ទ្រាំលែងបាន! អតីតស្វាមី សាន់ ឆាយ ចេញថាចំៗឱ្យប្អូនស្រីនាងពូកែចេះដឹងរឿងគ្រួសារគេពេក

ការរៀបការជាលើកទី ២ របស់តារាស្រីតៃវ៉ាន់ Barbie Hsu ឬសាន់ ឆាយ គឺនៅតែជារឿងដែលមហាជនជាច្រើននៅតាមដាន និងលើកមកនិយាយជាហូរហែរ។ ថ្វីបើប្រកាសរៀបការស្វាមីថ្មីមែនពិត ក៏ប៉ុន្ដែបើក្រឡេកទៅមើលអតីតស្វាមីចាស់របស់នាងលោក Wang XiaoFei ហាក់ដូចជាមិនទាន់ដាច់ស្រេច នៅតែជំពាក់ជំពិនគ្នា។ ជាពិសេស លោកថែមទាំងបានចេញមុខថាឱ្យប្អូនស្រី សាន់ ឆាយ ដែលជាអតីតប្អូនថ្លៃរបស់លោកទៀតផង។

ជាការពិតណាស់ ចាប់តាំងពីលែងលះអតីតស្វាមីមករហូតដល់ប្រកាសរៀបការម្ដងទៀត សាន់ ឆាយ ហាក់ដូចជាមិនសូវចេញមុខនិយាយអ្វីច្រើនឡើយទាក់ទងនឹងស្នេហាថ្មីរបស់ខ្លួន ជាក់ស្ដែងគឺមានតែប្អូនស្រី ម្ដាយ និងអនាគតស្វាមីរបស់នាងប៉ុណ្ណោះដែលតែងតែលើកយករឿងរ៉ាវផ្សេងៗមកនិយាយ។

ថ្មីៗនេះ Dee Hsu ដែលជាប្អូនស្រី​របស់ សាន់ ឆាយ បានចេញនិយាយជាសាធារណៈពីរឿងបងស្រីរបស់ខ្លួនថា ប្អូនស្រីរបស់ខ្លួន និងអនាគតស្វាមី Koo JunYup ពិតជាសក្ដិសមគ្នាខ្លាំង មិនតែប៉ុណ្ណោះថែមទាំងមានចំណងស្នេហ៍ជ្រាលជ្រៅទៀតផង។ មែនទែនទៅ វាពិតជារឿងគួរឱ្យស្ដាយខ្លាំងមួយប្រសិនបើពួកគេមិនបានជួបគ្នាម្ដងទៀត។

បន្ទាប់ពីនោះរឿងដែលគួរឱ្យភ្ញាក់ផ្អើលគឺអតីតស្វាមីរបស់ សាន់ ឆាយ បែរជានិយាយបាញ់ចំៗទៅឱ្យប្អូនស្រីរបស់សាន់ ឆាយថា៖ “តើញៀនថ្នាំមែនទេបានជានិយាយបែបនេះ? ច្បាស់ទេថាអ្វីដែលអ្នកនិយាយជាការពិត? តើពិតជាអាចទាយទុកមុនបានឬ?”

លោកថែមទាំងបានបន្ដថា ប្អូនស្រីរបស់ សាន់ ឆាយ ពិតជានិយាយច្រើនពេកហើយ សាមីខ្លួនគេមិនបាននិយាយអ្វីសោះតែរូបនាងចេះតែផ្លែផ្កាខ្លួនឯង និយាយធ្វើម៉េចឱ្យតែបានព័ត៌មានចុះផ្សាយ។ លោកពិតជាមិនយល់ហេតុអ្វីក៏និយាយរឿងអស់នេះរហូតទាំងដែលវាអាចប៉ះពាល់ដល់កូនៗ របស់លោក និងសាន់ ឆាយ។ ក្រោយពីមានរឿងនេះ លោក Wang XiaoFei ក៏បានប្រាប់ថាលោកពិបាកទ្រាំនឹងចរិតរបស់អតីតប្អូនថ្លៃណាស់ និងបានលុបចោលលេខទូរស័ព្ទរបស់នាងចោលទៀត។  

តែយ៉ាងណាមិញ ប្អូនស្រីរបស់ សាន់ ឆាយ ហាក់ដូចជាមិនឈឺក្បាលវិលមុខជាមួយពាក្យសម្ដីរបស់អតីតបងថ្លៃខ្លួនឡើយ ថែមទាំងលើកឡើងថា នាងមិនប្រកាន់ទោសអ្នកដែលនិយាយអាក្រក់ពីនាងឡើយ។ នាងគ្មានអ្វីនិយាយក្រៅពីជូនពរបងស្រីខ្លួន និងអនាគតស្វាមីឱ្យជួបតែរឿងល្អៗ និងរស់នៅជាមួយគ្នាដល់ចាស់។

គួរបញ្ជាក់ តាមពិតទៅអតីតស្វាមី សាន់ ឆាយ លោក  Wang XiaoFei ក៏បានចេញមុខជូនពរអតីតភរិយាខ្លួនដែរពីដំបូងបន្ទាប់ពីដឹងដំណឹងថានាងនឹងរៀបការម្ដងទៀត។ តែសុខៗ លោកបែរជាចេញឈ្លោះជាមួយប្អូនស្រី សាន់ ឆាយ ជាសាធារណៈប្រហែលមកពីរូបនាងយករឿងឯកជនរបស់បងស្រីមកនិយាយច្រើនពេកដែលអាចធ្វើឱ្យប៉ះពាល់ដល់កូនៗ របស់លោក ទើប Wang XiaoFei បែរជាខឹងសម្បារយ៉ាងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ