នាយព្រែក និង ឈិន មុន្នីនាថ ប្រកាសថ្ងៃចូលរោងការចុងឆ្នាំនេះហើយ

បន្ទាប់​ពី​ស្រលាញ់​គ្នា​មក ៥ ឆ្នាំ​ ថ្មីៗនេះ​កូន​តារា​កំប្លែង យាយ យយ គឺ​នាយ នាយព្រែក បាន​សម្រេច​ចិត្ត​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​មិត្តភ័ក្ដិ​រួម​អាជីព​ជាច្រើន​រូប ដើម្បី​ជា​សាក្សី​នៃ​អ្នក​ទាំង២។

នាយព្រែក បាន​នាំ​កញ្ញា ឈិន មុន្នីនាថ ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច និង​រៀបចំ​កន្លែង​សុំ​រៀបការ​នៅ​ទីនោះ​តែម្ដង។ សម្រាប់​តួឯក​ស្រី​រឿង «អ្នកម៉ាក់វ័យក្មេង» ក៏​បាន​ឆ្លើយ​តប​ទាំង​អារម្មណ៍​រំភើប ត្រេកអរ លាយឡំ​ជាមួយ​ទឹកភ្នែក ព្រោះ​តែ​សប្បាយ​ចិត្ត​ដែល​អាច​ដឹកដៃ​គ្នា​ឈាន​ទៅ​រក​រោង​ជ័យ​តាម​បែប​ប្រពៃណី​នា​ពេល​ខាង​មុខ។

ក្រោយ នាយព្រែក proposal បាន​សម្រេច គូស្នេហ៍​ទាំង ២ ក៏​បង្ហាញ​ថ្ងៃ​រៀបការ​តែម្ដង ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ចុង​ឆ្នាំ ២០២៥ នេះ។ គូស្នេហ៍​​ជា​អ្នក​សិល្បៈ​ទាំង​គូ បាន​ជ្រើសរើស​យក​ថ្ងៃ ១៧ ខែ​ធ្នូ ឆ្នាំ ២០២៥ តែម្ដង ដើម្បី​ចូល​រោង​ជ័យ និង​បញ្ចប់​ឈ្មោះ​ជា​សង្សារ ហើយ​ចាប់ដៃ​គ្នា​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​វិញ​ម្ដង។

ក្រោយ​វីដេអូ​សុំ​រៀបការ​របស់ ខេង រតនៈ ហៅ នាយព្រែក បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ អ្នក​គាំទ្រ​បាន​ចូលរួម​អបអរ​សាទរ និង​ជូនពរ​គូស្នេហ៍​ទាំង ២ ឲ្យ​កាន់តែ​ស្រលាញ់​គ្នា​ខ្លាំង​ជាង​មុន​ថែម​ទៀត។

នាយព្រែក និង ឈិន មុន្នីនាថ មាន​ទំនាក់ទំនង​ស្នេហា​កាលពី​អំឡុង​ឆ្នាំ ២០២០ មក​ម្ល៉េះ ហើយ​ទំនាក់ទំនង​នោះ​ទៀតសោត ក៏​ត្រូវ​បាន​ចាស់​ទុំ​ទាំង​សងខាង​ដឹង​ឮ​ផង​ដែរ។ ក្រោយ​ទាក់ទង​គ្នា​ជា​ផ្លូវការ នាយ​ព្រែក និង​តារា​ស្រី​វ័យ​ក្មេង ឈិន មុន្នីនាថ តែងតែ​ទទួល​ការងារ​រួម​គ្នា និង​បណ្ដើរ​គ្នា​ទៅ​កម្មវិធី៕

រូបភាព៖ នាយ ព្រែក និង Chhin Monineath



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *