[Diary អ្នកដើរ] Pub Street ភ្ជាប់និស្ស័យ ជួបត្រឹម ១រាត្រី នឹកថ្លៃ១ជីវិត

ខ្ញុំ និងក្រុមពួកម៉ាកខ្ញុំ៣-៤នាក់ មួយឆ្នាំយ៉ាងហោចណាស់ក៏ទៅលេងសៀមរាបម្តងដែរ។ ហើយឆ្នាំនេះ ខែមុន យើងក៏ត្រូវឡើងទៅញ៉ាំការមិត្តភ័ក្តិធ្លាប់រៀនជាមួយនៅសាកលវិទ្យាល័យ។

«សប្បាយក្នុងរោងមិនគ្រប់ ទៅដាច់យប់នៅផាប់ស្ត្រីតបន្ថែម!» ជាឃ្លាដែលយើងនិយាយព្រមៗគ្នា ពេលញ៉ាំដល់ម្ហូបចុងក្រោយ ហើយកូរកូនកំលោះកូនក្រមុំរួច។

ឈានជើងចុះពីលើឡានភ្លាម ក៏ចាប់ផ្តើមទប់ខ្លួនមិនឱ្យញាក់តាមចង្វាក់ភ្លេងលាន់លឺឌឹបៗលែងបាន… នេះម៉ោងជាង ១ទៅហើយ នៅមានមនុស្សច្រើនទៀត…ហើយស្រលាញ់ណាស់! Dj នៅ Temple ហ្នឹង ចាក់បទសុទ្ធតែល្បីៗ រាំម៉េចក៏សប្បាយ។

ដោយសារមានគ្នាច្រើនដែរ យើងក៏សម្រេចចិត្តអង្គុយនៅតុខាងក្រៅជាប់នឹងមាត់ផ្លូវ ហើយផ្លូវនៅមុខហ្នឹង កំពុងតែជាឆាកសម្តែងរបស់មនុស្សមួយក្រុម មើលទៅវ័យក្មេងជាងពួកយើង២-៣ឆ្នាំ មានទាំងស្រីទាំងប្រុសកំពុងរាំឡើងស៊ីចង្វាក់គ្នាជាក្រុមតែម្តង។

នរណាៗក៏មើលពួកគេដែរ… ខ្លះក៏លើកទូរស័ព្ទថត Story បង្ហោះអួតគ្នាទៀត។ និយាយទៅ…ម្នាក់ៗដូចកំពុងអង្គុយមើល Concert សម្តែងផ្ទាល់ឥតគិតថ្លៃអញ្ចឹង! ដែលសំខាន់ បទអីក៏ចេះ បទអីក៏រាំឡូយ!

គ្នាខ្ញុំដល់ឃើញគេអ៊ីចឹង បានត្រឹមឈរងក់ក្បាល ហើយញាក់ខ្លួនតាមភ្លេងតិចៗនៅក្បែរតុហ្នឹងឯង។ ចំណែកភ្នែកខ្ញុំមិនអាចដកចេញពីមនុស្សស្រីម្នាក់សក់វែងប្រះស្មា ក្តោបចុងតិចៗ ស៊ីនឹងមុខសខ្ចីប៉ោងៗ…មើលពីចម្ងាយ ក៏អាចដឹងថាមានផាត់មុខតិចៗបែបធម្មជាតិ តែសែនទាក់ភ្នែកនឹងបបូរមាត់ពណ៌រាងការ៉ុតដិត សមនឹងរ៉ូបរឹបរាងពណ៌ខ្មៅខ្លីត្រឹមជង្គង់។

រាំបណ្តើរ ញញឹមបណ្តើរ ពិតជាមន្តស្នេហ៍ខ្លាំងណាស់! ជាប្រភេទនារីដែលខ្ញុំស្រលាញ់តែម្តង… បែបខ្យូតតិច សិចស៊ីតិច ហើយដែលសំខាន់ចូលចិត្តញញឹមចេញធ្មេញ។ ទោះបីឃើញតែធ្មេញកៀបក៏ដោយ ក៏នៅតែស្រស់ដែរ។​

ខ្ញុំមិនសូវបានរាំទេ ព្រោះរវល់គយគន់បុប្ផាក្នុងក្តីស្រមៃ រហូតដល់វគ្គ Dj ចាក់បទសេដៗ គេចូលមកអង្គុយសម្រាកនៅកៅអីក្រោយខ្នងខ្ញុំ ហើយស្រែកច្រៀងលឺៗតាមបទចម្រៀងជាមួយក្រុមមិត្តរបស់គេ។

ចៃដន្យ ឬនិស្ស័យ??? បេះដូងខ្ញុំចាប់ផ្តើមលោតញាប់ខុសធម្មតា ពេលគេផ្អែកមកក្បែរខ្នងខ្ញុំ ហើយវាយោក៏សាយភាយក្លិនក្រអូបនៃសក់គេមកតិចៗមកប៉ះនឹងច្រមុះខ្ញុំ ធ្វើឱ្យខ្ញុំលង់កាន់តែជ្រៅ។

សម្លេងភ្លេងពិរោះៗលឺខ្លាំងៗម៉េចក៏ដោយ ក៏ហាក់មិនចូលត្រចៀកខ្ញុំសោះ…ដោយសារខ្ញុំខំប្រឹងផ្ទៀងស្តាប់សម្តីរបស់គេ ទោះបីដឹងហើយថានៅកន្លែង​បែបនេះ ទាល់តែនិយាយខ្សឹបគ្នាទើបស្តាប់លឺ។ ឥទ្ធិពលស្នេហ៍!!! ធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្ងង់បែបនេះហ្ន៎? ហើយក៏កំសាកទៀត…

បើជាពួកម៉ាកខ្ញុំ វានឹងចូលទៅនិយាយរាក់ទាក់ ហើយរកលេសរកវិធីទាក់ទងគ្នាពេលក្រោយមិនខាន តែខ្ញុំវិញ បានត្រឹមអង្គុយមើលគេ…នៅក្បែរៗគេ…មិនហ៊ានស្តីរក រហូតដល់គេដើរចេញទៅបាត់។

តែរូបភាពរបស់គេនៅជាប់ក្នុងចិត្តខ្ញុំជានិច្ច…បំភ្លេចមិនបានឡើយ!!! បើយប់នោះ ខ្ញុំក្លាហានតែបន្តិច ប្រហែលជាមិនបាច់មកអង្គុយអស់សង្ឃឹមបែបនេះទេ។ មែនអត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម