ដឹង​នៅ៖ សង្គ្រាម​ណា​ដែល​មាន​រយៈ​ពេល​ខ្លី​បំផុត?

សង្គ្រាម​ត្រូវ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​វិវត្តន៍​ដំបូង​នៃ​មនុស្ស​នៅ​ពេល​ដែល​មនុស្ស​ចេះ​ផលិត​ឧបករណ៍​ប្រើប្រាស់ និង​បន្ទាប់​មក​កែ​ច្នៃ​ទៅ​ជា​អាវុធ។ សង្គ្រាម​បាន​កើត​ឡើង​ជា​ច្រើន​រ៉ាប់​មិន​អស់​ក្នុង​មួយ​សតវត្ស​ៗ​ មាន​ទាំង​តូច​ និង​ធំ។ ភាគ​ច្រើន​នៃ​សង្គ្រាម​តែង​តែ​កើត​ឡើង​ក្នុង​រយៈ​ពេល​វែង​ដែល​មាន​រយៈ​ពេល​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ។ តែ​យ៉ាង​ណា​ក្នុង​អត្ថបទ​មួយ​នេះ​នឹង​នាំ​មិត្ត​អ្នក​អាន​មក​ស្គាល់​ពី​សង្គ្រាម​មួយ​ដែល​រយៈ​ពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាម។

សង្គ្រាម​មួយ​នេះ​មាន​ឈ្មោះ​ថា Anglo-Zanzibar ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​សង្គ្រាម​រយៈពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​ផ្ទុះ​ឡើង​ឆ្នាំ​ ១៨៩៦​ ក្នុង​ទ្វីប​អាហ្វ្រិក។ អ្វីៗ​ចាប់​ផ្ដើម​ពី​កិច្ច​ព្រមព្រៀង​មួយ​រវាង​ចក្រភព​អង់គ្លេស និង​ អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៨៩០។ កិច្ច​ព្រមព្រៀង​នោះ​បាន​ចែង​ពី​ការ​បែង​ចែក​ការ​កាន់​កាប់​ដែន​ដី​អាណានិគម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ ដែល​កិច្ច​ព្រមព្រៀង​នោះ​បាន​ចែង​ថា Zanzibar ត្រូវ​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ចក្រភព​អង់គ្លេស​ ខណៈ​ដែន​ដី Tanzanian ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាល្លឺម៉ង់។ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ក្នុង​ឆ្នាំ ១៨៩៣ លោក Hamad bin Thuwaini ត្រូវ​បាន​ចាត់​តាំង​ឲ្យ​គ្រប់​គ្រង​រដ្ឋ Zanzibar ដោយ​ចក្រភព​អង់គ្លេស។

ក្រោម​ការ​គ្រប់គ្រង​ប្រកប​ដោយ​សន្តិភាព​អស់​រយៈ​ពេល ៣ឆ្នាំ​ លោក Hamad bin Thuwaini បាន​ទទួល​មរណភាព។ បន្ទាប់​មក​តំណែង​របស់​ Hamad ​ត្រូវ​បានបងប្អូនជីដូនមួយលោក​ Khalid bin Bargash ឡើងស្នង។ ក៏​ប៉ុន្តែ​ការ​តែង​តាំង​នេះ​កើត​ឡើង​ស្ងាត់​ៗ​ដោយ​មិន​ទាន់​បាន​ការ​យល់​ព្រម​ពី​ចក្រភព​អង់គ្លេស។ បន្ទាប់ពី​ចក្រភព​អង់គ្លេស​បាន​ដឹង ពួក​គេ​បាន​ឲ្យ​លោក​ Khalid បោះបង់​តំណែង​របស់​គាត់​។ ក្រោយបាន​តំណែង​ហើយ​លោក Bargash ហាក់​មិន​ខ្វល់​ពី​ការ​ព្រមាន​របស់​ចក្រភព​អង់គ្លេស​ឡើយ។ បន្ទាប់​ពី​ការ​ព្រមាន​ម្ដង​ជា​ពីរ​ដង​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​វាយ​ប្រហារ​សម្រុក​ចូល​រាជវាំង​ Zanzibar និង​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​ ៣០០០នាក់។ ខណៈ​ពេល​ដែល​សង្គ្រាម​ចាប់​ផ្ដើម​លោក​ Khalid បាន​ភៀស​ខ្លួន​តាម​ច្រក​សម្ងាត់​បាត់​ទៅ។ ឯ​សង្គ្រាម​បាន​កើត​ឡើង​ត្រឹម​តែ​រយៈ​ពេល ៣៨នាទី​ប៉ុណ្ណោះក្នុង​ថ្ងៃទី២៧ ខែសីហាឆ្នាំ១៨៩៦ និង​បាន​ជាប់​ក្នុង​កំណត់​ត្រា​ជា​សង្គ្រាម​ដែល​មានរយៈពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។ បើ​ទោះ​បី​ជា​សង្គ្រាម​ Anglo-Zanzibar បាន​កើត​ឡើង​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន​ ប៉ុន្តែ​បាន​បង្ក​ឲ្យ​មាន​ទាហាន​ស្លាប់​ជាង​ ៥០០នាក់​ដែល​ភាគ​ច្រើន​ជា​ទាហាន​របស់​រដ្ឋ Zanzibar


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

«THE ZERO PROJECT» គឺជា​កម្មវិធី Reality Survival ដ៏​ថ្មី​សន្លាង​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​មាន​សមត្ថភាព ដើម្បី​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​ប្រុស (BOY BAND) និង​តារា​ចម្រៀង​ទោល (Solo Artist)

ពិធីកោរជុក ទំនៀមទម្លាប់ពីបុរាណរបស់អ្នកស្រុកអង្គរ សព្វថ្ងៃកម្រឃើញណាស់

ពិធីកោរជុក ឬ ពិធី​ចម្រើន​កេសា គឺ​ជា​ទំនៀម​មួយ ដែល​អ្នក​ស្រុក​អង្គរ​និយម​ប្រារព្ធ​ពិធី​មង្គល​សិរី​នេះ​សម្រាប់​កូន​ប្រុស​ស្រី​របស់​ពួកគេ។ ពិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​រយៈពេល ​២​ថ្ងៃ១​យប់ ស្រដៀង​​ពិធី​មង្គលការ​ដែរ។

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ៧០០ ០០០ នាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះ

Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

មិន​ទាន់​អី​ផង Amélie Gigan ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​បាត់​ទៅ​ហើយ ដ្បិត​បវរ​កញ្ញា​មក​ពី​ប្រទេស​បារាំង​រូប​នេះ បាន​ចង​ចិត្ត​អ្នក​គាំទ្រ​ ជាមួយ​សកម្មភាព​ជា​ច្រើន​ដែល​នាង​បាន​ថត​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​បណ្ដាញ​សង្គម។

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

ការប្រែប្រួលអាកាសធាតុកំពុងគំរាមគំហែងដល់ទីតាំងចម្ការកាហ្វេ ដែលនាំឱ្យទិន្នផលធ្លាក់ចុះ ខណៈផលប៉ះពាល់រយៈពេលវែងអាចនាំឱ្យតម្លៃកាហ្វេនៅទូទាំងពិភពលោកកើនឡើង។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន

ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

អ្នកគាំទ្រហាក់ស្រឡាំងកាំងដែលឃើញ បវរកញ្ញា​ខ្មែរ​​​កំពុងប្រកួត​លើ​ឆាក​អន្តរជាតិ​ និងជា​អ្នក​តំណាង​កម្ពុជា Sydney Marith Miss Planet Cambodia 2025 និង ប៉ូគីមថេង សុធីតា ទើប​ប្រកាស​ថានឹង​វិល​ត្រឡប់​មក​ឆាក​បវរកញ្ញា​វិញ គឺ Miss Cosmo

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី