ស្វែងយល់ជីវិតក្រុមកុលសម្ព័ន្ធក្នុងព្រៃអាម៉ាហ្សូន

ជឿជាក់ថាមនុស្សស្ទើរទាំងអស់សុទ្ធតែបានដឹងហើយថាព្រៃអាម៉ាហ្សូនជាកន្លែងមួយសម្បូរសត្វព្រៃកាចសាហាវ មានព្រៃក្រាស់ឃ្មឹក និងជាតំបន់គ្រោះថ្នាក់ក្រោយអ្នកផ្សងព្រេងត្រូវដែលមានបំណងចុះស្រាវជ្រាវអំពីព្រៃដ៏ធំមួយនេះបានបាត់ខ្លួនសូន្យឈឹងជាបន្តបន្ទាប់។ បើទោះបីជាតំបន់គ្រោះថ្នាក់យ៉ាងណាក្ដី ក៏នៅតែមានក្រុមមនុស្សរស់នៅទីនោះមិនតិចគ្រួសារដែរ។

ជាមួយនឹងផ្ទៃដីទំហី ៥.៥ លានគីឡូម៉ែត្រការ៉េស្ថិតនៅទ្វីបអាមេរិកខាងត្បូងបានធ្វើឱ្យព្រៃអាម៉ាហ្សូនក្លាយជាព្រៃត្រូពិចដែលធំជាងគេក្នុងពិភពលោក។ ព្រៃដ៏ធំមួយនេះគឺជាជម្រកនៃសត្វព្រៃច្រើនប្រភេទ និងរុក្ខជាតិកម្រផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះព្រៃអាម៉ាហ្សូនក៏ជាជម្រកសម្រាប់ក្រុមកុលសម្ព័ន្ធជនជាតិភាគតិចដែលភាគច្រើនពូកគេរស់នៅដោយគ្មានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ និងព្យាយាមរស់នៅទៅតាមច្បាប់ធម្មជាតិ។ យោងតាមការស្រាវជ្រាវពីគេហទំព័រ Aqua Expeditions បានបង្ហាញនៅក្នុងព្រៃគឺមានការបែងចែកចេញប្រហែល ៤០០ កុលសម្ព័ន្ធ។ បើទោះបីជាមានក្រុមកុលសម្ព័ន្ធច្រើនយ៉ាងណាក្ដី ប៉ុន្តែក្រុមសម្ព័ន្ធដែលលេចធ្លោជាងគេគឺរួមមានកុលសម្ព័ន្ធ​ហ៊ូលី កុលសម្ព័ន្ធ​ភីជី ជាពិសេសគឺកុលសម្ព័ន្ធ​យ៉ាណូម៉ាមី។

ផ្អែកលើការចេញផ្សាយលើវេបសាយ GIANT PANDA បានលើកឡើងពីការប៉ាន់ប្រមាណមួយដែលបង្ហាញថាមនុស្សបានដាក់តាំងទៅលំនៅជាលើកដំបូងក្នុងព្រៃអាម៉ាហ្សូននៅចន្លោះពី ៣២០០០ ទៅ ៣៩០០០ ឆ្នាំមុន។ ចាប់តាំងពីពេលនោះមកប្រជាជនរស់នៅទីនោះបានបង្កើតរបៀបរស់នៅថ្មីតាមបែបថ្មីដោយអាស្រ័យជិវិតលើធនធានធម្មជាតិនៅក្នុងព្រៃ។ កាលពីដើមឡើយក្រុមកុលសម្ព័ន្ធទាំងនោះបានប្រើកាំភ្លើងខ្យល់ ព្រួញដែលមានជាតិពិស និងលំពែងដើម្បីប្រមាញ់សាច់សត្វជាអាហារ។ ជាធម្មតាក្រុមកុលសម្ព័ន្ធរស់នៅក្នុងរបៀបជាអ្នកប្រមាញ់អ្នកប្រមាញ់បែបនេះដោយញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ត្រី និងសត្វដូចជាជ្រូកព្រៃ ក្រពើ ស្វា ខ្លា sloth ពស់ ខ្យាដំរី សត្វកណ្ដុរ និងសត្វស្លាបជាដើម។ ក្នុងការប្រមាញ់នេះផងដែរគឺអ្នកប្រមាញ់ប្រមូលផ្ដុំគ្នាជាក្រុមដោយតាំងទីលំនៅបណ្ដោះអាសន្នតូចៗរយៈពេលប្រហែល ៤-៥ ឆ្នាំរហូតទាល់តែប្រាកដចិត្តថាអស់ធនធាន ទើបធ្វើដំណើរបន្ដទៅមុខទៀត។ 

នៅក្នុងព្រៃអាម៉ាហ្សូន ពួកគេរស់នៅតាមតំបន់ផ្សេងៗគ្នាមានទាំងនៅតាមដងទន្លេ និងក្នុងព្រៃជ្រៅជាមួយផ្ទះបែបសាមញ្ញដែលធ្វើពីឫស្សី និងប្រភេទឈើផ្សេងៗ។ សម្រាប់ក្រុមកុលសម្ព័ន្ធដែលរស់នៅក្នុងព្រៃជ្រៅបានជីករណ្ដៅជ្រៅមួយទុកសម្រាប់លាក់ខ្លួនពីសត្វព្រៃ និងក្រុមសម្ព័ន្ធផ្សេងដែលពួកគេមិនអាចយកឈ្នះបាន។ ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងមកហើយ ពួកគេតែងតែប្រើវិធីបែបនេះដើម្បីការពារខ្លួនពីមនុស្សខាងក្រៅដែលមានចេតនាធ្វើបាបពួកគេ។

ប៉ុន្ដែដោយសារតែមានការធ្វើអាណានិគមលើដីរបស់ក្រុមកុលសម្ព័ន្ធក៏ដូចជាគំរាមសម្លាប់ពីសំណាក់អ្នកមិនមែនជាជនជាតិដើមភាគតិច ទើបពួកគេត្រូវបង្ខំឱ្យផ្លាស់ទីលំនៅចេញពីព្រៃ ចាកចេញពីជីវិតស្ងប់ស្ងាត់មកធ្វើជាកសិករវិញ។ ការផ្លាស់ប្ដូរបែបនេះមិនត្រឹមតែបំផ្លាញរបៀបរបបរស់នៅបែបប្រពៃណីរបស់ពូកគេប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាជននៅទីនោះបាត់បង់សិទ្ធិក្នុងការគ្រប់គ្រងទឹកដីផងដែរ។ ចំណែកឯអ្នកដែលទទួលបានប្រយោជន៍ពីរឿងទាំងនេះគឺអ្នកកាប់ព្រៃខុសច្បាប់ អ្នកជីករ៉ែមាស និងអ្នកឈ្លានពានមកពីមជ្ឈដ្ឋានខាងក្រៅ។ ជាក់ស្ដែងនៅក្នុងវីដេអូឆាណែល Channel 4 News ជនជាតិដើមភាគតិចមួយគ្រួសារនៅប្រទេសប៉េរូបានបង្ហាញអារម្មណ៍ដ៏សោកសៅនៅពេលដែលអ្នកកាប់ព្រៃខុសច្បាប់បានបណ្ដេញពួកលោកចេញពីព្រៃដែលធ្លាប់រស់នៅស្ងប់ស្ងាត់ និងកក់ក្ដៅឱ្យមករស់នៅតាមជីវិតសាមញ្ញដូចមនុស្សទូទៅ។ លោកបាននិយាយម្ដងហើយម្ដងទៀតថាលោក និងក្រុមគ្រួសារទាំងមូលពិតជាចង់ត្រលប់ទៅរស់នៅទីជម្រកដ៏ស្ងប់សុខ និងអាស្រ័យជីវិតតាមបែបអ្នកប្រមាញ់ដូចមុនវិញខ្លាំងណាស់។

សព្វថ្ងៃនេះក្រុមកុលសម្ព័ន្ធភាគច្រើនបានរស់នៅក្នុងតំបន់មួយដែលគេបម្រុងសម្រាប់ជនជាតិដើមភាគតិច និងបានអនុវត្តរបៀបរស់នៅដែលមានបញ្ចូលទាំងប្រពៃណីរបស់ពួកគេ និងវិធីសាស្រ្តសម័យទំនើបខ្លះៗផងដែរ។ ការធ្វើដូចនេះគឺអាចឱ្យពួកគេស្វែងរកចំណូលពីវិស័យទេសចរណ៍ និងធ្វើដំណើរទៅផ្សារដើម្បីស្វែងរកសម្ភារៈមួយចំនួនសម្រាប់ផលដំណាំផងដែរ។ ជាងនេះទៅទៀត ជនជាតិដើមភាគតិចដែលរស់នៅប្រទេសប្រេស៊ីលក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយផ្ទាល់ក្នុងការបោះបង្គោលព្រំដែនទឹកដីរបស់ពួកគេដែលត្រូវបានគេហៅថាជា “ទឹកដីជនជាតិដើមភាគតិច”។ ស្របពេលគ្នា ក៏នៅតែក្រុមកុលសម្ព័ន្ធមួយចំនួនតូចរស់នៅក្នុងព្រៃជ្រៅ ហើយត្រូវបានគេហៅថាជា “ក្រុមកុលសម្ព័ន្ធដែលគ្មានទំនាក់ទំនង”។

ចំពោះទំនៀមទំលាប់នៃការស្លៀកពាក់គឺខុសគ្នាពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយ។ ក្រុមកុលសម្ព័ន្ធដែលគ្មានទំនាក់ទំនង​ភាគ​ច្រើន​រស់​នៅ​ជ្រៅ​ក្នុង​ព្រៃ​ទាំង​អាក្រាត លើក​លែង​តែ​គ្រឿងអលង្ការ​ដែល​គេ​ធ្វើ​ពី​ឆ្អឹង និង​ធ្មេញ។ ប៉ុន្តែសម្រាប់ក្រុមកុលសម្ព័ន្ធដែលរស់នៅក្នុងសហគមន៍មានស្លៀកសម្លៀកបំពាក់ស្បែកធ្វើពីសត្វដែលពួកគេចាប់បាន។ ពេលខ្លះពួកគេស្លៀកសំពត់ដែលធ្វើពីចំបើង និងសម្លៀកបំពាក់លោកខាងលិចដែលផលិតរួចជាស្រេចក៏មាន។ យ៉ាងណាមិញការគូរគឺជារឿងធម្មតា ឬអាចហៅបានជាប្រពៃណៅសម្រាប់កុលសម្ព័ន្ធទាំងអស់ ដោយនេះគឺត្រូវបានចាត់ទុកជាលក្ខណៈនៃរូបរាងរបស់ពួកគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត