បើ​មាន​ ៦​ចំណុច​នេះ មាន​ន័យ​ថា​អ្នក​​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ផ្លូវ​អារម្មណ៍​ខ្ពស់ហើយ​ (EQ)

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ពាក្យ EQ ឬ​យ៉ាង​ហោច​ណាស់ IQ។ EQ និង​IQ​គឺ​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង​។ យ៉ាង​ណា​មិញ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ចំណាយ​ពេល​អស់​រយៈ១ទសវត្ស​បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ​ខ្ពស់​៩០​ភាគ​រយ​ជា​មនុស្ស​ដែល​មាន​ EQ ខ្ពស់។ តើ EQ គឺ​ជា​អ្វី​ហេតុ​អ្វី​វា​មាន​សារសំខាន់​ក្នុង​ការ​រស់​នៅ​របស់​យើង​ម្ល៉េះ។

EQ គឺ​ជា​សមត្ថភាព​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍​ដែល​សំដៅ​ទៅលើ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន និង​ការ​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​ជាដើម។ EQ មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ដឹកនាំ​ដែល​មាន​ដូចជា៖សមត្ថភាព​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ការ​យល់​ពី​អ្នក​ដទៃ ការ​យល់​ពី​ខ្លួន​ឯង សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង និង​ជំនាញ​សង្គម។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​បង្ហាញ​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ EQ ខ្ពស់។

ចូល​ចិត្ត​ជួយ​អ្នក​ដទៃ

ពួកគេ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ និង​អាច​ប្រាប់​ពី​ទុក្ខ​លំបាក​ផ្សេងៗ​ទៅ​កាន់​ពួក​គេ។ ពួកគេ​ចូល​ចិត្ត​ស្ដាប់​ពី​បញ្ហា​របស់​អ្នក​ដទៃ​ហើយ​ជួយ​ផ្ដល់​យោបល់​ល្អ​ៗ​ទៅ​កាន់​ពួក​គេ។ ពួកគេ​ក៏​ចូល​ចិត្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ មិនថា​មិត្តភ័ក្ដិ ក្រុម​គ្រួសារ ឬ​សូម្បី​តែ​មនុស្ស​មិន​ដែល​ស្គាល់​គ្នា ពួកគេ​នឹង​អង្គុយ​ស្ដាប់​អ្នក​មិន​ដែល​ស្គាល់​គ្នា​និយាយ​ពី​ដំណើរ​ជីវិត​របស់​បុគ្គល​នោះ​ទៀត​ផង។

ដឹង​ពី​ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​របស់​ខ្លួន​ឯង

មនុស្ស​ដែល​មាន​សមត្ថភាព​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍​ខ្ពស់​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ពូកែ និង​អ្វី​ដែល​ពួក​គេ​មិន​ពូកែ។ ពួក​គេ​ថែម​ទាំង​ដឹង​ពី​កត្តា​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​រឿង​មួយ​ឲ្យ​បាន​ជោគជ័យ​ថែម​ទៀត​ផង។ មនុស្ស​ដែល​មាន EQ ខ្ពស់​យល់​ពី​របៀប​ក្នុង​ការ​ប្រើ​ប្រាស់​ភាព​ខ្លាំង​របស់​ពួក​គេ​ដើម្បី​​ទាញ​វា​ចេញ​ជា​ប្រយោជន៍​សម្រាប់​ជីវិត​ពួក​គេ។

ពួក​គេ​ចង់​ដឹង​ចង់​ឮ​ពី​អ្នក​ដទៃ

ពួក​គេ​ចំណាំ​គ្រប់យ៉ាង​ រាប់​តាំង​ពី​ភាព​ស្ទាក់ស្ទើរ​របស់​អ្នក​ដទៃ​មុន​ពេល​និយាយ។ ពួកគេ​យល់​ពី​ស្ថានភាព​របស់​អ្នក​ដទៃ​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​សង្កេត​ពេល​នៅ​ជា​មួយ​អ្នក​នោះ។ ពួកគេ​លើក​ទឹក​ចិត្ត និង​តែង​តែ​ចង់​ដឹង​ចង់​ឮ​រឿង​គ្រប់​យ៉ាង​ពី​មនុស្ស​ដែល​គេ​ស្រលាញ់។

ពួក​គេ​ពូកែ​មើល​មនុស្ស

មនុស្ស​ដែល​មាន​សមត្ថភាព​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍​ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ដែល​យល់​ពី​សង្គម។ ដោយសារ​ពួកគេ​ចូល​ក្នុង​សង្គម​ច្រើន​ទើប​ធ្វើ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការ​មើល​មនុស្ស​ ពួកគេ​ដឹង​ពី​មនុស្ស​នោះ និង​ថែមទាំង​ដឹង​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​ឆ្លង​កាត់។

ពួកគេ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ពួកគេ​មាន

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ងប់ងុល​នឹង​អ្វី​ដែល​អ្នក​មិន​ទាន់​មាន​ អ្នក​ប្រហែល​ជា​មិន​ទាន់​មាន​ EQ ខ្ពស់​នៅ​ឡើយ។ មនុស្ស​ដែល​មាន​សមត្ថភាព​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍​ខ្ពស់​ជា​មនុស្ស​ដែល​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ពួកគេ​មាន។ ពួកគេ​មាន​គោលដៅ​ដូច​អ្នកដទៃ​ដែរ​ ប៉ុន្តែ​ពួកគេ​ដាក់ខ្លួន​ និង​រស់នៅ​ក្នុង​ស្ថានភាព​ជាក់ស្ដែង។

ពួកគេ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​មក​កំណត់​ក្ដី​សុខ​របស់​ពួកគេ​ទេ

មនុស្ស​ដែល​មាន​ EQ ខ្ពស់​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​មក​សម្រេច​ក្ដី​សុខ​របស់​គេ​ឡើយ​។ នៅ​ពេល​ដែល​ពួក​គេ​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ពួកគេ​នឹង​ធ្វើ​វា​ដោយ​មិន​ខ្វល់​ថា​អ្នក​ដទៃ​ថា​យ៉ាង​ម៉េច​ឡើយ។ ពួកគេ​មិន​ខ្វល់​ពី​ការ​គិត​របស់​អ្នក​ដទៃ​ទៅ​លើ​ពួក​គេ​ឡើយ​ ព្រោះ​ពួក​គេ​យល់​តម្លៃ​នៃ​ខ្លួនឯង​ច្បាស់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ