«អាកាសធាតុ» ស្នាដៃរួមគ្នាលើកដំបូងរវាងសិល្បកររ៉េប សាំង សុខសេរី និងក្រុមយុវផែនដី 

សិល្បកររ៉េបល្បីឈ្មោះកញ្ញា សាំង សុខសេរី ដែលនិយមនិពន្ធ និងច្រៀងចម្រៀងនិយាយពីបរិស្ថាន និងរឿងរ៉ាវពិតក្នុងសង្គមបច្ចុប្បន្ន ថ្មីៗនេះបានចាប់ដៃសហការជាមួយយុវជនមួយក្រុម គឺក្រុមយុវផែនដី ផលិតបទចម្រៀងថ្មីមួយបទចំណងជើងថា «អាកាសធាតុ»។

តាមការឱ្យដឹងពីកញ្ញា ជិន សូនីតា និងលោក សែម ដាណុច សមាជិកក្រុមយុវផែនដី បទចម្រៀង «អាកាសធាតុ» នេះ​ លើកឡើងពីការប្រែប្រួលអាកាសធាតុ កត្តាបង្កឱ្យមានផលប៉ះពាល់ និងការចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ អត្ថន័យបង្កប់ នោះគី ចង់ឱ្យគ្រប់គ្នាយល់ដឹងពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ ដោយសារតែសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់គ្រប់គ្នាបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ និងផែនដី ដោយមិនដឹងខ្លួន។ បទនេះផងដែរ ក៏ចង់ក្រើនរំលឹក និងលើកទឹកចិត្តឱ្យអ្នករាល់គ្នាចូលរួមទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុទាំងអស់គ្នា។ ពិសេស ចង់ដាស់តឿនមហាជនឱ្យយល់ដឹង និងចាប់ផ្ដើមចូលរួមក្នុងសកម្មភាពផ្សេងៗ ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ 

កញ្ញា ជិន សូនីតា ថា៖ «ពួកយើពិតជារំភើប និងនឹកស្មានមិមដល់ថាខ្លួនឯងអាចចូលរួមច្រៀងនិងបានរួមចំណែកក្នុងការផ្សព្វផ្សាយពីបញ្ហាដ៏សំខាន់នៅលើសកល។ ពួកយើងបានរៀនសូត្រពីអ្វីថ្មីៗទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការផលិតនិងនិពន្ធចម្រៀងផងដែរ។ ប្រសិនបើបទនេះមានការគាំទ្រ និងមានឥទ្ធិពលខ្លាំងក្នុងការផ្សព្វផ្សាយ ពួកយើងនឹងពិចារណាក្នុងការធ្វើបទច្រៀងអំពីបញ្ហាសង្គមផ្សេងទៀតនៅគម្រោងក្រោយៗ»។

កញ្ញារំពឹងថា បន្ទាប់ពីបានស្តាប់បទនេះហើយ មហាជននឹងយល់ដឹងថាសកម្មភាពរបស់ពួកគេប្រចាំថ្ងៃអ្វីខ្លះដែលបាននិងកំពុងរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ដៅផែនដី និងការបំផ្លាញបរិស្ថាន ហើយពួកគេនឹងដឹងថាសកម្មភាពអ្វីខ្លះដែលអាចចូលរួមក្នុងការទប់ស្កាត់បញ្ហាសកលនេះ»។

សូមជម្រាបផងដែរថា បទនេះត្រូវបានផលិតឡើងក្រោមការគាំទ្រនៃគម្រោងជំនាន់ថ្មី របស់អង្គការ UNICEF នៅខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងជួយដល់យុវជនក្នុងការអភិវឌ្ឍគំនិតដើម្បីសង្គមរបស់ពួកគេឱ្យក្លាយជាការផ្ដួចផ្ដើមពិតប្រាកដមួយ។ បទនេះ ចូលរួមបកស្រាយដោយ កញ្ញា សាំង សុខសេរី និងសមាជិកក្រុម យុវផែនដី រួមមានកញ្ញា ជិន សូនីតា កញ្ញា ជុំ ពុទ្ធាវី លោក សែម ដាណុច កញ្ញា សួហ៍ អារីហ្សា។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ