Taylor Swift ឈ្នះពាន ១០ ម្នាក់ឯង ខណៈ Stray Kids និង Seventeen ឈ្នះពានកំពូលក្រុមខេប៉ុបនៅ Billboard Music Awards

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Billboard Music Awards ឆ្នាំ២០២៤ បានប្រារព្ធឡើងនាយប់ថ្ងៃទី១២ ខែធ្នូ នៅវេទិកាក្នុងទីក្រុង West Hollywood រដ្ឋកាលីហ្វញ៉ា​ ខណៈ​តារាចម្រៀង Taylor Swift បានក្លាយ​ជាម្ចាស់ជយលាភីធំជាងគេ ដោយទទួលបានពានរង្វាន់ ១០​ម្នាក់ឯងត្រលប់ទៅផ្ទះវិញ រួមទាំងពានរង្វាន់ធំជាងគេក្នុងកម្មវិធី Top Artist។

មិនខុសពីឆ្នាំកន្លងទៅដែរ កម្មវិធីពានរង្វាន់របស់ Billboard ឆ្នាំនេះក៏មានការចូលរួមពីសំណាក់ក្រុមចម្រៀងខេប៉ុប ដោយឆ្នាំនេះគឺ​ក្រុម Stray Kids និង Seventeen។

ក្នុងនោះក្រុមចម្រៀងពីផលិតកម្ម JYP Stray Kids បានឈ្នះពាន Top Global Kpop Artist និងបានសម្ដែងបទ “Chk Chk Boom” និងបទ “JJAM” ខណៈក្រុមចម្រៀងសមាជិក ១៣នាក់ Seventeen បាន​ឈ្នះពានរង្វាន់ Top Kpop Touring Artist និងបានសម្ដែងបទ “Love, Money, Fame”។

ដោយឡែកសមាជិក BTS Jungkook ក៏បានឈ្នះពានរង្វាន់ ១ ដែរគឺ Top Kpop Album ប៉ុន្តែមិនបានបង្ហាញវត្តមានក្នុងកម្មវិធីឡើយ​ដោយជាប់បំពេញកាតព្វកិច្ចយោធា។

វត្តមានសិល្បករលេចធ្លោជាច្រើនទៀតនៅឆ្នាំនេះមានដូចជា តារាចម្រៀងរ៉េប Shaboozey បានសម្ដែងបទ “A Bar Song” ដែលជាបទចម្រៀងជាប់ចំណាត់ថ្នាក់លេខមួយ ១៩ សប្ដាហ៍លើតារាង Billboard Hot 100 និងធ្វើឱ្យ Shaboozey ឈ្នះពាន ៣ ពានរង្វាន់។

តារាចម្រៀង Teddy Swims បាន​សម្ដែងបទ “Lose Control” ខណៈបានឈ្នះពានត្រលប់ទៅផ្ទះវិញចំនួន ២។

ក្រៅពីនេះក្រុមចម្រៀងរ៉ក់ Coldplay និង Linkin Park ក៏បានឈ្នះពានរង្វាន់ និងឡើងសម្ដែងក្នុងកម្មវិធីនារាត្រីនោះដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ



Leave a Reply

Your email address will not be published.Required fields are marked *