សេពគប់ព្រោះខ្លាចឯកា! មានប៉ុន្មានចំណុចនេះ បង្ហាញ​ថា​អ្នកគ្រាន់តែចង់បានអ្នកកំដរប៉ុណ្ណោះ

ពេលខ្លះអ្នកអាចនឹងមិនបានស្រឡាញ់នរណាពិតប្រាកដឡើយតែព្រោះតែស្ថានភាពជុំវិញធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលចង់មានមនុស្សនៅក្បែរលួងលោមហើយប្រសិនបើអ្នកមានចំណុចទាំងនេះអ្នកគ្រាន់តែឯកាចង់បានអ្នកកំដរប៉ុណ្ណោះ៖

១. ភ័យខ្លាចមិនចង់នៅម្នាក់ឯង

អ្នកក្រឡេកមើលជុំវិញមានអារម្មណ៍ថាគេគ្រប់គ្នាសុទ្ធតែមានគូ មានអ្នកកំដរដល់មើលមកខ្លួនឯងគ្មានអ្វីសោះក៏ចេះតែនៅមិនសុខចង់បានមនុស្សម្នាក់នៅក្បែរដែរ។ ជាពិសេសខ្លាចដើរចូលជុំគ្នាជាមួយអ្នកដទៃគេបង្អាប់ថាមិនទាន់រកបានគូដូច្នេះក៏ប្រឹងរកសង្សារ ឬរៀបការឲ្យតែបានៗ។

មានអារម្មណ៍ថាគ្មានអ្នកយកចិត្តទុកដាក់

សុខៗដេកអន់ចិត្តគ្រប់សព្វហេតុអ្វីគ្មានមនុស្សយកចិត្តទុកដាក់និងបារម្ភពីខ្លួន។ អ្នកគ្រាន់តែចង់បានមនុស្សម្នាក់មកសួរនាំនិងខ្វល់ខ្វាយពីអ្នកគ្រប់ពេលប៉ុណ្ណោះ។ កុំឲ្យមើលទៅមានអារម្មណ៍ថាខ្លួនគួរឲ្យអាណិតកណ្ដោចកណ្ដែង។

៣. ក្ដីរីករាយរបស់ខ្លួនរពឹងលើអ្នកដទៃ​

អ្នកមានអារម្មណ៍ថាទាល់តែមានស្នេហាឬមានដៃគូទើបជីវិតរបស់អ្នកគ្រប់គ្រាន់និងពេញលេញដូចគេឯង។ អ្នកគិតថាជីវិតរបស់ខ្លួននឹងរីករាយល្អប្រសើរជាងមុនបើមានមនុស្សម្នាក់នៅក្បែរឬមានសង្សារ។

៤. អ្នកមិនដែលចាប់អារម្មណ៍ពីភាគីម្ខាងទៀត

ស្រឡាញ់គ្នាតែមិនដែលខ្វាយខ្វល់ពីម្ខាងទៀតព្រោះអ្នកត្រូវការគេមកគ្រាន់តែបំពេញចិត្តចង់បានរបស់ខ្លួន។ ដូច្នេះហើយអ្នកមិនដែលចាប់អារម្មណ៍ពីមនុស្សជុំវិញទេ។

៥. នៅជាមួយគ្នាតែមិនដឹងនិយាយពីអ្វី

បើជាក្ដីស្នេហាឬមនុស្សស្រឡាញ់គ្នាពិតប្រាកដជួបគ្នាគឺមិនខ្វះអ្វីក្នុងការនិយាយឡើយ។ មានតែមនុស្សដែលរាប់គ្នាដើម្បីប្រយោជន៍និងកេងចំណេញពីគ្នាគ្មានអ្វីដែលត្រូវនិយាយជាដុំកំភួន។ និយាយរួមគ្រាន់តែធ្វើអ្វីដែលខ្លួនចង់បានហើយក៏ឈប់ខ្វល់។

៦. អ្នកចង់កែប្រែដៃគូរបស់ខ្លួន និងចូលចិត្តបង្ខំ

អ្នកចង់ឲ្យភាគីម្ខាងទៀតធ្វើអ្វីតាមចិត្តរបស់អ្នកពេលខ្លះថែមទាំងបង្ខិតបង្ខំឲ្យគេផ្លាស់ប្ដូរខ្លួនទៀតផង។ ពោលអ្នកត្រូវការដៃគូដល់លេចធ្លោម្នាក់ដើម្បីបំពេញចិត្តរបស់ខ្លួននិងបង្អួតមនុស្សជុំវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ