLIDAY បានបន្តដំណើរទេសចរណ៍ពិភពលោករបស់ខ្លួនទៅដល់ប្រទេសឥណ្ឌូនេស៊ី។ គម្រោងដែលរៀបចំដោយក្រុមហ៊ុនសិល្បៈហុងកុង AllRightsReserved បានបង្ហាញតួអង្គ « Accomplice» ដ៏ល្បីល្បាញរបស់សិល្បករ KAWS នៅប្រាសាទប្រាមបាណាន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ការដាក់តាំងបង្ហាញតុក្កតាយក្សដ៏ធំនៅក្នុងតំបន់បេតិកភណ្ឌរបស់ឥណ្ឌូណេស៊ី គឺជាកិច្ចសហការរវាង លោក KAWS និង Candi Prambanan ដើម្បីអបអរសាទរវប្បធម៌ និងបង្ហាញពីភាពទាក់ទាញរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ ហើយវាក៏​ជាស្នាដៃសិល្បៈដំបូងរបស់សិប្បករ KAWS ដែលបង្ហាញនៅ​តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

គួរជម្រាបថាដំណើរទេសចរណ៍ពិព័រណ៌ KAWS:HOLIDAY បានបើកដំណើរការដំបូងក្នុងឆ្នាំ ២០១៨ ដោយបានចាប់ផ្តើមដំបូងនៅទីក្រុងសេអ៊ូល បន្ទាប់មកបន្តដំណើរទៅកាន់ទីក្រុងធំៗលើពិភពលោករួមមាន តៃប៉ិ ហុងកុង តូក្យូ ប្រីស្តូល សិង្ហបុរី ភ្នំឆាងបៃ ទីក្រុងមែលប៊នប្រទេសអូស្ត្រាលី និងថែមទាំងមានការបាញ់បង្ហោះទៅស្រទាប់បរិយាកាសផែនដីផងដែរ។

នេះក៏ជាលើកទី១ ក្នុងដំណើរទេសចរណ៍រយៈពេល ៦ ឆ្នាំសម្រាប់ KAWS ក្នុងការបង្ហាញតួអង្គ « Accomplice» ដែលជាការរចនាដែលត្រូវបានចេញផ្សាយដំបូងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ តួអង្គនេះ លាតសន្ធឹងប្រវែង ៤៥ ម៉ែត្រ ​ដែលមានរាងដូចទន្សាយ​។

លោក KAWS ដែលជាម្ចាស់ស្នាដៃសិល្បៈមួយនេះបានរៀបរាប់ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលមានស្នាដៃសិល្បៈរបស់ខ្ញុំដាក់តាំងបង្ហាញនៅប្រទេសឥណ្ឌូណេស៊ី ដែលវាអាចជាកន្លែងសាធារណៈជនរីករាយ និងក្លាយជាផ្នែកមួយនៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេស។ ​សិល្បៈ​មាន​ថាមពល​ដើម្បី​នាំ​មនុស្ស​មក​ជួប​ជុំ​គ្នា និង​បំផុស​ទំនាក់ទំនង​ដ៏​មាន​ន័យ ហើយ​ខ្ញុំ​អរគុណ​ចំពោះ​ឱកាសសម្រាប់ការ​ចូល​រួមនេះ»។

KAWS: Holiday Indonesia edition បានរៀបចំកម្មវីធីរបស់ខ្លួន ចាប់តាំងពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក