ពិតជាមិនធម្មតា ធ្វើ BA មួយឆ្នាំ ជូរី ល្អហួស ស៊ីថ្លៃខ្លួន ២០ ម៉ឺនដុល្លារ! 

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ម្សិលមិញម្ចាស់ប្រ៊េន LAKAMO បានរៀបចំកម្មវិធីចុះហត្ថលេខា BA ថ្មី ម៉ាសបិទមុខស្ទីកស៊ែល និង សាប៊ូដុសខ្លួន LAKAMO ដែល BA ថ្មីទើបចុះកុងត្រាក្តៅៗនេះ គឺ​ ជូរី ល្អហួស ជាម្ចាស់មកុដ Miss Preteen Cambodia 2023។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន តម្លៃខ្លួនជាទូតសុឆន្ទៈ​របស់ ជូរី ល្អហួស ត្រូវបានទម្លាយឱ្យដឹងក្នុងពិធីនេះតែម្តង គឺ ២០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដែលតម្លៃនេះពិតជាខ្ពស់ខ្លាំងស្មើនឹងតម្លៃខ្លួនរបស់តារាល្បីៗលំដាប់ប្រទេស។

ក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវ មាស ចាន់ដាលីន ម្ចាស់ប្រេនបានឱ្យដឹងថា ការដែលខ្លួនសម្រេចជ្រើសយក យុវតី ល្អហួស មកធ្វើជា BA ម៉ាសបិទមុខស្ទីកស៊ែល និង សាប៊ូដុសខ្លួន ឡាកាម៉ូ ព្រោះតែពេញចិត្តសមត្ថភាពរបស់ ល្អហួស ដែលថ្មីៗនេះនាងទើបឈ្នះមកុដ Miss Preteen Cambodia 2023។ ល្អហួស មានទាំងសម្រស់ និងសមត្ថភាព ដូច្នេះលោកជំទាវគិតថា ការជ្រើសយកយុវតីរូបនេះមកធ្វើ BA នឹងជួយឱ្យក្រុមហ៊ុនកាន់តែមានប្រជាប្រិយភាពខ្លាំង។

ក្រឡេកទៅមើល ម្ចាស់មកុដ Miss Preteen Cambodia 2023 ដែលទើបក្លាយជា BA ថ្មីក្នុងតម្លៃខ្លួន ២០ ម៉ឺនដុល្លារឯណោះវិញ ក៏បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង និងបានលើកឡើងឱ្យដឹងថា ការពិតទៅ នាងជាអតិថិជនម្នាក់របស់ម៉ាសបិទមុខស្ទីកស៊ែលនេះ ហើយនាងក៏បានចំណាយពេលស្រាវជ្រាវពីម៉ាសស្ទីកស៊ែលនេះ រួចក៏បានដឹងពីអត្ថប្រយោជន៍ជាច្រើនដែលមាននៅក្នុងនោះ ដូច្នេះនាងចង់ឱ្យគ្រប់គ្នាបានសាកល្បងប្រើប្រាស់ម៉ាសស្ទីកស៊ែលនេះទាំងអស់គ្នា។

ក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ មានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗយ៉ាងច្រើនកុះករ រួមទាំង​ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងវត្តមានចូលរួមរបស់ កញ្ញា អ៊ីងហ្វា Miss Grand Thailand 2022 ដែលញ៉ាំងឱ្យកម្មវិធីនេះក្លាយជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ស្ទើរតែកក្រើកផ្សារទំនើប AEON MALL 3។ ក្នុងនោះ អ៊ីងហ្វា និង វត្តី រួមទាំងតារាល្បីៗជាច្រើនរូប បានឡើងច្រៀងសម្តែងបទចម្រៀងពីរោះៗជាច្រើនបទ ហើយ BA ថ្មី ក៏បានឡើងរាំក្រលែងចង្កេះតាមចង្វាក់ភ្លេង ធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធមខ្លាំងឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក