សួនសត្វមួយនៅចិន ជ្រើសរើសមនុស្សមកធ្វើពុតជាខ្លាឃ្មុំ ផ្ដល់ប្រាក់ខែឱ្យជិត ១៥ ០០០ ដុល្លារក្នុងមួយឆ្នាំ

យោងតាមសារព័ត៌មាន Jiupai News សួនសត្វ Luohe Wildlife Zoo ដែលមានទីតាំងនៅក្នុងទីក្រុង Luohe ខេត្ត Henan បានបង្ហោះសេចក្ដីប្រកាសជ្រើសរើសបុគ្គលិកនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ដើម្បីស្វែងរកមនុស្សមកស្លៀកឈុតខ្លាឃ្មុំខ្មៅ ឱ្យមកដើរលេងក្នុងសួនសត្វ និងលេងជាមួយភ្ញៀវទេសចរ។

ការងារដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១សែនយ៉ន់ ឬប្រមាណ ១៤ ៧០០ដុល្លារអាមេរិកនេះ មិនបានកំណត់ភេទសម្រាប់អ្នកដាក់ពាក្យនោះទេ ប៉ុន្តែទាមទារឱ្យបេក្ខជនមានសុខភាពល្អ និងមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើងទៅ។

នៅក្នុងសេចក្ដីប្រកាសតែមួយ បានបញ្ជាក់ថា តំណែងនេះតម្រូវឱ្យធ្វើការ ៦​ម៉ោងក្នុងមួយថ្ងៃ និងមានថ្ងៃឈប់សម្រាកចំនួន ៤ ថ្ងៃក្នុងមួយខែ។

សួនសត្វខាងលើបានបញ្ជាក់ថា នៅពេលលេងជាមួយភ្ញៀវទេសចរ “អ្នកធ្វើពុតជាខ្លាឃ្មុំ”​ អាចបន្លឺតែសំឡេងគ្រហឹមប៉ុណ្ណោះ និងមិនត្រូវបានអនុញ្ញាតឱ្យនិយាយស្តីឡើយ លើកលែងតែក្នុងករណីដែលត្រូវការជំនួយ ឬមានអាសន្នផ្សេងៗកើតឡើង។

នៅក្នុងសេចក្ដីប្រកាសដដែលនោះបានបញ្ជាក់ថា៖ “វាជាមុខតំណែងដែលមានសេរីភាពបំផុតនៅក្នុងតំបន់របស់យើង។ បើអ្នកហត់ អ្នកគ្រាន់តែដេករនៀលទៅ។ បើអ្នកមានកម្លាំង អ្នកអាចលោត រាំ ឡើងដើមឈើ ឬសូម្បីតែចាប់ត្រីផងដែរ។ ធ្វើអ្វីក៏បានឱ្យតែអ្នកមានអារម្មណ៍ថាមានផាសុកភាព”។

សេចក្ដីប្រកាសនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ដោយសួនសត្វ Luohe Wildlife Zoo បានឱ្យដឹងថា​ ខ្លួនបានទទួលបុគ្គលិកតាមចំនួនដែលត្រូវការរួចរាល់ហើយ ខណៈមានបេក្ខជនដាក់ពាក្យជាង ១០០នាក់។

អ្នកតំណាងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន New Weekly ថា អ្នកដែលទទួលបានភាពល្បីល្បាញលើបណ្តាញសង្គម អាចនឹងរកចំណូលបានច្រើនជាងប្រាក់ខែគោល ១០០ ០០០ យ៉ន់ ក្នុងមួយឆ្នាំទៅទៀត។

អ្នកតំណាងរូបនេះបាននិយាយទៀតថា៖ “នេះជាឱកាសការងារដ៏ប្លែកមួយសម្រាប់យុវជន ហើយក៏ជួយឱ្យសួនសត្វរបស់យើងស្វែងរកចំណូលតាមវិធីសាស្ត្រថ្មីៗផងដែរ”។

គួរឱ្យដឹងដែរថា Luohe Wildlife Zoo គឺសួនសត្វដែលទទួលបានការវិនិយោគពីរដ្ឋាភិបាលក្នុងតំបន់ ដោយបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ កាលពីដើមខែ ឧសភា កន្លងទៅនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *