មហាជនក្ដៅក្រហាយក្រោយតុលាការបន្ថយទោសជាប់ពន្ធនាគាររបស់ Seungri

នៅព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចបន្ធូរបន្ថយទោសរបស់តារាចម្រៀងប្រុស Seungri ពីការជាប់ទោសរយៈពេល ៣ ឆ្នាំមកត្រឹមតែ ១ ឆ្នាំ ៦ ខែ។

ត្រលប់ទៅឆ្នាំ ២០១៩ លោក Seungri ត្រូវបានចោទប្រកាន់យ៉ាងខ្លាំងទាក់ទងទៅនឹងរឿង ការកេងបន្លំ ការជួញដូរផ្លូវភេទ បំពានផ្លូវភេទ ការលេងល្បែងស៊ីសង ផ្ទេរប្រាក់ទៅក្រៅប្រទេសខុសច្បាប់ និងចែកចាយវីដេអូអាសអាភាសជាច្រើនរួមជាមួយតារាប្រុសប៉ុន្មានរូបផ្សេងទៀតដែលធ្វើឲ្យប្រជាប្រិយភាពរបស់តារាប្រុសនេះធ្លាក់ចុះយ៉ាងខ្លាំងនិងចុងក្រោយថែមទាំងសម្រេចចិត្តចាកចេញពីក្រុមចម្រៀង Bigbang ទៀត។

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាអតីតសមាជិកក្រុម Bigbang រូបនេះបានសារភាពទទួលកំហុសថាខ្លួនបានប្រព្រឹត្តិនូវរឿងខុសច្បាប់ដូចដែលបានចោទប្រកាន់ទាំងអស់នោះពិតមែន។

ក្រោយពីពីតុលាការបានសម្រេចបន្ធូរបន្ថយទោសដល់តារាចម្រៀងប្រុសរូបនេះមហាជននៅក្នុងប្រទេសកូរ៉េខាងត្បូងពិតជាមានភាពភ្ញាក់ផ្អើលនិងខកចិត្តជាខ្លាំង ដោយពួកគេលើកយកហេតុផលផ្សេងៗគ្នាថាប្រព័ន្ធច្បាប់នៅប្រទេសកូរ៉េហាក់ដូចជាទន់ខ្សោយខ្លាំង និងឲ្យមនុស្សដែលបានប្រព្រឹត្តិខុសរួចផុតពីទោសបានយ៉ាងងាយស្រួល។ ជាពិសេសរឿងក្ដីនេះនឹងលើកទឹកចិត្តឲ្យមនុស្សនៅប្រទេសកូរ៉េខាងត្បួងយល់ថាការធ្វើរឿងអាក្រក់នឹងមិនមានបញ្ហាអ្វីឡើយប្រសិនបើមានប្រាក់។

គួរបញ្ជាក់ផងដែរ កាលពីខែ សីហា ឆ្នាំ ២០២១ តុលាការយោធាបានកាត់ទោសតារាប្រុសវ័យ ៣១ ឆ្នាំនេះជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំនិងពិន័យជាទឹកប្រាក់សរុបជាង ១ ពាន់លានវ៉ុនឬស្មើ ៩៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ខណៈពេលនេះថយចុះមកសល់ត្រឹមជាប់ពន្ធធនាគារ ១ ឆ្នាំ ៦ ខែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន