ដឹង​នៅ៖ សង្គ្រាម​ណា​ដែល​មាន​រយៈ​ពេល​ខ្លី​បំផុត?

សង្គ្រាម​ត្រូវ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​វិវត្តន៍​ដំបូង​នៃ​មនុស្ស​នៅ​ពេល​ដែល​មនុស្ស​ចេះ​ផលិត​ឧបករណ៍​ប្រើប្រាស់ និង​បន្ទាប់​មក​កែ​ច្នៃ​ទៅ​ជា​អាវុធ។ សង្គ្រាម​បាន​កើត​ឡើង​ជា​ច្រើន​រ៉ាប់​មិន​អស់​ក្នុង​មួយ​សតវត្ស​ៗ​ មាន​ទាំង​តូច​ និង​ធំ។ ភាគ​ច្រើន​នៃ​សង្គ្រាម​តែង​តែ​កើត​ឡើង​ក្នុង​រយៈ​ពេល​វែង​ដែល​មាន​រយៈ​ពេល​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ។ តែ​យ៉ាង​ណា​ក្នុង​អត្ថបទ​មួយ​នេះ​នឹង​នាំ​មិត្ត​អ្នក​អាន​មក​ស្គាល់​ពី​សង្គ្រាម​មួយ​ដែល​រយៈ​ពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាម។

សង្គ្រាម​មួយ​នេះ​មាន​ឈ្មោះ​ថា Anglo-Zanzibar ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​សង្គ្រាម​រយៈពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​ផ្ទុះ​ឡើង​ឆ្នាំ​ ១៨៩៦​ ក្នុង​ទ្វីប​អាហ្វ្រិក។ អ្វីៗ​ចាប់​ផ្ដើម​ពី​កិច្ច​ព្រមព្រៀង​មួយ​រវាង​ចក្រភព​អង់គ្លេស និង​ អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៨៩០។ កិច្ច​ព្រមព្រៀង​នោះ​បាន​ចែង​ពី​ការ​បែង​ចែក​ការ​កាន់​កាប់​ដែន​ដី​អាណានិគម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ ដែល​កិច្ច​ព្រមព្រៀង​នោះ​បាន​ចែង​ថា Zanzibar ត្រូវ​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ចក្រភព​អង់គ្លេស​ ខណៈ​ដែន​ដី Tanzanianត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាល្លឺម៉ង់។ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ក្នុង​ឆ្នាំ ១៨៩៣ លោក Hamad bin Thuwainiត្រូវ​បាន​ចាត់​តាំង​ឲ្យ​គ្រប់​គ្រង​រដ្ឋ Zanzibar ដោយ​ចក្រភព​អង់គ្លេស។

ក្រោម​ការ​គ្រប់គ្រង​ប្រកប​ដោយ​សន្តិភាព​អស់​រយៈ​ពេល ៣ឆ្នាំ​ លោក Hamad bin Thuwainiបាន​ទទួល​មរណភាព។ បន្ទាប់​មក​តំណែង​របស់​ Hamad ​ត្រូវ​បានបងប្អូនជីដូនមួយលោក​ Khalid bin Bargashឡើងស្នង។ ក៏​ប៉ុន្តែ​ការ​តែង​តាំង​នេះ​កើត​ឡើង​ស្ងាត់​ៗ​ដោយ​មិន​ទាន់​បាន​ការ​យល់​ព្រម​ពី​ចក្រភព​អង់គ្លេស។ បន្ទាប់ពី​ចក្រភព​អង់គ្លេស​បាន​ដឹង ពួក​គេ​បាន​ឲ្យ​លោក​ Khalid បោះបង់​តំណែង​របស់​គាត់​។ ក្រោយបាន​តំណែង​ហើយ​លោក Bargash ហាក់​មិន​ខ្វល់​ពី​ការ​ព្រមាន​របស់​ចក្រភព​អង់គ្លេស​ឡើយ។ បន្ទាប់​ពី​ការ​ព្រមាន​ម្ដង​ជា​ពីរ​ដង​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​វាយ​ប្រហារ​សម្រុក​ចូល​រាជវាំង​ Zanzibar និង​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​ ៣០០០នាក់។ ខណៈ​ពេល​ដែល​សង្គ្រាម​ចាប់​ផ្ដើម​លោក​ Khalid បាន​ភៀស​ខ្លួន​តាម​ច្រក​សម្ងាត់​បាត់​ទៅ។ ឯ​សង្គ្រាម​បាន​កើត​ឡើង​ត្រឹម​តែ​រយៈ​ពេល ៣៨នាទី​ប៉ុណ្ណោះក្នុង​ថ្ងៃទី២៧ ខែសីហាឆ្នាំ១៨៩៦ និង​បាន​ជាប់​ក្នុង​កំណត់​ត្រា​ជា​សង្គ្រាម​ដែល​មានរយៈពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។ បើ​ទោះ​បី​ជា​សង្គ្រាម​ Anglo-Zanzibar បាន​កើត​ឡើង​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន​ ប៉ុន្តែ​បាន​បង្ក​ឲ្យ​មាន​ទាហាន​ស្លាប់​ជាង​ ៥០០នាក់​ដែល​ភាគ​ច្រើន​ជា​ទាហាន​របស់​រដ្ឋ Zanzibar



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ