អ្នករស់នៅម្នាក់ឯងឈានដល់ ១០​ លានលើកដំបូងនៅកូរ៉េខាងត្បូង អ្នកជំនាញបង្ហាញការព្រួយបារម្ភ

ទិន្នន័យរបស់ក្រសួងមហាផ្ទៃកូរ៉ខាងត្បូងចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា បង្ហាញថា ចំនួនគ្រួសារដែលមានសមាជិកតែម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងលើស ១០ លានជាលើកដំបូងក្នុងឆ្នាំមុន ដែលស្មើនឹងជាង ៤០ ភាគរយនៃចំនួនគ្រួសារទាំងអស់ ។

របាយការណ៍បានបញ្ជាក់ថា ចំនួនគ្រួសារសរុបក្នុងប្រទេសកូរ៉េកាលពីឆ្នាំមុនមានចំនួន ២៤ លានគ្រួសារ ដែលកើនឡើងប្រហែល ១ លានគ្រួសារគិតពីឆ្នាំ ២០២០ មក ។ ចំនួនគ្រួសារដែលមានមនុស្សតែម្នាក់បានកើនឡើងដល់ ១០ លាន តំណាងឱ្យ ៤២ ភាគរយនៃចំនួនសរុប ដែលកើនឡើងប្រមាណ ៣៩ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលកាលនោះគ្រួសារសមាជិកម្នាក់ឯងឈានដល់ ៩ លាន។

ចំណែក ចំនួនគ្រួសារដែលមានមនុស្សពីរនាក់បានកើនឡើងពី ៥.៤ លានដល់ ៦ លានក្នុងរយៈពេលដូចគ្នា ខណៈដែលចំនួនគ្រួសារដែលមានមនុស្ស ៤ នាក់ឡើងបានថយចុះចំនួន ៦៧ ម៉ឺនគ្រួសារ នៅត្រឹម ៣.៩៤ លានគ្រួសារ។ នេះបើយោងតាមទិន្នន័យដដែល។

ទន្ទឹមនឹងនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាចំនួនប្រជាជនថយចុះពី ៥១.៨៣ លាននាក់ក្នុងឆ្នាំ ២០២០ មកត្រឹម ៥១.២២ លាននាក់កាលពីឆ្នាំមុន ដែលជាការថយចុះនូវចំនួនប្រជាជនរយៈពេលប្រាំឆ្នាំជាប់ៗគ្នា។ ក្រសួងមហាផ្ទៃបាននិយាយថា អត្រាធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំបានថយចុះចាប់តាំងពីធ្លាក់ចុះខ្លាំងបំផុតក្នុងឆ្នាំ ២០២២ ដែលបង្ហាញថានិន្នាការនៃការថយចុះចំនួនប្រជាជនបានធូរស្រាលបន្តិច។

ការកើនឡើងនៃចំនួនមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង ការកើនឡើងនៃចំនួនយុវជនកូរ៉េដែលពន្យារពេលរៀបការ និងជ្រើសរើសរស់នៅតែម្នាក់ឯងបន្ទាប់ពីសាកលវិទ្យាល័យ ឬនៅពេលទទួលបានការងារត្រូវបានចង្អុលបង្ហាញថាជាកត្តានៅពីក្រោយការកើនឡើងនៃអ្នករស់នៅម្នាក់​ឯង។ ក្នុងចំណោមអ្នករស់នៅម្នាក់ឯងទាំង ១០ លាន គឺមាន ៣.២ លាននាក់ជាប្រជាជនក្នុងវ័យ ២០ និង ៣០ ឆ្នាំ ខណៈ ៣.៨១ លាននាក់មានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។

កន្លងមក យុវវ័យភាគច្រើនចាកចេញពីផ្ទះឪពុកម្តាយនៅពេលពួកគេរៀបអាពាហ៍ពិពាហ៍ និងការចាប់ផ្តើមគ្រួសារ។ ទោះជាយ៉ាងណា ការយល់ឃើញនេះបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយជនជាតិកូរ៉េវ័យក្មេងជាច្រើនក្នុងវ័យ ២០ និង ៣០ ឆ្នាំបានចាត់ទុកការចាកចេញពីគ្រួសារជាជំហានឆ្ពោះទៅរកឯករាជ្យភាពផ្ទាល់ខ្លួនជាជាងការរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ ដែលជំរុញឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃអ្នករស់នៅម្នាក់ឯង។

សាស្ត្រាចារ្យ Jung Jae-hoon មកពីនាយកដ្ឋានសុខុមាលភាពសង្គមនៃសកលវិទ្យាល័យ Seoul Women’s University បានប្រាប់កាសែត The Korea Herald ថា “ការកើនឡើងនៃអ្នករស់នៅម្នាក់ឯងឆ្លុះបញ្ចាំងស្ថានភាពរបស់ប្រទេសកូរ៉េទាំងក្នុងឋានៈជាសង្គមមនុស្សវ័យចំណាស់ និងការស្ទាក់ស្ទើររបស់មនុស្សវ័យក្មេងជាច្រើនក្នុងការរៀបការដោយសារតែបន្ទុកចាយវាយខ្ពស់។ នៅពេលដែលតម្លៃនៃការរស់នៅកើនឡើង ហើយអត្រាកំណើតធ្លាក់ចុះ គំរូគ្រួសារម្នាក់ៗឯងបែបនេះត្រូវបានរំពឹងថានឹងនៅតែជាបទដ្ឋាននៅក្នុងសង្គមកូរ៉េ”។

ទន្ទឹមនឹងការកើនឡើងនៃអ្នករស់នៅម្នាក់ឯង ក្រសួងពាក់ព័ន្ធក៏ត្រូវតែយកចិត្តទុកដាក់កាន់តែខ្លាំងផងដែរចំពោះហានិភ័យនៃភាពឯកោ និងការថយចុះសុខភាពផ្លូវចិត្ត។ លោកសាស្ត្រចារ្យបាននិយាយថា “ខណៈពេលដែលការរស់នៅតែម្នាក់ឯងអាចតំណាងឱ្យឯករាជ្យភាព តែវាក៏បង្កើនហានិភ័យនៃភាពឯកកោ ការធ្លាក់ទឹកចិត្ត និងការផ្ដាច់ខ្លួនពីសង្គមផងដែរ ដូច្នេះគោលនយោបាយសុខភាពសាធារណៈគួរតែពង្រីកបញ្ចូលកម្មវិធីសុខភាពផ្លូវចិត្ត និងសហគមន៍ សម្រាប់អ្នករស់នៅម្នាក់ឯងទាំងចាស់និងក្មេង”។

សាស្ត្រាចារ្យ Jung បន្ថែមថា បើគ្មានសុខភាពផ្លូវចិត្ត និងបណ្តាញគាំទ្រសង្គមខ្លាំងជាងនេះទេ បញ្ហាប្រឈមនៃការរស់នៅតែម្នាក់ឯងអាចកាន់តែស៊ីជម្រៅ នៅពេលដែលនិន្នាការនេះបន្តកើនឡើង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *