ទើប​ដឹង ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នៅ​ប្រទេស​កូរ៉េ​ នារី​ជា​អ្នក​ទិញ​កាដូ​ជូន​មនុស្ស​ប្រុស​ទៅ​វិញ

ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​គឺ​ជា​ពិធី​មួយ​ដែល​តែង​តែង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​ស្ទើរ​តែ​ជុំ​វិញ​ពិភព​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប​ ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់ ឬ​រវាង​គូ​ស្នេហ៍​ជា​ដើម។ យ៉ាង​ណា​មិញ​តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​ ២០១៨ នៅ​​តំបន់ Pyeongchang ប្រទេស​កូរ៉េខាងត្បូង​ ធ្វើ​ឲ្យ​អត្តពលិក​មក​ពី​ជុំ​វិញ​ពិភពលោក​ទទួល​បាន​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

ជា​ទូទៅ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជុំ​វិញ​ពិភព​លោក​យើង​ឃើញ​ថា​បុរស​ជា​អ្នក​ជូន​ អំណោយ​ឬ​កាដូ​ផ្សេងៗ​ទៅ​កាន់​មនុស្ស​ស្រី។ ក៏​ប៉ុន្តែ​បើ​តាម​ប្រពៃណី​នៅ​ក្នុង​ប្រទេស​កូរ៉េ​វិញ​មនុស្ស​ស្រី​តែងតែ​ជូន​សូកូឡា​ទៅ​កាន់​បុរស​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​ខ្លួន។ អ្នក​ប្រហែល​ជា​គិត​ថា​មនុស្ស​ប្រុស​យក​ប្រៀប​ទៅ​លើ​មនុស្ស​ស្រី តែ​ផ្ទុយ​ទៅ​វិញ​វា​មិន​មែន​បែប​នោះ​ទេ​ព្រោះ​ថា​ ១ខែ​បន្ទាប់​ពី​ពិធី​បុណ្យ​មួយ​នេះ​គឺ​មាន​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​កូរ៉េ​នោះ​គឺ ពិធី​បុណ្យ​ពណ៌​ស (White Day) ដែល​ពិធីបុណ្យ​មួយ​នេះ​មាន​ច្បាប់​មួយ​គឺ​ច្បាប់នៃ៣ (Rule of Three)។ ច្បាប់​នៃ​៣​នេះ​មាន​ន័យ​ថា​បុរស​ដែល​ទទួល​បាន​កាដូ​ពី​នារី​ណា​ម្នាក់​ត្រូវ​តប​ស្នង​ជា​កាដូ​ផ្សេងៗ​ទៅ​វិញ​ដែល​មាន​តម្លៃ​គុណ​នឹង ៣ដង​ពី​អ្វី​ដែល​ខ្លួន​ទទួល​បាន​កាល​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដីស្រលាញ់។

ថ្ងៃ​ពណ៌ស​ ឬ White Day តែង​តែ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ១៤ ខែមីនា នៅ​ក្នុង​ប្រទេស កូរ៉េខាងត្បូង ប្រទេស​ជប៉ុន និង​តៃវ៉ាន់។ ថ្ងៃ​ពណ៌ស​តំណាង​ឲ្យ​ក្ដី​ស្រលាញ់​បរិសុទ្ធ និង​ភាព​ផ្អែម​ល្ហែម ក៏ដូចជា​ឱកាស​សម្រាប់​មនុស្ស​ប្រុស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​ថ្ងៃ​បុណ្យ​សង្សារ​ផង​ដែរ។ រីឯ​កាដូ​ឬ​អំណោយ​ផ្សេងៗ​ក្នុង​ថ្ងៃ​នេះ​វិញ​ក៏​ត្រូវ​មាន​ពណ៌ស​ផង​ដែរ​ មិន​ថា​ជា​របស់​មាន​តម្លៃ​ផ្សេងៗ​ត្រូវ​វេច​ខ្ចប់​ឲ្យ​មាន​ពណ៌ស ហើយ​គេ​ជឿ​ថា​ការ​ប្រើ​ពណ៌ស​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន