ធ្លាប់តែតាមដានរឿងកូរ៉េ ឥឡូវមកស្គាល់ ៨ កន្លែងពិតៗល្បីអមនុស្សតាមបន្លាចនៅកូរ៉េខាងត្បូងម្ដង!

និយាយដល់ប្រទេសកូរ៉េខាងត្បូងអ្វីដែលគ្រប់គ្នានឹកឃើញដល់មុនគេប្រហែលជាតារា K-POP និងរឿងភាគនានា។ តែមែនទៅ ក្រៅពីវិស័យចម្រៀង និងភាពយន្ដកុន ប្រទេសមួយនេះក៏ជាប្រទេសមួយដែលសម្បូររឿងអាថ៍កំបាំង និងព្រឺព្រួចផងដែរ។ ថ្ងៃនេះនឹងនាំប្រិយមិត្តមកស្គាល់កន្លែងចំនួន ៨ ល្បីមានពពួកអមនុស្សដេញតាមលងបន្លាច។ តោះទៅមើលថាជាកន្លែងអ្វីខ្លះ៖

១.មន្ទីរពេទ្យ Gongjiam

Gongjiam (Gongjiam Psychiatric Hospital) ជាមន្ទីរពេទ្យសម្រាប់មើលថែអ្នកជំងឺវិកលចរិតស្ថិតនៅខេត្ត Gyeonggi។ តែក្រោយមកដោយសារអ្នកជំងឺស្លាប់ជាបន្ដបន្ទាប់ដោយគ្មានមូលហេតុមន្ទីរពេទ្យនេះក៏ត្រូវបានបិទ និងបោះបង់ចោលក្នុងឆ្នាំ ១៩៩៦។ យោងតាមពាក្យចចាមអារ៉ាមខ្លះបានលើកឡើងថា ម្ចាស់មន្ទីរពេទ្យផ្ទាល់ក៏មានជំងឺវិកលចរិត ព្រមទាំងសម្លាប់អ្នកជំងឺក្នុងមន្ទីរពេទ្យថែមទៀត។ បើតាមសម្ដីអ្នកធ្លាប់លួចចូលទៅទីនោះបាននិយាយថា បរិយាកាសក្នុងមន្ទីរពេទ្យពិតជាគួរឱ្យខ្លាច ងងឹតក៏ងងឹត សម្ភារៈពេទ្យរាយប៉ាយ និងឧស្សាហ៍ឮសំឡេងចម្លែកផងដែរ។ រឿងរ៉ាវមន្ទីរពេទ្យ Gongjiam ក៏ធ្លាប់បានផលិតជារឿងកុនក្រោមឈ្មោះដដែលក្នុងឆ្នាំ ២០១៨។ សម្រាប់អ្នកទស្សនាហើយពិតជាភ័យខ្លាចសឹងតែមិនហ៊ានចូលបន្ទប់ទឹក។

២.ផ្ទះខ្មោច YeongDoek

ផ្ទះខ្មោចYeongDoek(YeongDoekHuanted House)មានភាពល្បីល្បាញស្ថិតក្នុងតំបន់ GyeongSang។ ផ្ទះនេះធ្លាប់ត្រូវបានគេនិយាយតៗគ្នាថា តែងតែមានវិញ្ញាណចេញមកលងបន្លាចមិនថាពេលថ្ងៃ ឬក៏ពេលយប់ឡើយ ហើយវិញ្ញាណទាំងនោះជាទាហានដែលពលីជីវិតក្នុងសម័យសង្រ្គាម។ កាន់តែរន្ធត់ ម្ចាស់ផ្ទះនេះពីមុនត្រូវបានស្លាប់ដោយគ្មានមូលហេតុ និងអាថ៍កំបាំងបំផុត។

៣.សួនកម្សាន្ដ Yongma

បកត្រលប់ទៅឆ្នាំ ២០១១ ធ្លាប់មានក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិតនៅសួនកម្សាន្ដ Yongma ( Yongma Land Theme Park) ស្ថិតក្នុងតំបន់ Mangubon-Dong ទីក្រុង Seoul ដោយសារតែឧបករណ៍កម្សាន្ដមានបញ្ហាបច្ចេកទេសដាច់ចុះក្រោម។ ហេតុការណ៍អាក្រក់នេះ បានធ្វើឱ្យសួនកម្សាន្ដ Yongma ត្រូវបានបិទទ្វារ ហើយជារឿយៗ គេតែងឃើញវិញ្ញាណក្មេងស្រីនោះនៅអង្គុយលេង ឬជិះឧបករណ៍កម្សាន្ដផ្សេងៗ ក្នុងសួន។ តែកន្លែងនេះ ក៏ជាកន្លែងល្បីមួយដែលក្រុមខេប៉ុបមួយចំនួនមកថតវីដេអូចម្រៀងផងដែរ។ បើទោះជាសួនកម្សាន្ដនេះបិទទ្វារមែន ប៉ុន្ដែវានៅតែជាកន្លែងដែលអាចរកប្រាក់ចំណូលបានប្រសិនបើប្រិយមិត្តចង់សាកល្បងដើរចូលកម្សាន្ដអាចទិញសំបុត្រក្នុងតម្លៃជាង ៤ ដុល្លារអាមេរិក។

៤.ច្រកទ្វារ Independence

ច្រកទ្វារ Independence (The Independence Gate) ត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៩៤ នៅពេលដែលសង្រ្គាមចិន-ជប៉ុនបានបញ្ចប់ និងឈប់ជះឥទ្ធិពលលើប្រទេសកូរ៉េ។  សព្វថ្ងៃទេសចរជាច្រើនបានទៅលេង និងទស្សនានៅច្រកទ្វារនេះ។  ប៉ុន្ដែក៏មានរឿងតំណាលជាច្រើនថាមានពពួកអារក្សឈរយាម និងមើលថែរក្សា ប្រសិនបើមនុស្សណាធ្វើខុសឆ្គង ឬមិនសមរម្យពួកគេនឹងចេញមកកាត់ក្បាលចោលតែម្ដង។ ច្រកទ្វារនេះមានទីតាំងស្ថិតនៅតំបន់ Mangubon-dong ទីក្រុងសេអ៊ូល។

៥.ទន្លេ Han  

ថ្វីបើសព្វថ្ងៃទន្លេ Han (The Han River) ជាតំបន់ទេសចរណ៍ទាក់ទាញមួយក្ដី តែកាលពីជំនាន់ដើមតំបន់នេះជាកន្លែង សំពៅ ឬកប៉ាល់បើកឆ្លងកាត់។ មែនទែនទៅ ធ្លាប់មានក្រុមចោរប្លន់សម្លាប់អ្នកជិះកប៉ាល់ជាច្រើន ហើយទម្លាក់សពទាំងនោះចូលទន្លេ។ ហេតុដូច្នេះធ្វើឱ្យព្រលឹងជាច្រើនវិលវល់នៅទីនោះក្លាយជាខ្មោចទឹក និងតាមលងបន្លាចអ្នកណាដែលមានរាសីមិនល្អ។

៦.ភូមិ Yongin       

ភូមិ Yoogin (Yongin Village) ស្ថិតនៅតំបន់ Gihueng-Gu ខេត្ត Gyeonggi-Do។ កាលពីដើមមានដំណាលរឿងថា មាននារីក្រមុំម្នាក់ក្នុងភូមិនោះឈ្មោះ Cheonyeo Gwishin បានស្លាប់ដោយគ្មានមូលហេតុ ក្រោយមកព្រលឹងរបស់នាងនៅតែមិនព្រមទៅណានៅដើរវិលវល់ក្នុងភូមិរហូតដល់បច្ចុប្បន្ន។ មនុស្សដែលធ្លាប់ត្រូវបាននាងលងបន្លាចបានឱ្យដឹងថា នាងតែងតែលេចមុខមកក្នុងសម្លៀកបំពាក់ប្រពៃណីកាន់ទុក្ខពណ៌សជាមួយសក់វែងអូសដីបាំងមុខ។

៧.កោះ Yeongpyeong    

កោះ Yeongpyeong (Yeongpyeong Island) គឺស្ថិតនៅក្បែរខ្សែបន្ទាប់ព្រំដែនប្រទេសកូរ៉េខាងជើង។ ក្នុងកំឡុងឆ្នាំ ១៩៥០ សម័យសង្គ្រាមកោះមួយនេះរងការទម្លាក់គ្រាប់បែករាប់មិនអស់ និងជាតំបន់យោធាផងដែរ។  ដោយសារតែបែបនេះទើបធ្វើឱ្យមានមនុស្សជាច្រើនស្លាប់ ក្រោយមករដ្ឋាភិបាលក៏សម្រេចជម្លៀសមនុស្សចេញ។ បើតាមសម្ដីអ្នកធ្លាប់រស់នៅទីនោះបានឱ្យដឹងនៅពេលយប់គេតែងតែឮសំឡេងចម្លែកចេញពីក្នុងព្រៃ ជួនកាលថែមទាំងមានស្រមោលមនុស្សរត់កាត់ទៅមកដូចកំពុងបាញ់ប្រហារគ្នាទៀតផង។

៨. រោងលេងសៀកនៅកោះ Jeju

កោះ Jeju ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែមានទេសភាពដ៏ស្រស់ស្អាត ឆ្នេរសមុទ្របែបរ៉ូមែនទិច។ ប៉ុន្ដែដើមឡើយ កោះ Jeju ក៏ធ្លាប់ជាតំបន់សម្លាប់មនុស្សរង្គាលផងដែរដោយសារតែការប្រឆាំងនឹងរដ្ឋាភិបាលក្នុងការបែងចែកកូរ៉េជាពីរមុនសម័យសង្គ្រាមក្នុងឆ្នាំ ១៩៤៨។ បើទោះជាបច្ចេកវិទ្យាកាន់តែទំនើបប៉ុន្ដែមនុស្សមួយចំនួននៅតំបន់នោះនៅតែមានជំនឿលើវិញ្ញាណ និងពពួកអមនុស្ស ដោយអ្នកខ្លះធ្លាប់បានលើកឡើងថាពួកគេធ្លាប់បានឃើញព្រលឹងដ៏កម្សត់ទាំងនោះទៀតផង។

ក្រឡេកមកមើលរោងលេងសៀក Saebyeol Oreum Circus នៅកោះ Jeju វិញក៏ល្បីថាជាកន្លែងគួរឱ្យខ្លាចមួយដែរក្នុងប្រទេសកូរ៉េខាងត្បូង។ មែនទែនទៅគេមិនដឹងច្បាស់ពីមូលហេតុដែលរោងសៀកនេះត្រូវបានគេបោះបង់ចោលឡើយ ប៉ុន្ដែកន្លែងមួយនេះត្រូវបានហាមឃាត់មិនឱ្យមនុស្សចូលផ្ដេសផ្ដាសឡើយ ព្រោះមានហេតុការណ៍ចម្លែកផ្សេងៗ ដល់អ្នកដែលលួចចូលទៅដូចជាឮសំលេងអ៊ូអរខ្លាំង តែមួយភ្លែតក៏បាត់ទៅវិញ។

សម្រាប់ប្រិយមិត្តមួយណាគួរឱ្យខ្លាចជាងគេ?  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ