ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្ចង់​អារម្មណ៍​រៀន ឬ​ធ្វើការ​បាន​ល្អ?

ធ្លាប់​ទេ​ប្រសិន​បើ​ការ​ងារ​ដែល​មិន​កៀក​នឹង​ថ្ងៃ​ផុត​កំណត់​អ្នក​នឹង​គ្មាន​ថ្ងៃ​ធ្វើ​វា​ឡើយ​ មូល​ហេតុ​គឺ​ដោយ​សារ​តែ​ខួរ​ក្បាល​របស់​អ្នក​មិន​បាន​ផ្ដល់​ភាព​សំខាន់​ដល់​វា​គ្រប់​គ្រាន់​ ឬ​ដោយ​សារ​អ្នក​មិន​អាច​ផ្ចង់​អារម្មណ៍​បាន។ ក្នុង​ការ​សម្រេច​កិច្ចការ ឬ​ការងារ​ឲ្យ​បាន​ទាន់​ពេល​វេលា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ​ការ​ផ្ចង់​អារម្មណ៍​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។​ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​តើ​ធ្វើ​យ៉ាង​ណា​ទើប​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​អ្នក​ផ្ចង់​អារម្មណ៍​បាន​ល្អ​ជាង​មុន​។

អនុវត្ត​ច្បាប់​ ២នាទី​សម្រាប់​កិច្ចការ​តូច​ៗ

មិន​ថា​ការងារ​ ឬ​កិច្ចការ​សាលា​ឡើយ​តែង​តែ​មាន​កិច្ចការ​តូច​ៗ​​ដូច​ជា៖ បំពេញ​ព័ត៌មាន ត្រួត​ពិនិត្យ​ឯកសារ ឆ្លើយ​តប​សារ​ ឬ​អ៊ីមែល​ ជា​ដើម។ ប្រសិន​បើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​កិច្ចការ​តូច​ៗ​បែប​នេះ​ច្រើន​អ្នក​គួរ​អនុវត្ត​ច្បាប់ ២​នាទី​ ក្នុង​ការ​អនុវត្ត​ដោយ​ទុក​ពេល​ឲ្យ​ខ្លួន​ឯង​២​នាទី​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​វា​ភ្លាមៗ​ជំនួស​ឲ្យ​ការ​ទុក​សិន​ច្រើនគរ​ដូច​ភ្នំ​ដែល​ប៉ះពាល់​ទៅ​ដល់​ការ​ផ្ដោត​អារម្មណ៍​ពេល​ដែល​អ្នក​ធ្វើ​កិច្ច​ការ​សំខាន់។

កុំ​ព្យាយាម​ធ្វើ​​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ

​ការ​ព្យាយាម​ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ​មិន​បាន​ជួយ​ឲ្យ​អ្នក​សម្រេច​កិច្ច​ការ​បាន​ច្រើន​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេល​វេលា​ទៅ​វិញ​នោះ​ទេ។ ការ​ផ្ដោត​ទៅ​លើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ​នឹង​ធ្វើ​ឲ្យ​អ្នក​ច្របូក​ច្របល់​ដោយ​ពិបាក​ក្នុង​ផ្ចង់​អារម្មណ៍​ខ្លាំង​ណាស់​ ហេតុ​នេះ​ហើយ​អ្នក​គួរ​ព្យាយាម​ផ្ដោត​លើ​រឿង​តែ​មួយ​ ឬ​ធ្វើ​រឿង​ដែល​សំខាន់​មុន ហើយ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ការ​មួយ​ចាំ​ចូល​ទៅ​ផ្ដោត​លើ​កិច្ច​ការ​មួយ​ទៀត​ដែល​វា​ជួយ​ឲ្យ​អ្នក​ផ្ចង់​អារម្មណ៍​បាន​ល្អ​ ហើយ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ស្វែង​យល់​ពី​ផល​រំខាន​របស់​អ្នក

ការ​រំខាន​ប៉ះពាល់​ខ្លាំង​ណាស់​ទៅ​លើ​ការ​ផ្ដោត​អារម្មណ៍។ អ្នក​ត្រូវ​តែ​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ការ​រំខាន​ដែល​ទាញ​អ្នក​មិន​ឲ្យ​ផ្ដោត​អារម្មណ៍​បាន​ល្អ​ ហើយ​ព្យាយាម​រក​វិធី​កាត់​ផ្ដាច់​ការ​អំឡុង​ពេល​បំពេញ​កិច្ចការ​នោះ។ ឧទាហរណ៍​ថា​ទូរស័ព្ទ​ជា​កត្តា​រំខាន​ចម្បង​ដល់​អ្នក​ដែល​នៅ​តែ​ចង់​ប្រើ​វា​ពេលឮ​សំឡេង​សារ​ម្ដងៗ អ្នក​អាច​កាត់​ផ្ដាច់​វា​ដោយ​ការ​បិទ​សំឡេង​ ដាក់​វា​ឲ្យ​នៅ​ឆ្ងាយ​ពី​ដៃ​ដើម្បី​ធានា​បាន​ថា​វា​មិន​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក​។

ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន

សារជាតិ​កាហ្វេអ៊ីន​នឹង​ជួយ​ឲ្យ​អ្នក​ផ្ដោត​អារម្មណ៍​បាន​ល្អ​ជាង​មុន។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជាមួយ​ការ​ផ្ចង់​អារម្មណ៍​ អ្នក​អាច​សាក​ល្បង​កាហ្វេ ឬ​តែ​មួយ​កែវ​មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ។ សារជាតិ​កាហ្វេ​អ៊ីន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព តែ​ក៏​មិន​គួរ​ប្រើ​ប្រាស់​ក្នុង​បរិមាណ​ច្រើន​លើស​លប់​ពេក​ដែល​វា​អាច​ប៉ះពាល់​ទៅ​ដល់​ដំណេក​ ឬ​សុខភាព​អ្នក​វិញ។

រៀបចំ​តុ​ធ្វើ​ការ​របស់​អ្នក

បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​​បង្ហាញ​ថា​តុ​ធ្វើ​ការ​ដែល​រញ៉េរញ៉ៃ​នឹង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ថយ​ចុះ។ ម្យ៉ាង​ទៀត​ការ​ផ្ចង់​អារម្មណ៍​កាន់​តែ​មាន​ផល​វិបាក​ប្រសិន​បើ​អ្នក​មិន​រៀប​ចំ​តុ​ធ្វើ​ការ​របស់​អ្នក​ឲ្យ​បាន​ស្អាត។ ដូច្នេះ​ហើយ​មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​អ្នក​គួរ​ចំណាយ​ពេល​បន្តិច​រៀប​ចំ​តុ​ធ្វើ​ការ​ឲ្យ​មាន​របៀប​រៀបរយ​ជា​មុន​សិន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម