ចាំតួប្រុសក្នុងរឿង «សង្ឃសៅលីង» កាលពីជាង២០ឆ្នាំមុនអត់? ឥឡូវធំពេញវ័យរកឃើញម្ចាស់បេះដូងភ្ជាប់ពាក្យហើយ

ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្ដហុងកុងកាលពីជំនាន់ឆ្នាំ ៩០ ជាង ប្រហែលជាអាចស្គាល់ឬចំណាំមុខតួប្រុសម្នាក់នេះហើយគឺលោក Steven Hao ដែលកាលនោះលោកសម្ដែងក្នុងរឿង “ShaoLin Popey” ជាតួកូនសង្ឃសៅលីង ដ៏គួរឱ្យស្រឡាញ់និងក្រមិចក្រមើមម្នាក់។ ដល់ពេលបច្ចុប្បន្ន ក៏នៅតែមានអ្នកនិយមតានដានរឿងមួយចំនួននៅតែបកត្រលប់ទៅមើលរឿងនេះ ឬរឿងហុងកុងកាលពីជំនាន់ដើមផងដែរ។

ក្នុងការចងចាំរបស់ប្រិយមិត្តជាច្រើនដែលធ្លាប់មើលរឿង “ShaoLin Popey” ប្រហែលនឹកឃើញតែរូបរាងដ៏គួរឱ្យស្រឡាញ់កាលពីនៅតូចរបស់លោកប៉ុណ្ណោះ តែតាមពិតឆ្នាំនេះលោកមានអាយុ ៣២ ឆ្នាំទៅហើយ។ មិនតែប៉ុណ្ណោះថែមទាំងប្រកាសភ្ជាប់ពាក្យជាមួយមិត្តស្រីទៀតផង ដែលនេះពិតជាដំណឹងដ៏រីករាយមួយ។

កាលពីដើមខែ មេសា កន្លងទៅនេះ លោកបានបង្ហោះសារប្រាប់ដល់មហាជនជាផ្លូវការថា៖ ខ្លួនបានសុំមិត្តស្រីរៀបការ ហើយនាងក៏បានយល់ព្រមដូចគ្នា។ លោកបានបន្ដថា ពីតារាសម្ដែងដែលមានវ័យក្មេង ពេលនេះលោកក្លាយជាបុរសម្នាក់ត្រៀមខ្លួនក្លាយជាមេគ្រួសារ និងត្រូវមើលថែមនុស្សជាទីស្រឡាញ់របស់លោក។ វាមិនមែនជារឿងកំប្លែងអ្វីនោះទេ តែវាជារឿងពិត ដូច្នេះសូមជូនពរដល់ពួកយើងផង។

មហាជនក៏បានបង្ហាញក្ដីរីករាយ និងចូលរួមអបអរដល់តារាប្រុស Steven Hao ដែលរកមនុស្សជាទីស្រឡាញ់ និងត្រៀមខ្លួនដឹកដៃគ្នាសាងគ្រួសារមានសុភមង្គលនាពេលខាងមុខ។

គួរបញ្ជាក់ តារាប្រុស Steven Hao គឺជាតារាសម្ដែងម្នាក់ដែលមានឈ្មោះល្បីខ្លាំងនាជំនាន់ឆ្នាំ ៩០ ដោយសារតែលោកបានបង្ហាញមុខក្នុងខ្សែភាពយន្ដល្បីៗជាច្រើនរបស់ ហុងកុងដូចជា China Dragon, Ten Brothers, Dragon From ShaoLin, Adventurous Treasure Island, Heavenly Legend និង The Kid vs The Cop ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់