ចិនត្រៀមដំឡើងពន្ធលើស្រោមអនាម័យ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប

ប្រទេសចិនប្រកាសយកពន្ធអាករលើតម្លៃបន្ថែម (VAT) ១៣ ភាគរយលើស្រោមអនាម័យ និងថ្នាំពន្យារកំណើត ក្នុងគោលបំណងបង្កើនអត្រាកំណើត និងធ្វើទំនើបកម្មច្បាប់ស្តីពីសារពើពន្ធ។ នេះបើយោងតាមសារព័ត៌មាន The Guardian។

ក្រោយពីលើកលែងពន្ធអស់ពេលជាង ៣០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៩៣ ប្រទេសចិននឹងចាប់ផ្ដើមយកពន្ធអាករលើតម្លៃបន្ថែម (VAT) ១៣ ភាគរយលើស្រោមអនាម័យ និងថ្នាំពន្យារកំណើតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ តទៅ។ សេចក្ដីប្រកាសនេះបានបង្កើតជាការជជែកវែកញែក និងរិះគន់យ៉ាងទូលាយនៅលើបណ្ដាញសង្គមចិន ខណៈប្រជាជនចិនមួយចំនួនបានចោទសួរទាក់ទាងនឹងវិធានការខ្លាំងៗដែលរដ្ឋាភិបាលបានដាក់សម្ពោធឱ្យពួកគេយកកូន។

ដោយស្រោមអនាម័យជាធម្មតាមានតម្លៃប្រមាណ ៥ ទៅ ៩ដុល្លារក្នុងមួយប្រអប់ ស្របពេលដែលថ្នាំពន្យារកំណើតមួយបន្ទះដែលអាចប្រើប្រាស់បានរយៈពេល ១ខែ មានតម្លៃប្រមាណ ៧ ទៅ ១៩ដុល្លារអាមេរិក លោក Yun Zhou សាស្ត្រាចារ្យរងផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យ Michigan បានយល់ឃើញថា ការដំឡើងពន្ធនេះអាចនឹងមិនមាន​ផលដល់ការសម្រេចចិត្តក្នុងការយកកូនរបស់ប្រជាជនទេ តែគឺជាការបញ្ជូនសារថា​ រដ្ឋាភិបាលមិនបានគាំទ្រដល់ការពន្យារកំណើតបន្តទៅទៀត។

យ៉ាងណាមិញ​ លោកបានប្រាប់ទៀតថា បើសិនប្រជាជនពិបាកក្នុងការពន្យារកំណើតជាងមុន ផលប៉ះពាល់អវិជ្ជមានភាគច្រើននឹងធ្លាក់ទៅលើស្ត្រី ជាពិសេសក្រុមដែលមានជីវភាពខ្វះខាត និងខ្វះលទ្ធភាពក្នុងការស្វែងរកធនធាន។

គួរឱ្យដឹងថា នៅចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៥ ប្រទេសចិនបានអនុវត្តគោលនយោបាយឱ្យប្រជាជនយកកូនតែម្នាក់ប៉ុណ្ណោះ រហូតនាំឱ្យចិនបានជួបប្រទះនឹងវិបត្តិប្រជាជនធ្លាក់ចុះ ៣ ឆ្នាំជាប់គ្នា ព្រោះបញ្ហាអត្រាកំណើតទាប ខណៈប្រទេសចិនបានឈានចូលក្នុងសង្គមមនុស្សចាស់។

ដើម្បីដោះស្រាយបញ្ហានេះ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ចិនបានបង្កើតវិធានការផ្សេងៗដើម្បីលើកទឹកចិត្តឱ្យប្រជាជនយកកូន ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាប ដូចជា ការអនុញ្ញាតឱ្យប្ដីប្រពន្ធ ១គូអាចមានកូន ៣នាក់ ការបញ្ចុះតម្លៃលើសេវាកម្មបង្កកំណើតបែបវិទ្យាសាស្រ្ត IVF ហើយនៅឆ្នាំ ២០២៥ ចិនក៏បានចំណាយប្រាក់ជាង ៩០ប៊ីលានយ៉ន់ ប្រមាណ ១២.៧ពាន់លានដុល្លារអាមេរិក លើកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣ ៦០០យ៉ន់ ឬប្រមាណ​ ៥១០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដល់កុមារដែលមានអាយុ ៣ឆ្នាំចុះក្រោមផងដែរ។

បន្ថែមពីនេះ វិធានការជាច្រើនទៀត រួមមានការអនុញ្ញាតឱ្យប្ដីប្រពន្ធថ្មីថ្មោងទទួលបានថ្ងៃឈប់សម្រាកបន្ថែម​ តែនៅតែទទួលបានប្រាក់ឈ្នួលដូចដើម ក៏បានរៀបចំឡើងដើម្បីលើកចិត្តឱ្យប្រជាជនរៀបអាពាហ៍ពិពាហ៍ច្រើនជាងមុនផងដែរ។ ក៏ប៉ុន្តែវិធានការទាំងនេះ ទទួលបានផលតិចតួច ខណៈកាលពីឆ្នាំ ២០២៤ អត្រាកំណើតរបស់ប្រទេសចិនមានចំនួន ៦,៧៧ នាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជន ១០០០ នាក់។

នៅគ្រាដែលវិធានការលើកទឹកចិត្តមិនបានផល ក៏មានការព្រួយបារម្ភថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់វិធានការចាប់បង្ខំ ដើម្បីដោះស្រាយបញ្ហានេះ ព្រោះកន្លងមក ស្ត្រីមួយចំនួនក៏ធ្លាប់បានប្រាប់ថា ពួកគេធ្លាប់ត្រូវបានមន្ត្រី្កក្នុងតំបន់សាកសួរទាក់ទងនឹងថ្ងៃខែមករដូវផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *