កាបូប Hermès Birkin ដំបូងបង្អស់របស់ពិភពលោក ដាក់ដេញថ្លៃក្នុងតម្លៃជាង ៨ លានដុល្លារអាមេរិក

កាលពីថ្ងៃទី១០ ខែកក្កដានេះ កាបូប Hermès Birkin ដំបូងបង្អស់ និងជារបស់ Jane Birkin ផ្ទាល់ បានលក់ចេញក្នុងតម្លៃ ៧ លានអឺរ៉ូ ប្រមាណ ៨.២លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃរបស់ Sotheby’s ឯទីក្រុងប៉ារីស ក្លាយជាកាបូបដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្តការដេញថ្លៃ។

យោងតាមសារព័ត៌មាន BBC បុគ្គលដែលឈ្នះការដេញថ្លៃកាបូបប្រណិត​នេះ គឺជាជនជាតិជប៉ុន ដោយតម្លៃដែលម្ចាស់កម្មសិទ្ធិថ្មី ត្រូវចាយរួមបញ្ចូលទាំងថ្លៃសេវាកម្ម និងពន្ធ បានហក់ឡើងដល់ ១០លានដុល្លារអាមេរិក។

សូមរំឭកពីប្រវត្តិនៃកាបូបដែលជានិមិត្តសញ្ញានៃប្រណិតភាពផងដែរថា កាបូប Birkin ពណ៌ខ្មៅមួយនេះ គឺជាស្នាដៃរចនារបស់តារាសម្ដែង និងតារាចម្រៀងជនជាតិអង់គ្លេស Jane Birkin។ ត្រឡ​ប់ទៅកាលពីឆ្នាំ ១៩៨៤ លោក Jean-Louis Dumas ដែលជាអតីតប្រធាន Hermès បានអង្គុយជិត Jane Birkin នៅលើជើងហោះហើរពីប៉ារីសទៅទីក្រុងឡុងដ៍ ដោយគ្រានោះអ្នកម្ដាយកូន ៣ បានរៀបរាប់ថា ខ្លួនពិបាកក្នុងការស្វែងរកកាបូបដែលអាចប្រើប្រាស់តាមតម្រូវការ និងបានរៀបរាប់ពីគុណសម្បត្តិកាបូបដែលខ្លួនត្រូវការ ទៅកាន់អតីតប្រធាន Hermès រូបនេះស្ដាប់។

បន្ទាប់ពីឮបែបនេះ Jean-Louis Dumas បានឱ្យ Jane Birkin គូររូបកាបូបដែលលោកស្រីចង់បានមកឱ្យខ្លួន រួចចាប់ផ្ដើមដេរកាបូបនេះឡើង មុននឹងជូនជាកាដូឱ្យគាត់នៅក្នុងឆ្នាំ ១៩៨៥។ លោកស្រីបានប្រើប្រាស់កាបូបនេះស្ទើរតែរៀងរាល់ថ្ងៃចាប់តាំងពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៩៥ មុននឹងបរិច្ចាគទៅឱ្យ សមាគមសប្បុរសធម៌ជំងឺអេដស៍បារាំង Solidarité Sida។ ទន្ទឹមគ្នានេះ កម្រៃជើងសារដែលទទួលបានពីកាបូបនេះ Jane Birkin ក៏បានបរិច្ចាគទៅឱ្យមូលនិធិផ្សេងៗដូចគ្នា។

រំលងទៅ ៦ឆ្នាំ Catherine Bernier ដែលជាអ្នកចូលចិត្តសន្សំកាបូប បានទិញកាបូប Birkin នេះ ដោយមិនបានបង្ហាញថា ក្នុងតម្លៃប៉ុន្មាននោះទេ។ កំលុងពេលចូលរួមក្នុងកម្មវិធីដេញថ្លៃក្នុងខែកក្កកដា នេះ លោកស្រីបានរៀបរាប់ប្រាប់ថា ខ្លួនចាត់ទុកកាបូបនេះដូចនឹងកូនប្រុសបង្កើតអ៊ីចឹង ហើយលោកស្រីយល់ឃើញថា វាដល់ពេលដែលលោកស្រីត្រូវនិយាយលា ដើម្បីឱ្យកាបូបនេះបានទៅជួបនឹងជីវិតថ្មីហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *