តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជា លោក វណ្ណដា បានបង្ហាញវត្តមានចូលរួម ដើរដើម្បីសន្តិភាព (March for Peace) ជាមួយប្រជាជនខ្មែររាប់ម៉ឺននាក់នៅកណ្ដាលទីក្រុងភ្នំពេញកាលពីថ្ងៃទី ១៨ ធ្នូ ២០២៥ ម្សិលមិញនេះ។

តារាចម្រៀងរ៉េបដែលមានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅស្រុក វណ្ណដា បានចូលរួមជាមួយប្រជាជនកម្ពុជារាប់ម៉ឺននាក់ក្នុងការដើរដើម្បីសន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដើម្បីជូនភៀសសឹកកម្ពុជារាប់ម៉ឺនគ្រួសារបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ ក្មេងៗជាជនភៀសសឹកអាចបន្តការសិក្សារបស់ពួកគេដូចមុនពេលផ្ទុះសង្គ្រាមឈ្លានពានរបស់ថៃ ជាពិសេសបន្តសុំឱ្យមានការដោះលែងកងទ័ពខ្មែរទាំង ១៨ រូបដែលទ័ពសៀមបានចាប់យកទៅ គិតមកទល់ពេលនេះមានរយៈពេល ១៤៣ ថ្ងៃហើយ។
ក្នុងដំណើរដើរដើម្បីសន្តិភាពនាថ្ងៃទី ១៨ ធ្នូ ២០២៥ ពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលមានទាំងបណ្ដាសិល្បករ-សិល្បការិនីខ្មែរជាច្រើនរូបចូលរួមផងនោះគឺជាការបំផុសស្មារតីលើកទឹកចិត្តដល់កងទ័ពកម្ពុជាជួរមុខទាំងអស់ឱ្យបន្តឈរជើងយ៉ាងរឹងមាំក្នុងការការពារទឹកដីសុវណ្ណភូមិរបស់កម្ពុជាពីចោរឈ្លានពានសៀម។
គួរឱ្យដឹងថា ក្រៅអំពីដំណើរថ្មើរជើងដើម្បីសន្តិភាពនាពេលនេះ ទ័ពក្រោយរបស់កម្ពុជាដែលប្រទេសសៀមពុំមានក៏បានមូលមីជួយគ្នារៀបចំជាស្បៀងអាហារ សំលៀកបំពាក់ របស់របរប្រើប្រាស់ ជូនដល់ពលរដ្ឋភៀសសឹក ក៏ដូចជាកងទ័ពកម្ពុជាផងដែរ៕




រូបភាព ៖ VANNDA-FAN




















































Account
Security
Favourite Content