៥ ប្រពៃណីប្លែកៗគួរឱ្យខ្លាច ដែលមិននឹកស្មានថានៅមានលើពិភពលោក

នាពេលបច្ចុប្បន្នមនុស្សជាច្រើនអាចនឹងមានគំនិតថាប្រពៃណីដែលមានគ្រោះថ្នាក់ និងចម្លែកៗខ្លាំងប្រហែលជាមិនសូវមានមនុស្សគោរពតាមដូចកាលពីសម័យមុននោះទេដោយសារសព្វថ្ងៃប្រទេសស្ទើរទាំងអស់នៅលើពិភពលោកកំពុងអភិវឌ្ឍន៍។ យ៉ាងណាមិញ ក៏នៅតែមាន ៥ តំបន់នេះរក្សាប្រពៃណីប្លែកៗគួរឱ្យខ្លាចមកដល់សព្វថ្ងៃ៖

១. ពិធីបោះទម្លាក់ទារក

ពិធីបោះទម្លាក់ទារកគឺជាពិធីសាសនាឥណ្ឌាដែលធ្វើឡើងនៅតំបន់មួយចំនួននៃប្រទេសឥណ្ឌាដែលបូជាចារ្យបានយកក្មេងក្រោមអាយុ ២ ឆ្នាំទៅបោះទម្លាក់ពីលើទីសក្ការៈ ឬវិហារកម្ពស់ប្រមាណ ១៥ ម៉ែត្រចុះមកក្រោមដោយមានផ្ទាំងក្រណាត់ធំមួយសម្រាប់ចាំទ្រក្មេងផងដែរ។ ទំនៀមនៃការទម្លាក់ក្មេងចុះមកនេះត្រូវបានអ្នកស្រុកនៅទៅនោះជឿថាពិធីនេះនឹងនាំឱ្យក្មេងមានអាយុវែង សំណាងល្អ និងរួចផុតពីគ្រោះថ្នាក់ទាំងឡាយ។ បើទោះបីជាមិនមានគ្រោះថ្នាក់ណាមួយអំឡុងពេលធ្វើពិធីក៏ដោយ ក៏ប្រជាជនមួយចំនួននៅប្រទេសឥណ្ឌារួមគ្នាប្រឆាំងឱ្យហាមឃាត់ការធ្វើពិធីនេះផងដែរ។

២. ពិធីចាក់ផ្ពាល់

ពិធីមួយនេះត្រូវបានប្រារព្ធនៅខេត្តភូកេត ប្រទេសថៃដែលវាគឺជាប្រពៃណីដ៏ឈឺចាប់មួយ។ មនុស្សម្នានៅទីនោះមានជំនឿថាការធ្វើបែបនេះនឹងប្រាថ្នាបាននូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាមួយគ្នានេះ ពិធីបុណ្យមួយនេះក៏ជាចំណុចមួយដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទស្សនានៅខេត្តភូកេតដែរដោយគេតែងតែធ្វើនៅខែតុលារយៈ ៩ ថ្ងៃ។ ក្នុងកំលុងពិធីមានការហាមប្រាមទាំងស្រុងមិនឱ្យបរិភោគសាច់ គ្រឿងស្រវឹង ការរួមភេទ ការឈ្លោះប្រកែកគ្នា និងនិយាយកុហក។ ទន្ទឹមនឹងនេះ គេមានជឿនឿថានៅពេលដែកវិញ្ញាណចូលខ្លួនអ្នកស្នងរូប គេមិនមានអារម្មណ៍ឈឺចាប់ដោយការចាក់ទម្លុះថ្ពាល់នោះទេ។

៣. ពិធីរៀបអាពាហ៍ពិពាហ៍

នៅក្នុងសហគមន៍ Tidong នៃប្រទេសឥណ្ឌូនេស៊ីមានទំនៀមទម្លាប់ប្លែកសម្រាប់កម្មវិធីរៀបអាពាហ៍ពិពាហ៍ដោយដំបូងឡើយកូនកម្លោះត្រូវច្រៀងបទចម្រៀងស្នេហាដើម្បីអាចមើលឃើញមុខកូនក្រមុំ។ ប៉ុន្តែក្រោយរៀបការហើយ គូស្វាមីភរិយាថ្មីថ្មោងត្រូវបានហាមមិនឱ្យប្រើប្រាស់បន្ទប់ទឹករយៈពេល ៣ ថ្ងៃ ៣ យប់ហើយថែមទាំងត្រូវទទួលទានអាហារដែលមានការក្រិតក្រមខ្លាំងទៀតផង។ ទំនៀមទម្លាប់មួយនេះត្រូវបានអ្នកស្រុកជឿថានឹងជៀសវាងសំណាងអាក្រក់ អាពាហ៍ពិពាហ៍មិនមានក្ដីសុខ ភាពមិនស្មោះត្រង់ និងការបាត់បង់ជីវិតកូនច្បងដែលមកចាប់កំណើតផងដែរ។

៤.​ ទំនៀមស៊ីសាច់មនុស្ស

ទំនៀមទម្លាប់ដ៏សែនចម្លែក និងមិនគួរឱ្យជឿបែបនេះត្រូវបានគោរពតាមដោយក្រុមកុលសម្ព័ន្ធ Korowai ដែលរស់នៅកោះប៉ាពួភាគនិរតីនៃប្រទេសឥណ្ឌូនេស៊ី។ ក្រុមកុលសម្ព័ន្ធនេះផងដែរគឺរស់នៅដាច់ដោយឡែកពីគេ និងមិនមានទំនាក់ទំនងជាមួយអ្នកខាងក្រៅនោះទេ។ នៅពេលសម្លាប់មនុស្សហើយ ពួកគេនឹងនាំគ្នាបរិភោគសាច់មនុស្សស្លាប់។ សម្រាប់គ្រោងឆ្អឹងដែលនៅសល់ពួកគេនឹងយកទៅបូជាដោយបន្ទាប់ពី ៤៥ ថ្ងៃក្រោយមកគេនឹងយកកម្ទេសធាតុនោះដាក់ចូលក្នុងស៊ុនចេកដើម្បីទទួលទាន។ លុះដល់រយៈពេលមួយឆ្នាំពួកគេនឹងបរិភោគផេះដែលនៅសល់បន្ទាប់ពីបូជានោះតែម្ដង។ មូលហេតុដែលក្រុមសម្ព័ន្ធ Korowai ធ្វើបែបនេះគឺដោយសារតែគេចាប់បានថាមានធ្មប់បុរសមកក្លែងខ្លួនធ្វើជាមិត្ត ឬសាច់ញាតិរបស់អ្នកដែលខ្លួនចង់សម្លាប់។ សូម្បីតែក្រុមកុលសម្ព័ន្ធ Yanomami ដែលរស់នៅក្នុងព្រៃអាម៉ាហ្សូនក៏បានចូលរួមដែរ។ យ៉ាងណាមិញ ទំនៀមទម្លាប់ដ៏ឃោរឃៅមួយនេះនៅតែមិនទាន់មានអ្នកណាអាចដោះស្រាយបាននៅឡើយទេ។

៥. Cobra Gold

Cobra Gold គឺជាកម្មវិធីបោះជុំរំសមយុទ្ធយោធាពហុជាតិឥណ្ឌូប៉ាស៊ីហ្វិកដែលធ្វើឡើងនៅប្រទេសថៃ ហើយកម្មវិធីនេះផងដែរគឺជាកម្មវិធីដ៌ធំបំផុតប្រចាំឆ្នាំ។ គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីហ្វឹកហាត់ទាហានឱ្យចេះរស់នៅក្នុងព្រៃ និងវាលរហោស្ថាន។ នៅក្នុងកម្មវិធីនោះក៏មានលំហាត់ចម្លែកៗដូចជាចាប់ពស់វែករួចផឹកឈាម រៀនខាំក្បាលមាន់ដោយប្រើធ្មេញ និងហូបសត្វខ្យាដំរីផងដែរ។ ចំពោះការផឹកឈាមពោះវែកវិញគឺត្រូវបានប្រដូចទៅនឹងទឹកដែលមនុស្សយើងត្រូវការផឹកដើម្បីចិញ្ចឹមសរីរាង្គ។ ចំណែកសត្វផ្សេងៗប្រដូចទៅនឹងអាហារ។ ម្យ៉ាងវិញទៀត កម្មវិធីក៏ជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងអន្ដរប្រតិបត្តិការផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ