និស្សិតសិល្បៈកូរ៉េខាងត្បូងម្នាក់បានញ៉ាំចេកដែលជាផ្នែកមួយនៃរូបសិល្បៈរៀបចំដោយវិចិត្រករជនជាតិអ៊ីតាលីដ៏ល្បីល្បាញឈ្មោះ Maurizio Cattelan ក្រោយមិនអាចទប់ទល់នឹងភាពឃ្លានខណៈពេលទស្សនាសារមន្ទីរ។

ស្នាដៃសិល្បៈនោះមានឈ្មោះថា «កំប្លែង» ដែលជាផ្នែកមួយនៃការតាំងពិពណ៌របស់ Cattelan “WE” មានបំពង់ចេកទុំដែលបិទជាប់នឹងជញ្ជាំង។ ស្នាដៃសិល្បៈមួយនេះមានតម្លៃរហូតដល់ ១៦ ម៉ឺនដុល្លារអាមេរិក ហើយបច្ចុប្បន្ននេះវាត្រូវបន្តបានដាក់តាំងបង្ហាញនៅសារមន្ទីរសិល្បៈ Leeum ក្នុងទីក្រុងសេអ៊ូល។
បន្ទាប់ពីញ៉ាំចេករួច សិស្ស Noh Huyn-soo បានយកសំបកទៅបិទនៅជញ្ជាំងនោះវិញ។ តែក្រោយពីហេតុការណ៍ដ៏គួរឲ្យអស់សំណើចនេះកើតឡើងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េបានរាយការណ៍ថា សារមន្ទីរបានដាក់ចេកថ្មីនៅកន្លែងដដែលនោះហើយ។
ហេតុការណ៍ត្រូវបានបែកធ្លាយ តាមរយៈវីដេអូដែលមានរយៈពេលជាងមួយនាទីដែល មិត្តរបស់លោក Noh បានថត។ តែទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ខាងសារមន្ទីរនឹងមិនទាមទារសំណងពីសិស្សនោះទេ ហើយចេកដែលដាក់តាំងបង្ហាញត្រូវបានគេរាយការណ៍ថាត្រូវបានផ្លាស់ប្តូរជារៀងរាល់ពីរឬបីថ្ងៃម្តង។
គួរជម្រាបថា ចេកតាំងបង្ហាញរបស់លោក Cattelan មិនមែនជាលើកទីមួយទេ ដែលត្រូវបានភ្ញៀវបរិភោគ។ ក្នុងឆ្នាំ ២០១៩ វិចិត្រករសម្តែង David Datuna បានយកចេកចេញពីជញ្ជាំងនោះ ហើយយកទៅលក់បានលក់ក្នុងតម្លៃ ១២០ ០០០ដុល្លារ នៅ Art Basel ក្នុងទីក្រុង Miami ៕

























































Account
Security
Favourite Content