ដឹង​នៅ៖ បើ​ចង់​សាងសង់​ពីរ៉ាមីត​ (The Great Pyramid of Giza) ថ្មី​ត្រូវ​ចំណាយ​ពេលច្រើន​ឆ្នាំ​ប៉ុណ្ណា?

ពីរ៉ាមីត​គឺ​ជា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​របស់​ពិភព​លោក​ដែល​មាន​អាយុ​ជាង​បួន​ពាន់​ឆ្នាំ​មក​ហើយ។ បើ​ទោះ​ជា​មាន​អាយុកាល​ដ៏​យូរ​លង់​យ៉ាង​នេះ​ក្ដី​ក៏​សំណង់​ដ៏​អស្ចារ្យ​មួយ​នេះ​នៅ​តែ​ឈរ​យ៉ាង​រឹងមាំ​ពោរពេញ​ទៅ​ដោយ​ឥទ្ធិពល​ និង​បង្កប់​ទៅ​ដោយ​ចម្ងល់​ចំពោះ​ស្ថាបត្យករ​ និង​អ្នក​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ចោទ​ជា​សំនួរ​ថា​តើ​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​នេះ​សាង​សង់​ឡើង​ដោយ​របៀប​ណា​ទើប​អាច​រឹងមាំ​បាន​យូរ​បែប​នេះ​និង ​ចម្ងល់​ដែល​គេ​តែង​តែ​ចោទ​ឡើង​មួយ​ទៀត​នោះ​គឺ ​បើ​ចង់​សង់​ពីរ៉ាមីត​ដ៏​ល្បីល្បាញ​ The Great Pyramid of Gizaថ្មី​មួយ​តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ?

សម្រាប់​ចម្លើយ​ដែល​ពិត​ប្រាកដ​នោះ​គឺ​គ្មាន​នរណា​ដឹង​រយៈ​ពេល​ឲ្យ​ជាក់​ច្បាស់​ឡើយ​ ដោយ​អ្នក​ជំនាញ​បាន​ត្រឹម​តែ​ប៉ាន់ស្មាន​ប៉ុណ្ណោះ​ដោយ​សារ​តែ​អាយុកាល​របស់​វា​យូរ​លង់​ខ្លាំង​ពេក និង​ភស្តុតាង​មាន​ចំនួន​តិចតួច​ស្ដួចស្ដើង។ ​បច្ចុប្បន្ន​នេះ​ពីរ៉ាមីត​ដែល​មាន​សរុប​នៅ​ក្នុង​ប្រទេស​អេហ្សីប​មាន​រហូត​ទៅ​ដល់ ១១៨​ ពីរ៉ាមីត​ដែល​អ្នក​ជំនាញ​បាន​រក​ឃើញ។ ហើយ​​បើ​យោង​ទៅ​តាម​ការ​ប៉ាន់ស្មាន​របស់​ពួក​គេ​​បាន​ឲ្យ​ដឹង​ថា​បើ​ចង់​សាងសង់​ពីរ៉ាមីត​ធម្មតា​មួយ​អាច​ចំណាយ​ពេល​ចាប់​ពី​ ១៥ ទៅ​ ៣០​ឆ្នាំ​ទៅ​តាម​ទំហំ​ និង​កម្ពស់​របស់​វា។ ​ពីរ៉ាមីត​ដែល​ចំណាស់​ជាង​គេ​មាន​ឈ្មោះ​ថា​ The Pyramid of Djoser និង​ពីរ៉ាមីត​ដែល​ធំ​និង​ល្បី​ល្បាញ​ជាង​គេ​មាន​ឈ្មោះ​ថា​ The Great Pyramid of Giza។

The Great Pyramid of Giza មាន​សរុប​ចំនួន​ ៣​ ហើយ​មាន​ទំហំ​ធំ និង​មាន​កម្ពស់​រហូត​ទៅ​ដល់ ១៣៨មែត្រ​។ The Great Pyramid ឈរ​ចំ​កណ្ដាល ដែល​អម​ទៅ​ដោយ​ពីរ៉ាមីត​២ ទៀត​គឺ Pyramid of Khafre និងthe Pyramid of Menkaure ។ ជា​ក្រុម​ដែល​មាន​ពីរ៉ាមីត​ទាំង​ ៣​នេះ​ត្រូវ​បាន​គេ​ឲ្យ​ថា​ The Great Pyramid of Giza ដែល​អ្នក​ជំនាញ​អេហ្សីប​បាន​ប៉ាន់ស្មាន​ថា​ចំណាយ​ពេល​សាងសង់​អស់​រយៈ​ពេល​ ៦០ឆ្នាំ​ដែល​សាង​សង់​ចាប់​ពី​ឆ្នាំ ២៥៥០ ដល់ ២៤៩០ មុន​គ្រិស្តសករាជ​។ Pyramid of Menkaure មាន​ទំហំ​តូច​ជាង​គេ​ក្នុង​ចំណោម​ពីរ៉ាមីត​ទាំង​៣ ដែល​អ្នក​ជំនាញ​អេហ្សីប​វាយ​តម្លៃ​ថា​អាច​ចំណាយ​ពេល​សាង​សង់​ ១៥ឆ្នាំ​ ហើយ​សម្រាប់​ Pyramid of Khafre វិញ​ត្រូវ​បាន​អ្នក​ជំនាញ​ខាង​លើ​ប៉ាន់ស្មាន​ថា​អាច​ចំណាយ​ពេល​សាង​សង់​រយៈ​ពេល​ ២០ឆ្នាំ។ ជា​រួម​មក​ការ​ប៉ាន់ស្មាន​​របស់​អ្នក​ជំនាញ​អេហ្សីប​បាន​ឲ្យ​ដឹង​ថា​បើ​ចង់​សាង​សង់​ពីរ៉ាមីត​ធម្មតា​មួយ​ត្រូវ​ចំណាយ​ពេល​ពី ១៥ ទៅ ៣០ឆ្នាំ ហើយ​បើ​ចង់​សាង​សង់​ The Great Pyramid of Giza ត្រូវ​ចំណាយ​ពេល​រហូត​ទៅ​ដល់ ៦០ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ