ពិរោះពិតមែន តែមិននឹកស្មានបទ Macarena មានអត្ថន័យពិតជាមិនធម្មតា

Macarena គឺជាបទចម្រៀងអេស្ប៉ាញដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដោយលោក Los Del Rio ហើយលោកក៏ជាអ្នកច្រៀងដោយផ្ទាល់ផងដែរ។ នៅពេលដែលចាក់បទចម្រៀងមួយបទនេះ មនុស្សជាច្រើននឹងមានភាពសប្បាយរីករាយជាខ្លាំង។ ប៉ុន្តែប្រសិនបើងាកទៅមើលពីអត្ថន័យរបស់បទចម្រៀងនេះវិញគឺពិតជាមិនធម្មតាឡើយ។

ជាការពិតអត្ថន័យនៃបទចម្រៀងមួយនេះគឺមិនមែនល្អ សមរម្យ និងរីករាយដូចជាអ្វីដែលមនុស្សទាំងអស់គ្នាមានអារម្មណ៍តាមចង្វាក់ភ្លេចឡើយ។ បទ Macarena ជាចម្រៀងដែលដក់ស្រង់ចេញពីជីវិតពិតដោយពណ៌នាអំពីក្មេងស្រីម្នាក់ឈ្មោះ “Macarena” ដែលបានលួចលាក់ក្បត់សង្សាររបស់ខ្លួនជាមួយមនុស្សប្រុស ២ នាក់ផ្សេងទៀត ខណៈមិត្តប្រុសរបស់នាងឈ្មោះ Vittorino កំពុងស្ថិតនៅក្នុងពិធីស្បថចួលកាន់តំណែងក្នុងជួរទាហាន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងហ្នឹងទៀតនោះគឺមនុស្សប្រុសទាំង ២ នាក់នោះជាមិត្តភ័ក្ដិល្អរបស់មិត្តប្រុសរបស់នាងតែម្ដង។

យោងតាមគេហទំព័រ Refinery 29 នាងបានព្យាយាមលួងលោមសង្សារលួចលាក់ទាំង ២ នាក់នោះដោយឱ្យពួកគេឡើងរាំជាមួយខ្លួន ហើយប្រសិនបើអ្នកណាអាចធ្វើឱ្យនាងពេញចិត្ត នាងនឹងទៅជាមួយគេបន្ទាប់ពីបញ្ចប់កម្មវិធី។ ផ្អែកតាមវេបសាយ Pop Crush បានបង្ហាញអំពីពាក្យដែលបកពីភាសាអេស្ប៉ាញមកភាសាអង់គ្លេសក្នុងចម្រៀង Macarena  គឺ “Joy” និង ”good things” ដោយពាក្យទាំងពីរមិនបានសំដៅដល់រឿងសមរម្យឡើយ ប៉ុន្តែសំដៅដល់រឿងរ៉ាវក្ដីសុខខាងផ្លូវភេទទៅវិញ។ លើសពីនេះ វាក៏មានបង្កប់នូបភាពរំភើបរបស់ Macarena ជាមួយមនុស្សទាំងពីរ ហើយក៏ចង់រំឭកទៅដល់មិត្តប្រុសរបស់នាងនោះដែរដោយសារតែនាងគិតថាសង្សាររបស់នាងមិនល្អគ្រប់គ្រាន់។

ក្រោយមកដល់ពាក់កណ្ដាលឆ្នាំ ១៩៩៦ ក្រុមតារាចម្រៀង Bayside Boys បានកែសម្រួលបទនេះដោយបកប្រែឃ្លាខ្លះមកជាភាសាអង់គ្លេសវិញ និងឃ្លាខ្លះទៀតរក្សាជាភាសាអេស្ប៉ញដដែល។ បន្ទាប់ពីបានចេញបទកែសម្រួលថ្មីហើយ Macarena ដែលច្រៀងដោយ Bayside Boys បានឈរនៅចំណាត់ថ្នាក់លេខ ១ លើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិករហូតដល់ ១៤ សប្ដាហ៍ដោយបានក្លាយបទចម្រៀងមួយឈរបានយូរក្នុងប្រវត្តិសាស្រ្តផងដែរ។

មិនត្រឹមតែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ សូម្បីតែនៅតាមបណ្ដាប្រទេសមួយចំនួនទៀតដូចជាចក្រភពអង់គ្លេស ប្រទេសអូស្ដ្រាលី និងប្រទេសផ្សេងៗទៀតក៏បទមួយនេះទទួលបានភាពជោគជ័យមិនធម្មតាដែរ។ ប៉ុន្តែនៅដើមឆ្នាំ ១៩៩៧ ប្រជាប្រិយភាពបទ Macarena ក៏បានធ្លាក់ចុះ និងវ៉ាដាច់ដោយបទចម្រៀងថ្មីៗជាបន្ដបន្ទាប់។ យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្នបទ Macarena នៅតែអាចរក្សាប្រជាប្រិយភាពបានធម្មតា ថែមទាំងជួយញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពរីករាយបន្ថែមទៀត ប្រសិនបើយើងមិនផ្ដោតខ្លាំងពេកលើអត្ថន័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨