៤ ទម្លាប់ពី ៤ប្រទេស នាំសំណាងល្អ មាសប្រាក់​បរិបូរណ៍ពេញមួយឆ្នាំថ្មី

ថ្ងៃចុងក្រោយនៃឆ្នាំចាស់ ផ្លាស់ចូលគ្រិស្តសករាជថ្មី អ្នកខ្លះកំពុងតែត្រៀមខ្លួនទៅឆ្លងឆ្នាំថ្មីជាមួយនឹងមនុស្សជាទីស្រឡាញ់ ខណៈមានមនុស្សមិនតិចទេដែលក៏កំពុងតែព្រួយបារម្ភចំពោះអនាគត ដោយមិនដឹងថា តើនឹងមានរឿងអ្វីកើតឡើងខ្លះក្នុងឆ្នាំថ្មីខាងមុខ។  

ការព្រួយបារម្ភនឹងអនាគតដែលមិនទាន់មកដល់នេះហើយ ដែលបានបង្កើតជំនឿ និងទំនៀមទម្លាប់ផ្សេងគ្នានៅជុំវិញពិភពលោក។ តួយ៉ាង​ ទំនៀមទម្លាប់ទាំង ៤ ពី ៤ប្រទេសខាងក្រោមនេះ ដែលម្ចាស់ជំនឿជឿថា សុទ្ធសឹងតែជាទំនៀមទម្លាប់នាំសំណាងល្អដល់ឆ្នាំថ្មី៖​

ការញ៉ាំទំពាំងបាយជូរ ១២ផ្លែ ក្នុងពេល ១នាទី ពីប្រទេសអេស្ប៉ាញ

ទំនៀមទម្លាប់មួយដែលអ្នកនៅលីវហើយចង់មានគូ​គួរធ្វើនោះ គឺការញ៉ាំទំពាំងបាយជូរ ១២ផ្លែ​ឱ្យអស់ក្នុងពេល ១នាទី ពោលគឺមុនម៉ោង ១២:0១នាទីរំលងអាធ្រាត្រ។ ជាក់ស្ដែង ទំនៀមទម្លាប់នេះមានដើមកំណើតនៅក្នុងប្រទេសអេស្ប៉ាញតាំងតែពីជាង ១០០ឆ្នាំមុន ដោយមានជំនឿថា ទំពាំងបាយជូរ ១ផ្លែគឺជាតំណាងឱ្យសំណាងល្អក្នុងពេល ១ខែ។ ដូច្នេះ ការញ៉ាំទំពាំងបាយជូរគ្រប់​ ១២ផ្លែ​ គឺស្មើនឹងការមានសំណាងល្អគ្រប់ ១២ខែ ឬពេញមួយឆ្នាំនេះឯង។

យ៉ាងណាមិញ ទំនៀមទម្លាប់នៃការញ៉ាំទំពាំងបាយជូរក្រោមតុដូចសព្វថ្ងៃនេះ គឺជាជំនឿសម័យថ្មី ដែលទទួលបានការពេញនិយមនៅជុំវិញពិភពលោក។

ការវាយបំបែកចាន ពីប្រទេសដាណឺម៉ាក

នៅថ្ងៃឆ្លងឆ្នាំ ជនជាតិដាណឺម៉ាកមានទំនៀមទម្លាប់វាយបំបែកចានដើម្បីទទួលសំណាងល្អ។ ជាក់ស្ដែង ចានដែលពួកគេយកមកវាយបំបែកនោះ គឺជាចានប្រភេទចានចាស់ ឬចានដែលពួកគេឈប់ប្រើ ដោយជនជាតិដាណឺម៉ាកត្រូវសន្សំទុកអស់ពេល ១ឆ្នាំពេញ។

លុះមកដល់ថ្ងៃចូលឆ្នាំសកល ជនជាតិដាណឺម៉ាកនិយមទៅជួបជុំគ្នានៅផ្ទះរបស់មិត្តភក្ដិ ឬគ្រួសារ ហើយយកចានទាំងនោះទៅវាយបំបែកនឹងទ្វារផ្ទះ។ ខណៈពួកគេជឿថា សំឡេងចានបែក គឺជាការដេញឧបទ្រពចង្រៃ និងនាំយកសំណាងល្អចូលមកជំនួស។ បន្ថែមពីនេះ គេជឿថា បើមុខផ្ទះមានបំណែកចានច្រើនប៉ុណ្ណា ម្ចាស់ផ្ទះក៏កាន់តែសំណាងល្អ និងមានមនុស្សស្រឡាញ់ចូលចិត្តច្រើនប៉ុណ្ណឹង។

ការស្លៀកសម្លៀកបំពាក់ក្រឡាពងជីងចក់ ពីប្រទេសហ្វីលីពីន

នៅថ្ងៃទី៣១ ខែធ្នូ ជនជាតិហ្វីលីពិននិយមប្រើប្រាស់សម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនដែលមានក្រឡាពងជីងចក់ដើម្បីទទួលឆ្នាំថ្មី។ ជាក់ស្ដែង ពួកគេជឿថា ក្រឡាពងជីងចក់នេះនឹងផ្ដល់ភាពគង់វង្ស និងរីកចម្រៀងរុងរឿង ដែលផ្សារភ្ជាប់ទៅនឹងជំន៎ឿដើមដែលថា​ រង្វង់មូលគឺជាតំណាងនៃមាសប្រាក់ និងលាភសំណាង។

ដូច្នេះ ការស្លៀកខោអាវ ស្បែកជើង និងប្រើប្រាស់គ្រឿងតុបតែងខ្លួនដែលមានក្រឡាពងជីងចក់នឹងជួយឱ្យជនជាតិហ្វីលីពីមានមាសប្រាក់នបរិបូរណ៍នៅក្នុងឆ្នាំថ្មី។​

ការព្យួរខ្ទឹមបារាំងមុខផ្ទះ ពីប្រទេសក្រិក

នៅពេលមានកម្មវិធីម្ដងៗ តើអ្នកនិយមយកអ្វីមកតុបតែងផ្ទះ? សម្រាប់ជនជាតិក្រិកវិញ ពួកគេនិយមយកខ្ទឹមបារាំងទៅព្យួរនៅមាត់ទ្វារ ដម្បីតុបតែងផ្ទះ ក៏ដូចជាដើម្បីហៅលាភសំណាងឱ្យចូលផ្ទះនៅថ្ងៃចុងក្រោយនៃឆ្នាំ មុនឆ្នាំចាស់បញ្ចប់ទៅ។

ជាក់ស្ដែង ទំនៀមទម្លាប់នេះកើតមានតាំងតែពីសម័យក្រិកបុរាណ ដោយជនជាតិក្រិកជឿថា ការព្យួរខ្ទឹមបារាំងនេះគឺជាតំណាងនៃការីកចម្រើន និងការកើតថ្មី ដោយផ្អែកទៅលើធម្មជាតិរបស់ខ្ទឹមបារាំង ដែលតែងតែដុះពន្លកថ្មីជានិច្ច បើទោះបីជាដាក់ព្យួរចោល មិនបានមើលថែក៏ដោយ។ ដូច្នេះ ការព្យួរខ្ទឹមបារាំងប្រៀបដូចជាការជូនពរម្ចាស់ផ្ទះឱ្យមានការរីកចម្រើនក្នុងជំហានថ្មីនៃជីវិត ក៏ដូចជាការផ្ដល់ដំណឹងថា ឆ្នាំថ្មីបានមកដល់ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *