ពេលអត់ពីឪពុកម្ដាយ ជាបងប្អូននឹងគ្នាត្រូវចាំ ៣ ចំណុចនេះទើបអាចរស់នៅបានសុខ

ជាការពិតទោះបីជាមានទ្រព្យសម្បត្តិច្រើនក្រាស់ក្រែលប៉ុណ្ណាក៏មិនអាចចំណាយសម្រាប់ទិញពេលវេលាបន្ថែមជូនឪពុកម្ដាយដែលចាស់ទៅហើយឱ្យរស់នៅបានអមតៈដែរ។ ដូច្នេះនៅពេលអស់ពីឪពុកម្ដាយទៅ មានតែបងប្អូនបង្កើតនេះហើយដែលជាសាច់ញាតិស្និទ្ធស្នាលបំផុតក្នុងលោកនេះ។ ភ្លាមៗច្បាស់ណាស់វាអាចនឹងមិនទាន់ធ្វើឱ្យយើងទម្លាប់ឡើយ ប៉ុន្តែយូរទៅគឺយើងត្រូវតែស្វែងរកវិធីបែបណាឱ្យរស់នៅជាមួយគ្នាដោយមានក្ដីសុខ។ ឆ្លៀតឱកាសនេះ AMS សូមចែករំលែកជូនប្រិយមិត្តនូវ ៣ ចំណុចគួរចងចាំដើម្បីឱ្យបងប្អូនរស់នៅចុះសម្រុងគ្នា៖

១. កុំព្យាយាមជ្រៀតជ្រែកចូលជីវិតផ្ទាល់ខ្លួនគេ

សម្រាប់មនុស្សភាគច្រើនមិនមានអ្នកណាម្នាក់ដែលអាចឱបដៃឈរមើលបងប្អូនបង្កើតរបស់ខ្លួនឯងត្រូវគេធ្វើបាបឡើយ ហេតុនេះទើបទោះតិច ឬច្រើនក៏ត្រូវចេញមកជួយការពារដែរ។ ប៉ុន្តែការជួយនោះគឺមិនអាចជួយបានពេញមួយជីវិតឡើយដោយមានរឿងខ្លះក៏តម្រូវឱ្យគេចេះដោះស្រាយវាដោយខ្លួនឯងបានដែរ។ ជាក់ស្ដែងការជួយគ្រប់ពេលបែបនេះមិនបានធ្វើឱ្យមនុស្សម្នាក់នោះមានភាពរឹងមាំនោះទេ ហើយពេលខ្លះវិញទៀតវាប្រែទៅជាការរំខានជីវិតផ្ទាល់ខ្លួនគេទៅវិញ។ ដូច្នេះហើយមនុស្សម្នាក់ៗទោះជាបងប្អូនក៏ដោយ ក៏មានជីវិតជារបស់ខ្លួនឯងដែលពួកគេមានសិទ្ធិសម្រេចចិត្ត និងជ្រើសរើសវិថីសម្រាប់ជីវិតរៀងៗខ្លួន។

២. កុំព្យាយាមរ៉ាប់រងជំនួសគេ

ជាបងប្អូននឹងគ្នាជាសាច់ឈាមគឺមិនអាចកាត់ដាច់ឡើយ ហើយរឹតតែចង់ក្លាយទីបង្អែកដ៏រឹងមាំសម្រាប់អាចពឹងពាក់គ្នាទៅវិញទៅមកផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏យើងមិនអាចពង្រីកមាឌទៅរ៉ាប់រងបន្ទុក និងការងារជំនួសបងប្អូនបាននោះដែរ។ ការធ្វើបែបនេះយូរៗទៅមិនមែនជាការជួយឡើយ ប៉ុន្តែវានឹងក្លាយទៅជាការទម្លាក់តួនាទីដ៏ធំមកលើខ្លួនឯងទៅវិញ។ ជាពិសេសបើសម្រាប់បងប្អូនដែលបែកចេញមានគ្រួសារតូចរៀងខ្លួនហើយ វានឹងទៅជាបញ្ហាសម្រាប់ពួកគេថែមទៀតផង។ ដូច្នេះហើយជាជាងការជួយរ៉ាប់រងបន្ទុកជំនួស យើងអាចផ្ដល់ជាជំនួយគំនិត ស្មារតី និងការលើកទឹកចិត្តគ្នាដោយវានឹងទទួលបានផលល្អទាំងសង្ខាងតែម្ដង។

៣. កុំព្យាយាមអួតជីវិតខ្លួនឯង

បើទោះបីយើងជាបងប្អូនបង្កើតនឹងគ្នាពិតមែន តែវាសនារបស់មនុស្សម្នាក់ៗគឺមិនដូចគ្នានោះទេ។ ជាក់ស្ដែងក្នុងចំណោមបងប្អូនទាំងអស់អាចនឹងមានម្នាក់ ឬពីរនាក់ដែលមានលទ្ធភាពធូរធារខ្លាំងជាងគេ។ យ៉ាងណាមិញបើទោះជាយើងមានបានជាងគេមែនក៏មិនត្រូវលើកយកមកអួតសម្ញែងបងប្អូនផ្សេងទៀតដែលមានជីវភាពលំបាកដែរ។ ការអួតសម្ញែងបែបនេះគឺមិនខុសអ្វីពីការជាន់ពន្លិច បង្អាប់ទឹកចិត្តរបស់អ្នកម្ខាងទៀតឱ្យមានអារម្មណ៍ខ្មាសអៀន អាក់អន់ចិត្ត និងតូចចិត្តឡើយ។ ពេលខ្លះវាក៏ក្លាយជាចំណែកដែលធ្វើបាត់បង់សាច់ញាតិបង្កើតដោយមិនដឹងខ្លួនដែរ។ ដូច្នេះយើងគួរតែប្រែពីការអួតក្អេងក្អាងមកជាការលើកទឹកចិត្តឱ្យបានច្រើន ឬណែនាំពីវិធីណាមួយដែលពួកគេអាចប្រើប្រាស់បានដើម្បីស្រោចស្រង់ជីវភាពឱ្យកាន់តែប្រសើរឡើងទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *