ចង់ទទួលអារម្មណ៍ដូចតួអង្គក្នុង K-drama ទេ? ទាំងនេះជាទីតាំងថតរឿងកូរ៉េដ៏ពេញនិយមទាំង ៧ ដែលអ្នកគាំទ្រមិនគួររំលង!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

នៅពេលទស្សនារឿងភាគកូរ៉េខាងត្បូងម្ដងៗ ទស្សនិកជនប្រាកដជាធ្លាប់បានឃើញទីតាំងស្អាតៗជាច្រើន និងមានបំណងចង់ទៅលេងកន្លែងទាំងនោះតាមអ្វីដែលតួអង្គបានធ្វើជាក់ជាមិនខាន។ ដូច្នេះហើយ ប្រើជ្រុលជាបានទៅលេងកូរ៉េទៅហើយ នេះជាឱកាសមាសឱកាសប្រាក់សម្រាប់អ្នកក្នុងការទទួលបានបទពិសោធន៍ដូចគ្នានឹងតួអង្គទាំងនោះ។ អ៊ីចឹង! ថ្ងែនេះ AMS សូមណែនាំ ៧ កន្លែងដែលអ្នកគាំទ្ររឿងភាគ K-drama មិនគួររំលង។ 

១. Deoksugung Stonewall Walkway

តើមានអ្នកគាំទ្ររឿងភាគកូរ៉េខាងត្បូងណាខ្លះដែលនៅចំណាំផ្លូវនេះបាន? ទីតាំងនេះមានឈ្មោះថា Deoksugung Stonewall Walkway ជាទីកន្លែងដែលបានលេខមុខក្នុងរឿងភាគជាច្រើនរឿង ដូចជា Do Do Sol Sol La La Sol, The Beauty Inside, Do You Like Brahms និង Goblin។ ក្រៅពីសម្រស់ដ៏ស្រស់ស្អាត ផ្លូវដើរដែលមានប្រវែង ១១០០ម៉ែត្រក៏ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែរ ដោយទីនេះជាផ្លូវដើរក្នុងរាជវាំង Deoksugung ដែលជារាជវាំងដ៏ធំមួយក្នុងចំណោមរាជវាំងទាំងប្រាំក្នុងទីក្រុងសេអ៊ូល របស់រាជវង្សក្នុងសម័យចូសុន។ 

២. Gwanghwamun Square

អ្នកគាំទ្រ របស់ Lee Min-ho នឹងធ្លាប់បានឃើញទីតាំងនេះពីមុនប្រាកដណាស់ ព្រោះទីនេះបានលេចមុខនៅក្នុងរឿង The King: Eternal Monarch ជារឿងដំបូងដែល Lee Min-ho ទទួលថតក្រោយពីបញ្ចប់កាតព្វកិច្ចជានាយទាហាន។ មិនត្រឹមតែប៉ុណ្ណោះ Gwanghwamun Square ក៏កន្លែងដែលរដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុមប្រឹក្សាភាពយន្តទីក្រុងសេអ៊ូលបានចាត់ទុកជា ១ក្នុងចំណោម១០០ទីតាំងសម្រាប់ភាពយន្ត និងរឿងភាគផងដែរ។ អ្វីដែលធ្វើឱ្យ Gwanghwamun Square ក្លាយជាទីតាំងពិសេសជាងទីតាំងដទៃទៀត នោះក៏ដោយសារតែទីនេះជាធ្លាកណ្ដាលមួយដែលផ្សារភ្ជាប់អាគារទំនើប និងទីតាំងប្រវត្តិសាស្រ្តនៃរាជវាំង Gyeongbokgung បានយ៉ាងល្អឥតខ្ចោះ។ ក្រៅពីរឿង The King: Eternal Monarch ទីនេះក៏ធ្លាប់មានវត្តមាននៅក្នុងរឿង The Devil Judge, Memories of the Alhambra និង The Last Empress ផងដែរ។ 

៣. អគារណាំសាន

មាននៅចាំកន្លែងដែលតួអង្គឯកទាំងពីនៅក្នុងរឿង F4 (Boys Over Flowers) ណាត់ជួបគ្នាជាលើកដំបូងទេ? យើងអាចរៀបចំឆាកនេះសាជាថ្មីនៅឯ Namsan Tower ដើម្បីទទួលបានបទពិសោធន៍តែមួយជាមួយតួអង្គ Gu Jun-pyo (Lee Min-ho) និង Jan-di (Goo Hye-sun) នៅក្នុងកន្រ្តកខ្សែកាប។ 

ប៉មណាំសាន មានកម្ពស់ ២៣៧ម៉ែត្រស្ថិតនៅពីលើភ្នំណាំសាន។ ជាទីកន្លែងដែលពេញនិយមក្នុងរង្វង់អ្នកទេសចរ ដោយសារតែភាពស្រស់ស្អាតនៃទេសភាពនៃទីក្រុងសេអ៊ូល និងទីក្រុងជុំវិញនោះ។ កន្លែងទេសចរណ៍មួយនេះកាន់តែពេញនិយមបន្ថែមទៀត ក្រោយពីមានវត្តមាននៅក្នុងរឿង True Beauty, Hotel Del Luna និង The Legend of the Blue Sea។ 

៤. Dongdaemun Design Plaza

Dongdaemun Design Plaza (DDP) ជាទីតាំងដ៏លេចធ្លោមួយ ជាមួយស្ថាបត្យកម្មដ៏ប្លែកភ្នែក។ ហេតុដូចនេះហើយបានជាទីនេះជាកន្លែងដែលល្អបំផុតសម្រាប់ឆាកបិទដ៏រ៉ូមែនទិកនៅក្នុងរឿង Vincenzo ដែលសម្ដែងដោយ Song Joong-ki និង Jeon Yeo-bin។ ក្រៅពី ជាទីតាំងសម្រាប់ថតរឿងល្បីៗដូចជា Record of Youth, Love Alarm និង She was Pretty  ទីនេះក៏ជាកន្លែងសម្រាប់រៀបចំកម្មវិធីជាច្រើន ដូចជាការដាក់បង្ហាញម៉ូដ និងពិព័រណ៍ស្នាដៃសិល្បៈជាដើម។  

៥. The Hyundai Seoul

Hyundai Seoul ជាផ្សារទំនើបដ៏ពេញនិយមសម្រាប់ប្រជាជនកូរ៉េ ប៉ុន្តែក្រោយពីក្លាយជាទីតាំងសម្រាប់ថតនៅក្នុងរឿង K-drama ផ្សារទំនើបដ៏ធំមួយនេះបានផ្សព្វផ្សាយប្រជាប្រិយភាពរបស់ខ្លួនទៅកាន់លំដាប់ពិភពលោកតែម្ដង។ តួយ៉ាង ផ្សារទំនើបមួយនេះបានលេខមុចក្នុងភាពយន្តភាគរឿង Queen of Tears ក្នុងឈ្មោះជា Queens Department Store ដែល​គ្រប់គ្រង​ដោយ​តួឯក Hong Hae-in សម្ដែងដោយ Kim Ji-won។ បច្ចុប្បន្នទីនេះក្លាយទៅជាទីតាំងដែល Fan រឿង K-drama ជុំវិញពិភពលោកមិនអាចរំលងបាន ព្រោះក្រៅពីទីនេះជាទីប្រជុំទៅដោយហាងទំនិញប្រណិត និងទំនិញស្ទីលកូរ៉េទេ ទីនេះក៏ជាកន្លែងថតរឿងកូរ៉េល្បីៗផងដែរ។ 

៦. Yonsei University

នៅក្នុងប្រទេសកូរ៉េខាងត្បូងមានសាកលវិទ្យាល័យស្អាតៗមិនតិចទេ តែមិនមែនគ្រប់សាកលវិទ្យាល័យសុទ្ធតែអាចទាញយកបេះដូងរបស់អ្នកគាំទ្ររឿងភាគកូរ៉េបានឡើយ។ សាកលវិទ្យា Yonsei ដែលមានការច្នៃម៉ូដតាមបែប Gothic-style នេះ បានក្លាយជាទីតាំងថតរឿងដ៏ពេញនិយម។ តួយ៉ាង សាកលវិទ្យាYonsei ក៏ជាទីតាំងដ៏សំខាន់មួយនៅក្នុងរឿងភាគ Snowdrop ជារឿងដំបូងដែល Jisoo មានឱកាសបានក្លាយជាតួឯក ដោយក្នុងរឿងសាកលវិទ្យាល័យមួយនេះមានឈ្មោះថា Hosu Women’s University។ បន្ថែមពីរឿង Snowdrop ទីកន្លែងមួយនេះក៏ជាទីតាំងដែលអ្នកទស្សនារឿង Extraordinary You, True Beauty, Reply 1992 និង My Sassy Girl ចង់ទៅលេងផងដែរ។

៧. Mishmash

ជឿជាក់ថា អ្នកដែលធ្លាប់ទស្សនារឿង Marry My Husband ប្រាកដជាអាចចំណាំភោជនីយដ្ឋានមួយនេះបានជាមិនខាន ព្រោះទីនេះជាកន្លែងដែលតួអង្គឯក Kang Ji-won (Park Min-young) និង Yoo Ji-hyuk (Na In-woo) បានញ៉ាំអាហាររួមគ្នាជាលើកដំបូង។ សម្រាប់អ្នកចូលចិត្តមើលរឿងកូរ៉េ ហើយតែងស្រក់ទឹកមាត់តាមមុខម្ហូបដែលតួអង្គញ៉ាំនោះ អ្នកប្រាកដជាមិនអាចរំលងភោជនីយដ្ឋាន Mishmash បានទេ។ ដោយមានម្ចាស់ជាមេចុងភៅ Minzi Kim Wind ដែលបានបញ្ចប់ការសិក្សាជំនាញនេះពីប្រទេសបារំាង និងធ្លាប់ធ្វើការនៅហាងអាហារលំដាប់ Michelin ផង អ្នកប្រាកដជាអាចទទួលបានបទពិសោធន៍ញ៉ាំ ម្ហូបបែបកូរ៉េរសជាតិអន្តរជាតិជាក់ជាមិនខាន។ ជាពិសេសទីនេះនៅជាប់នឹងរាជវាំង Changdeokgung ទៀតផង។ ដូចនេះ នៅពេលដែលអ្នកទៅលេងរាជវាំង Changdeokgung អ្នកពុំគួររំលងភោជនីយដ្ឋាន Mishmash ឡើយ ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! អ្នកនិពន្ធ Han Kang ជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ឆ្នាំនេះ

Han Kang ក្លាយជាអ្នកនិពន្ធជនជាតិកូរ៉េខាងត្បូងទី១ ដែលទទួលបានពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ តាមរយៈស្នាដៃរៀបរាប់ពីស្នាមរបួសក្នុងភ្លើងសង្គ្រាម និងភាពផុយស្រួយនៃជីវិត​មនុស្ស។

ក្លឹបអ្នកកាសែតនៅកម្ពុជា និងសមាគមអ្នកកាសែតថៃស្នើស្ថាប័ន MGI និង MGC បញ្ចប់វិវាទឱ្យបានលឿនបំផុត

ចៀសវាង​កុំ​ឱ្យ​ស្ថានការណ៍​កាន់​តែរីកដុះដាល​​ធំៗ ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក) និង​សមាគម​អ្នក​កាសែត​ថៃ​ (ស.អ.ថ) បាន​ស្នើ​ដល់​ស្ថាប័ន​ Miss Grand International (MGI) និង Miss Grand Cambodia (MGC) បញ្ឈប់​នូវ​វិវាទ​របស់

ប្អូនប្រុសរបស់ Park Ji Ah ទម្លាយរឿងមិននឹកស្មានដល់ដែលតារាសម្ដែង Yeom Hye Ran បានធ្វើមុនពេលបងស្រីខ្លួនផុតដង្ហើម

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដំណឹងគួរឱ្យសោកស្ដាយដែលតារាស្រី Park Ji Ah ទទួលមរណភាពក្នុងវ័យ ៥២ ឆ្នាំដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

Olivia Rodrigo បរិច្ចាគកម្រៃពីកម្មវិធីប្រគំតន្ត្រីរបស់ខ្លួនដើម្បីជួយដល់បញ្ហាសុខភាពស្ត្រី

តារាចម្រៀង និងអ្នកនិពន្ធសញ្ជាតិអាមេរិកកាំង​ Olivia Rodrigo បានបរិច្ចាគប្រាក់ចំណេញពីការលក់សំបុត្រចូលរួមកម្មវិធីប្រគំតន្ត្រី GUTS World Tour ក្នុងប្រទេសហ្វីលីពីន

ធ្លាប់ត្រូវគេចម្អកថារស់ដោយសារប្រពន្ធ តារាជើងចាស់ហុងកុង Bobby Au-Yeung ឆ្លើយតបខ្លីៗបែបនេះ

ចាប់តាំងពីតារាសម្ដែងប្រុសហុងកុង Bobby Au-Yeung បានរៀបអាពាហ៍ជាមួយភរិយារបស់លោក Fu Kit Han ក្នុងឆ្នាំ ១៩៩៦ រាប់មកដល់ពេលនេះមានរយៈពេល ២៨ ឆ្នាំ

មហា​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ «ដង្ហែក្បួនព្រះមហាក្សត្រខ្មែរ សម័យអង្គរ» នៅអង្គរតូច

នា​ចុង​ខែ​តុលា​នេះ ​ខេត្ត​សៀមរាប​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​​ «ការ​ដង្ហែ​ក្បួន​ព្រះ​មហាក្សត្រ​ខ្មែរ​ នា​សម័យ​អាណាចក្រ​អង្គរ​» នៅ​ក្នុង​បរិវេណអង្គរ​តូច ព្រម​ជាមួយ​កម្មវិធី​ខ្មែរ​ជា​ច្រើន​ទៀត​ផង​ដែរ​។​​​​

ត្បិតកំពុងរវល់ក្នុងជួរទាហាន តែ V និង Suga ទទួលបានភាពជោគជ័យថ្មីក្នុងថ្ងៃតែមួយ

សមាជិកពីររូបរបស់ BTS ទទួលបានការគាំទ្រខ្លាំងចំពោះអាល់ប៊ុមចម្រៀងទោលរបស់ខ្លួន ដោយ V បានទទួលវិញ្ញាបនបត្រលំដាប់ Platinum ពីប្រទេសជប៉ុន ឯ Suga ទទួលបានភាពជោគជ័យម្ដងទៀតនៅលើ Spotify។​

ដឹងតែកក្រើក! បវរកញ្ញាជាង៧០ប្រទេសមកកម្ពុជាចូលរួម Miss Planet International

នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះប្រទេស​កម្ពុជា​​ ​ដែលជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍ និង​ប្រារព្ធ​​កម្មវិធីបវរកញ្ញាភពផែនដី ឬ ​Miss Planet International 2024 ជា​ថ្មី​ម្ដង​ទៀត​ ដែល​មាន​បវរកញ្ញា​ភព​ផែន​ដី​មក​ពី​ជុំវិញ​ពិភពលោក​​ជាង​

ទីផ្សារឡើងស្រឺតៗ! អ៊ិន លក្ខិណា ក្រោយជាប់ Top 10 Miss Cosmo បន្តដើរម៉ូដឲ្យកម្មវិធីVietnam Next-Gen Fashion

បើ​ទោះ​ជា Miss Cosmo Cambodia 2024 កញ្ញា អ៊ិន លក្ខិណា បាន​បញ្ចប់​ភារកិច្ច​នៅ Miss Cosmo និង​បាន​ឈាន​ចូល​ដល់ Top 10 ហើយ​ក៏​ពិត​មែន តែ​ទីផ្សារ​ការងារ​នាង​មិន​ទាន់​បញ្ចប់​ឡើយ ដោយ​នៅ​មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​

តារាសម្ដែងនិងពិធីករថៃល្បីៗជាប់ពាក់ព័ន្ធក្រុមហ៊ុនពីរ៉ាមីតឆបោកប្រជាជនរាប់លានដុល្លារ

តារាសម្ដែងនិងពិធីករថៃល្បីៗជួរមុខរួមមាន Kan Kantathaworn, Sam Yuranan និង Min Phichaya កំពុងមានរឿងជាប់ពាក់ព័ន្ធក្រុមហ៊ុនមួយដែលរងការចោទប្រកាន់

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *