Into The New World ពីចម្រៀងខេប៉ុប ក្លាយជាបទដែលយុវវ័យកូរ៉េខាងត្បូងប្រើប្រាស់ក្នុងពេលបាតុកម្ម

ស្របនៅពេលដែលបាតុកម្មស្នើសុំឱ្យដកតំណែងលោក​ប្រធានាធិបតី Yoon Suk Yeol កំពុងតែមានភាពជ្រួលច្របល់កាន់តែខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បាតុករវ័យក្មេងបានកែប្រែភាពគួរឱ្យភ័យខ្លាចនេះ ឱ្យមានសភាពប្រសើរជាងមុនតាមរយៈការប្រើប្រាស់តន្រ្តីខេប៉ុបជាជំនួយ។​

នៅក្នុងបាតុកម្ម ដែលបាន និងកំពុងកើតឡើងនៅជិតរដ្ឋសភា ក្នុងទីក្រុងសេអ៊ូល បាតុករបានផ្លាស់ប្ដូរមុខមាត់ថ្មីនៃជម្លោះដ៏តានតាំង ដោយត្រឡប់មកច្រៀងចម្រៀងខេប៉ុបជាការតវ៉ា ដើម្បីទាមទារអ្វីដែលខ្លួនត្រូវការ។ ជាក់ស្ដែង បាតុករទាំងនេះកំពុងតែប្រើប្រាស់បទចម្រៀងដំបូងរបស់ Girls’ Generation “Into the New World” ជាផ្នែកមួយនៃការទាមទារ។

យោងតាម Melon កម្មវិធីស្ដាប់ចម្រៀងដ៏ធំមួយរបស់កូរ៉េខាងត្បូង ចម្រៀងដែលចេញតាំងតែពីឆ្នាំ ២០០៧មួយនេះ ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពម្ដងទៀត ជាមួយនឹងកំណើននៃការចូលស្ដាប់រហូតដល់ទៅ ២៣ភាគរយ ក្រោយពីមួយសប្ដាហ៍ដែលលោក​​ប្រធានាធិបតី Yoon Suk Yeol ប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។

ត្បិតអាចជាបរិបទមួយថ្មីសម្រាប់វិស័យនយោបាយ តែ The Korea Times បានរាយការណ៍ថា Into the New World ជាចម្រៀងមួយបទដែលសិស្សានុសិស្សបានលើកមកច្រៀងនៅពេលដែពួកគេធ្វើបាតុកម្មនៅក្នុងសាកលវិទ្យាល័យ Ewha Womans កាលពីឆ្នាំ ២០១៦ រហូតដល់មានការចែករំលែកពាសពេញបណ្ដាញទំនាក់ទំនងសង្គម។

អ្នកជំនាញមួយរូបបានលើកឡើងថា មូលហេតុដែលវត្តមានចម្រៀងខេប៉ុបមួយនេះ អាចលេចចេញនៅចំកណ្ដាលជម្លោះផ្នែកនយោបាយបាន ក៏ដោយសារតែទំនុកច្រៀងដែលមានកម្លាំងឥទ្ធិពល។​ តួយ៉ាង ដូចជាឃ្លាដែលច្រៀងថា លាហើយភាពសោកសៅដែលតែងតែកើតឡើងនៅក្នុងពិភពមួយនេះម្ដងហើយម្ដងទៀត។​  ​

លោក Kim Hern-sik អ្នកវិភាគវប្បធម៌ប៉ុបម្នាក់របស់កូរ៉េខាងត្បូង យល់ឃើញថា៖ “ចំណុចលេចធ្លោនៃបទនេះ គឺអត្ថន័យដែលបញ្ចូលស្មារតីដោះស្រាយបញ្ហា និងប្ដេជ្ញាចិត្តក្នុងការឈានទៅមុខដោយមិនបោះបង់ក្ដីសង្ឈឹម។ វាជួយសម្រាលភាពតប់ប្រមល់ និងបង្កើនការយល់ចិត្តគ្នា ក៏ដូចជាសាមគ្គីភាពជាដើម។ លើសពីនេះទៀត ចម្រៀងមានឥទ្ធិពលលើសពីការធ្វើបាតុកម្មដោយផ្ទាល់ តែវាក៏ជាការចែករំលែកដែលអាចឱ្យអ្នកឯទៀតអាចយល់ដឹងពីរឿងហេតុមួយនេះដូចគ្នា”។

តាមរយៈប្រភពដដែល ក្រៅពីបទរបស់ Girls’ Generation នៅមានបទដទៃទៀតដែលបាតុករបានច្រៀងនៅក្នុងចម្រូងចម្រាសមួយនេះ ដូចជាបទ APT. របស់ Rosé, Whiplash របស់ aespa និង Ring Ding Dong របស់ SHINee ជាដើម។

លើសពីនេះទៀត បាតុករក៏បានប្រើប្រាស់ Light Stick ជំនួសទៀន ដែលធ្លាប់បានប្រើប្រាស់ក្នុងបាតុកម្មកន្លងមក។ បើទោះបីជាទិដ្ឋភាពជារួម មិនសូវជាខុសគ្នានឹងការដែលពួកអ្នកគាំទ្រទៅមើលការប្រគំតន្ត្រីរបស់តារាក្នុងដួងចិត្តរបស់ខ្លួនក៏ពិតមែន តែវាជាសកម្មភាពមួយដែលមានបង្កប់សារនយោបាយយ៉ាងច្បាស់លាស់។

យ៉ាងណាមិញ ក្នុងហេតុការណ៍តែមួយនេះ ប្រភពខាងលើបានរាយការណ៍បន្ថែមថា វាក៏ជាការផ្សារភ្ជាប់រវាងពលរដ្ឋដែលមានគម្លាតវ័យផ្សេងគ្នាមកជួបគ្នាផងដែរ។ ជាក់ស្ដែង ស្របពេលដែលមនុស្សវ័យកណ្ដាល និងវ័យចំណាស់ព្យាយាមសិក្សាពីវប្បធម៌ និងចម្រៀងដូចជា Into the New World របស់យុវវ័យ​ ពួកគាត់ក៏មានព្យាយាមផ្សព្វផ្សាយចម្រៀងដែលខ្លួនធ្លាប់បានប្រើប្រាស់ក្នុងចលនាប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េ កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ទសវត្សរ៍ឆ្នាំ ១៩៩០ ផងដែរ។

សូមបញ្ជាក់ដែរថា ត្បិតការប្រើប្រាស់ចម្រៀងខេប៉ុបនៅក្នុងបាតុកម្មអាចជាវិធីសាស្រ្តថ្មី ដែលយុវវ័យលើកយកប្រើប្រាស់សម្រាប់ការតវ៉ា តែកន្លងមកក៏មានបទចម្រៀងខេប៉ុបខ្លះដែរដែលត្រូវបានយកកែសម្រួលដើម្បីប្រើប្រាស់ក្នុងការឃោសនានៅពេលដែលមានការបោះឆ្នោតម្ដងៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *