ភ្ញាក់ផ្អើល! មាន សូនីតា សារភាពថា មានអ្នកស្អំបេះដូងហើយ ជាជនជាតិ…

តារា​សម្ដែង និង​ជា Freshie Girl ជំនាន់​ទី​៨ កញ្ញា មាន សូនីតា កាន់តែ​ស្រស់​ស្អាត​ឡើង ចំណែក​ការងារ​សិល្បៈ​ទាំងអស់ នាង​នៅ​មិន​ទាន់​ទទួល​ឡើង​វិញ​នៅ​ឡើយ​ទេ តែ​សម្រាប់​ការ​បង្ហាញ​ខ្លួន​តាម​កម្មវិធី​សិល្បៈ​នានា នាង​នៅតែ​មាន​វត្តមាន​ជា​ធម្មតា ដោយ​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ចូល​កម្មវិធី​ទាំងនោះ​ទៀត​ផង។ មួយ​រយៈ​ចុង​ក្រោយ​នេះ សូនីតា បាន​បង្ហោះ​រូបថត​បែប Fashion ជាមួយ​ការ​តុបតែង​មុខ​បែប​ប្លែក​ៗ មើល​​មួយ​ភ្លែតស្ទើរតែ​មិន​ចំណាំ​ថា​ជា​នាង​ថែម​ទៀត​ផង។

មាន សូនីតា ជា​តារា​ស្រី​ម្នាក់​ដែល​ត្រូវ​​មហាជន​តាម​ដាន​ច្រើន ទាំង​ការងារ​សិល្បៈ និង​ជីវិត​ឯកជន​របស់​នាង ដោយ​កន្លង​មក​មាន​ចាប់​អារម្មណ៍​ច្រើន​លើ Captionដែល​រាជិនី​​ក្រមា រូប​នេះ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្រ្តាក្រាម ដោយ Caption ទាំង​នោះ​មាន​លាយឡំ​ទាំង​ការ​បង្ហាញ​ពី​ជីវិត​រីករាយ​នៃ​ការ​ប្រើប្រាស់​ជីវិត​នៅ​​លីវ ពេល​ខ្លះ​នាង​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​ក្នុង​សង្គម ហើយ​ម្ដងម្កាល​​នាង​ត្រូវ​គេ​ចាប់​អារម្មណ៍​ថា បាន​បង្ហោះ Caption ហាក់​ដូច​កំពុង​ខូចចិត្ត តែ​យ៉ាង​ណា​គ្រប់​សកម្មភាព​របស់​នាង​រមែង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​បណ្ដា​ហ្វេន​ៗ​អ្នក​គាំទ្រ​របស់​នាង។

ច្រើន​ឆ្នាំ​មក​នេះ តារា​​សម្ដែង​ធ្មេញ​ច្រពើស មាន សូនីតា ពុំ​ដែល​បើក​បង្ហាញ​ឱ្យ​ដឹង​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ស្រាប់​តែ​ថ្ងៃ​មង្គលការ​មិត្ត​រួម​អាជីព ទឹម រដ្ឋា នាង​បែរជា​ប្រាប់​ចំ​ៗ​នៅ​មុខ​​ក្រុម​អ្នក​សារព័ត៌មាន​ថា ពេល​នេះ​បេះដូង​របស់​នាង​មាន​អ្នក​ស្អំ​ហើយ បុរស​ម្នាក់​នោះ​ជា​ជនជាតិ​ខ្មែរ។ មាន សូនីតា រៀបរាប់​ឱ្យ​ដឹង​ថា៖ «មាន​ដំណឹង​ល្អ​ឆាប់​ៗ!ឥឡូវ​អាច​និយាយ​ថា​យើង​រក​អ្នក​ត្រូវ​ចិត្ត​យើង​ឃើញ​ក៏​ប៉ុន្តែ​យើង​នៅ​មើល​ចិត្ត​គ្នា​សិនជា​អ្នក​អាស៊ីខ្មែរ​យើង​ធម្មតា​ហ្នឹង​បង! … និយាយ​ទៅ​ខ្ញុំ​គិត​ថាជីវិត​របស់​ខ្ញុំ​ហ្នឹងខ្ញុំ​សប្បាយ​ម្នាក់​ឯង​គឺ​អស់​ចិត្ត​ហើយចង់​និយាយ​ថា​យើង Enjoy Life ហើយ អីចឹង​ក៏​ត្រូវ​ដល់​ពេល​វេលា​មួយ​គឺ​ត្រូវ Setter down មាន​គ្រួសារមាន​អីចឹង​ទៅ»។

ដ្បិត​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ពេល​នេះ​នាង​កំពុង​មាន​អ្នក​ស្អំ​បេះ​ដូង​ហើយ​ក្ដី តែ​ថៅកែ​ស្រី​វ័យ​ក្មេង​នេះ នៅ​មិនទាន់​លម្អិត​ឱ្យ​ដឹង​ពី​សមាសភាព​បុរស​ម្នាក់​នោះ​ឱ្យ​សាធារណជន​បាន​ដឹង​ជាក់​ច្បាស់​នៅ​ឡើយ​ទេ សូម្បី​វេលា​ដែល​នឹង​បង្ហាញ​បុរស​ម្នាក់​នោះ​ពិត​ក៏​នៅ​មិន​ទាន់​ប្រាប់​ឱ្យ​ដឹង​នៅ​ឡើយ​ដែរ។

ការ​ប្រកាស​ប្រាប់​យ៉ាង​ដូច្នេះ​របស់ មាន សូនីតា ធ្វើ​ឱ្យ​ហ្វេន​ៗ​នាង​រំជើបរំជួល​ជា​ខ្លាំង រង់ចាំ​មើល​ថា​តើ​បុរស​ម្នាក់​ណា​ដែល​មាន​សំណាង​ឆក់​បាន​បេះដូង​តារា​ស្រី​ឆ្នើម​រូប​នោះ ទៅ​មើល​ថែ​រក្សា​បាន។ ទន្ទឹម​ការ​រីករាយ ក៏​មាន​ហ្វេន​ៗ​បុរស​ជាច្រើន​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ ដែល​កុលាប​ទង​នេះ​មាន​កន្លង់​ចែចូវ​បាន​បាត់​ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម