ដឹងប៉ុន្មានចំណុចនេះ អ្នកអាចចូលព្រៃបោះតង់បានហើយ!

ការចូលព្រៃឡើងភ្នំ បោះតង់ បានកំពុងក្លាយជារឿងមួយដ៏ពេញនិយមសម្រាប់យុវវ័យសម័យថ្មីក្នុងប្រទេស កម្ពុជា ដោយសារតែវាមានភាពសប្បាយរីករាយ បើទោះជាមានភាពហត់នឿយ     បន្ដិចក្ដីប៉ុន្ដែទទួលបាននូវបទពិសោធន៍ថ្មីប្លែកមិនអាចបំភ្លេចបាន។

បើក្រឡកមកមើល មិត្តនារីៗ វិញ ការដើរកម្សាន្ដបែបនេះ ហាក់ដូចជានៅមានការលំបាកច្រើនជាងបុរស ក៏ព្រោះនៅមានភាពខ្មាស់អៀនភ័យខ្លាច ទាំងពីការញ៉ាំ ងូតទឹក ការស្លៀកពាក់ ការដេក និយាយឲ្យចំទៅ ខ្វល់មួយរយមុខ។

បើពិបាកយ៉ាងនេះ  ចុះបើចង់ចូលព្រៃបោះតង់ដើរកម្សាន្ដ​ សម្រាប់មិត្តនារីៗ គួរត្រៀមខ្លួនបែបណាទៅ?

តាមរយៈកិច្ចសម្ភាសន៍របស់ AMS ជាមួយ កញ្ញា លាង អេង នារីចល័តចរ ដែលជាអ្នកចូលចិត្ត និងមានបទពិសោធក្នុងការទៅដើរព្រៃឡើងភ្នំ បោះតង់ បានឲ្យដឹងថា សម្រាប់នារីៗ ដែលគិតថាខ្លួនស្រឡាញ់ការដើរព្រៃ ឬក៏ចង់សាកល្បងដែរតែមិនហ៊ាន ហើយនៅសុញសាញខ្លាចនេះ ខ្លាចនោះ  អ្វីដែលត្រូវធ្វើដំបូងគេគឺបោះនូវទម្លាប់ភ័យខ្លាចស៊ាំញ៉ាំច្រើនចោលឲ្យអស់ ត្រូវមានភាពក្លាហាន និងភាពម្ចាស់ការលើខ្លួនឯង។

ជំហានបន្ទាប់ បើយើងសម្រចចិត្តច្បាស់ហើយថាចង់ទៅដើរផ្សងព្រេងឡើងភ្នំចូលព្រៃ ត្រូវដឹងថាវាមិនងាយស្រួលឡើយ មិនមែនដូចជាការទៅដើរលេងធម្មតាៗ គ្រាន់តែតែងខ្លួនស្អាតៗ ថតរូបបង្ហោះក៏ចប់នោះទេ។ និយាយទៅទាំងពីម្ហូបអាហារ កន្លែងដេក កន្លែងងូតទឹក សុទ្ធតែពឹងផ្អែកលើស្ថានភាពជាក់ស្ដែង ទៀតសោតក៏អាចជួបនឹងសត្វល្អិតដ៏គួរឲ្យខ្លាចផ្សេងៗ។ ដូច្នេះហើយ ត្រូវត្រៀមចិត្តថា ទៅដើរកម្សាន្ដបែបនេះមិនប្រាកដថាមានតែរឿងរីករាយទេ ច្បាស់ណាស់ថាអាចនឹងមានឧបសគ្គច្រើន ត្រូវជួបប្រទះ និងដោះស្រាយ។

ជាក់ស្ដែងបទពិសោធន៍របស់ កញ្ញា លាង អេង ផ្ទាល់ បានប្រាប់ថា ធ្លាប់មានម្ដងពេលដែលទៅចូលព្រៃបោះតង់គឺបែកកង់ម៉ូតូពាក់កណ្ដាលផ្លូវថែមទាំងចំពេលយប់ទៀតធ្វើឲ្យបន្ដដំណើរទៅមុខមិនកើត ត្រូវបោះតង់ដេកនៅតាមផ្លូវតែម្ដង។ ចំពោះគម្រោងបានគ្រោងទុកត្រូវប្រែប្រួលទាំងអស់ និងត្រូវយឺតពេល ហើយប្រឈមមុខនឹងការខ្វះស្បៀង។ តែបើទោះមានបញ្ហាក្ដី ក៏កញ្ញា ជាមួយនឹងក្រុមមិត្តភក្ដិជំនះតស៊ូទៅឲ្យដល់គោលដៅ។

មួយទៀត កញ្ញា បានបន្ដថា ភាគច្រើនមនុស្សស្រីគឺតែងមានអនាម័យ និងរៀងរញ៉េរញៃត្រូវការវេចខ្ចប់របស់របរទៅច្រើនមុខពេលទៅដើរលេង ឬទៅណាម្ដងៗ។ បើដឹងថាខ្លួនត្រូវទៅដើរព្រៃ ត្រូវរៀនសម្របខ្លួនទៅតាមស្ថានការណ៍ និងយកតែរបស់ណាដែលចាំបាច់ត្រូវប្រើទៅបានហើយ។ បើអ្នកជាមនុស្សឧស្សាហ៍មានបញ្ហាពោះវៀន ក្រពះជាដើម មុនចូលព្រៃបោះតង់ គួរតែកុំបរិភោគចំណីផ្ដេសផ្ដាស់។

លើសពីនេះ នារីចល័តចរ បានបន្ថែមថា មុននឹងចេញដំណើរទៅបោះតង់ ឬទៅដើរនៅកន្លែងណាមួយ គប្បីស៊ើបសួរព័ត៌មានឲ្យបានច្រើនទាក់ទងនឹងទីតាំងភូមិសាស្រ្ដដែលត្រូវទៅដើម្បីងាយស្រួលដល់ខ្លួន ឯង ដឹងថាគួរត្រៀមខ្លួនយ៉ាងដូចម្ដេច យករបស់របរអ្វីខ្លះឲ្យសាកសមនឹងតំបន់នោះ។

ជាចុងក្រោយ កញ្ញាបានបន្ដថា ការងារដែលបុរស ៗ អាចធ្វើបាន ដូចជាការដើរព្រៃ ឡើងភ្នំ បោះតង់នេះតែម្ដង យើងជាស្ដ្រីភេទក៏អាចធ្វើបាន អ្វីដែលសំខាន់ យើងត្រូវមានការតាំងចិត្តខ្ពស់ និងភាពក្លាហាន ចេះរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយជាការស្រេច៕

 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ