Jennie, Hyun Bin, Son Ye Jin និងតារាល្បីៗច្រើនទៀតបិទបញ្ចប់ឆ្នាំ ២០២៥ ជាមួយការបរិច្ចាគទ្រង់ទ្រាយធំ

តារាល្បីកំពូលៗរបស់ប្រទេសកូរ៉េខាងត្បូងបានចែករំលែកភាពកក់ក្តៅតាមរយៈសកម្មភាពបរិច្ចាគសប្បុរសធម៌ ខណៈដែលឆ្នាំ ២០២៥ ជិតដល់ទីបញ្ចប់។ សិល្បករជាច្រើនដែលរួមទាំងគូស្នេហ៍ដ៏មានឥទ្ធិពល Hyun Bin និង Son Ye Jin តារាសម្តែង Lee Jong Suk, Ahn Hyo Seop និង Jennie សមាជិកក្រុម BLACKPINK សុទ្ធតែបានចូលរួមឧបត្ថម្ភដល់អ្នកដែលខ្វះខាត។

នៅថ្ងៃទី ៣០ ខែធ្នូ ភ្នាក់ងារ VAST Entertainment បានប្រកាស ថា Hyun Bin និង Son Ye-jin បានបរិច្ចាគរួមគ្នាចំនួន ២០០ លានវ៉ុន (១៥៤ ០០០ ដុល្លារ)។ មូលនិធិនេះនឹងត្រូវប្រើប្រាស់សម្រាប់ចំណាយលើការព្យាបាលសម្រាប់កុមារ និងក្មេងជំទង់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung ក៏ដូចជាការគាំទ្រដល់គ្រួសារមានប្រាក់ចំណូលទាបដែលប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។

គូស្នេហ៍នេះបានចែករំលែកថា៖ “យើងសង្ឃឹមថាការបរិច្ចាគនេះអាចសម្រាលបន្ទុក និងជាជំនួយបន្តិចបន្តួចដល់អ្នកជំងឺដែលកំពុងទទួលការព្យាបាល និងក្រុមគ្រួសាររបស់ពួកគេ”។ ការបរិច្ចាគនេះគឺស្របតាមប្រវត្តិនៃការផ្តល់ជំនួយជាប់លាប់របស់ពួកគេ។ នៅដើមឆ្នាំ ២០២៣ ពួកគេបានបរិច្ចាគប្រាក់ចំនួន ១៥០ លានវ៉ុន (១១៥ ០០០ ដុល្លារ) ដល់កម្មវិធី Baby Box សម្រាប់ទារកដែលត្រូវបានគេបោះបង់ចោល។

តារាសម្ដែងប្រុស Lee Jong Suk បានបញ្ចប់ឆ្នាំ២០២៥ ជាមួយនឹងការបរិច្ចាគចំនួន ១០០ លានវ៉ុន (៧៧ ០០០ ដុល្លារ) ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan។ ប្រាក់នេះនឹងត្រូវបែងចែកស្មើៗគ្នា ដោយពាក់កណ្តាលសម្រាប់មូលនិធិអភិវឌ្ឍន៍របស់មន្ទីរពេទ្យដើម្បីកែលម្អប្រព័ន្ធព្យាបាលសម្រាប់អ្នកជំងឺមហារីក ខណៈពេលដែលពាក់កណ្តាលទៀតនឹងគាំទ្រដល់ការចំណាយលើការព្យាបាលសម្រាប់អ្នកជំងឺងាយរងគ្រោះ។

គួរបញ្ជាក់ថា តារាសម្ដែងត្រកូល Lee រូបនេះគឺជាអ្នកសប្បុរសធម៌យូរមកហើយ ដោយបានបរិច្ចាគចំនួនដូចគ្នានេះទៅឱ្យផ្នែកកុមាររបស់មន្ទីរពេទ្យកាលពីដើមឆ្នាំនេះ។ លោកក៏បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់ប្រជាជនវ័យចំណាស់ដែលស្ថិតនៅក្រៅប្រព័ន្ធថែទាំចិញ្ចឹម និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ។

ចំណែកតារាសម្ដែង Ahn Hyo Seop បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន (៣៨ ៥០០ ដុល្លារ) ដល់គណៈកម្មាធិការ UNICEF កូរ៉េ។ ការចូលរួមចំណែករបស់លោកត្រូវបានបម្រុងទុកជាជំនួយមនុស្សធម៌សម្រាប់កុមារទូទាំងពិភពលោកដែលរងគ្រោះដោយសង្គ្រាម គ្រោះមហន្តរាយ ភាពក្រីក្រ និងជំងឺ។ ជាពិសេស មូលនិធិនេះនឹងផ្តល់សម្ភារៈសង្គ្រោះបន្ទាន់ដើម្បីជួយកុមារឱ្យរស់រានមានជីវិតពីរដូវរងាត្រជាក់ និងទទួលបានការអប់រំជាមូលដ្ឋាន។

រីឯ Jennie សមាជិកក្រុម BLACKPINK ក៏កំពុងចូលរួមជួយសង្គមតាមរយៈការងារច្នៃប្រឌិត ដោយនាងនឹងរៀបចំការតាំងពិព័រណ៍រូបថតទោលលើកដំបូងរបស់ខ្លួនមានចំណងជើងថា ‘J2NNI5’ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នៅ Youthsquake ក្នុងទីក្រុងសេអ៊ូល។

ការតាំងពិព័រណ៍នេះនឹងមានរូបថតដែលមិនធ្លាប់ចេញផ្សាយសាធារណៈ ដែលភាគច្រើនបង្ហាញពេលវេលាសំខាន់ៗរបស់តារារូបនេះនៅអាយុ ២៥ ឆ្នាំ។ Jennie បានចូលរួមដោយផ្ទាល់នៅក្នុងគ្រប់ទិដ្ឋភាពនៃគម្រោងនេះ ចាប់ពីការរៀបចំពិព័រណ៍រហូតដល់ការបោះពុម្ពសៀវភៅរូបថត។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រាក់ចំណូលទាំងអស់ពីការលក់សំបុត្រនឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *