«ភ្នាក់ងារ CICADA» រឿងកំប្លែងបែបយុវវ័យត្រៀមចាក់បញ្ចាំងឆាប់ៗនេះ!

ដោយ​មើល​ឃើញ​ពី​ទីផ្សារ​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​កំពុង​រីកចម្រើន​ខ្លាំង AMS បាន​ត្រៀម​ចាក់​បញ្ចាំង​រឿង​កំប្លែង​បែប​យុវវ័យ​ថ្មី​សន្លាង​មួយ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment។

រឿង​ថ្មី​ត្រៀម​ចាក់​បញ្ចាំង​ចំណងជើង​ថា «ភ្នាក់ងារ​ស៊ីកាដា» ជា​រឿង​កំប្លែង និយាយ​ពី​ក្រុមហ៊ុន Marketing Agency មួយ​ដែល​មាន​បុគ្គលិក ៥ នាក់ និង​ថៅកែ​វ័យ​ក្មេង​ម្នាក់​ដែល​មាន​អត្តចរិត​ផ្សេង​ៗ ហើយ​ត្រូវ​មក​ធ្វើការ​ជាមួយ​គ្នា ហើយ​គ្រប់គ្នា​សុទ្ធតែ​មាន​បញ្ហា​ជីវិត​រៀង​ៗ​ខ្លួន តែ​ត្រូវ​បាន​មិត្ត​រួម​ការងារ​ជា​អ្នក​ជួយ​ដោះស្រាយ និង​បញ្ហា​ឈ្លោះ​ប្រកែកគ្នា​ជាច្រើន។

រឿង​នេះ និពន្ធ​ដោយ​កញ្ញា សេង រស្មី ​ដឹកនាំ​សម្ដែងដោយ Mr. Rango និង​កញ្ញា ធាង តូច។

«ភ្នាក់ងារ​ស៊ីកាដា» ត្រូវ​និពន្ធ​ឡើង​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ពិត​នៃ​ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម របស់​បុគ្គល​ខ្វះខាត​បទពិសោធន៍​រកស៊ី ហើយ​ហ៊ាន​ចេញ​រក​ស៊ី​ទាំង​ប្រថុយ ហើយ​សាច់រឿង​សុទ្ធតែ​ជា​រឿង​ពិត ធ្លាប់​បាន​កើត​ឡើង​ក្នុង​សង្គម ដែល​រឿង​ខ្លះ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ តែ​វា​បាន​កើត​ឡើង​មែន។

រឿង​នេះ​ទៀតសោត បង្កប់​អត្ថន័យ​អប់រំ​ជាច្រើន​ដល់​អ្នក​មើល ដូចជា ផល​លំបាក​ក្នុង​ការ​បើក​អាជីវកម្ម​ដោយ​គ្មាន​បទពិសោធន៍​គ្រប់គ្រាន់ មាន​តែ​ទ្រឹស្ដី តែ​គ្មាន​បទពិសោធន៍ មើលស្រាល​ការងារ តម្លៃ​នៃ​មិត្តភាព ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​ពិបាក​បំផុត​ធ្វើឲ្យ​យើង​ឃើញ​ពី​តម្លៃ​ទឹកចិត្ត, ការ​ចាប់ផ្តើម​អ្វី​មួយ​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ។

ជាមួយ​ការ​សម្រិតសម្រាំង​គុណភាព និង​បច្ចេកទេស​ផលិត អ្នក​ទស្សនា​នឹង​ទទួល​បាន​ការ​ប្រុង​ប្រយ័ត្ន​បាន​ខ្ពស់​មុន​ពេល​សម្រេចចិត្ត​បើក​អាជីវកម្ម ទទួល​យក​បរិបទ​នៃ​ការ​រស់នៅ​របស់​មនុស្ស​សម័យថ្មី ព្រម​ទាំង​បាន​ដឹង​ថា គ្រប់​បញ្ហា​សុទ្ធតែ​ដំណោះស្រាយ ឲ្យតែ​យើង​ចង់​ដោះស្រាយ។

រឿង​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ ក្មេងៗ​ជាច្រើន​រូប ដូចជា កញ្ញា ដាដាវ ដើរតួ កញ្ញា ប៊ុន កែវវាចា, កញ្ញា សាន ដេបូរ៉ា ដើរតួរជា ស្រីគជ់, លោកដេវិត ដើរតួរជា ដេវិត, លោក សាវតា ដើរតួរជា ភីភូ, លោក ដារ៉ុង ដើរតួរជាង Tim Por, លោក ភីរាជ្យ ដើរតួរជា វណ្ណរ៉ុង។

គួរបញ្ជាក់​ថា AMS ផលិត​រឿង «ភ្នាក់ងារ CICADA» ក្នុង​គោល​បំណង​ចង់​បង្ហាញ​អ្នក​ទស្សនា​គំនិត​ពី​បញ្ហា​ចេញ​រក​ស៊ី​លើក​ដំបូង​លើ​ផ្នែក​ម៉ាឃីតធីង។ គ្រាន់តែ​មាន​គំនិត​ល្អ​ៗ​បង្កើត​ក្រុមហ៊ុន មាន​ប្រវត្តិ​សិក្សា​ល្អ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ចេញ​រកស៊ី​ដោយ​ខ្លួនឯង​ឡើយ។ ជាក់ស្ដែង​មាន Softkill និង Hard Skill ជាច្រើន​ទៀត ដែល​យុវវ័យ​ជំនាន់​ក្រោយ គួរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​សិន មុន​ចេញ​រកស៊ី​ដោយ​ខ្លួនឯង។ ដូច្នេះ «ភ្នាក់ងារ CICADA» នឹង​បង្ហាញ​ពី​ទិដ្ឋភាព​ក្រុមហ៊ុន​តូច​មួយ មាន​អ្នក​ធ្វើ​ការងារ​អត្តចរិត​ផ្សេង​ៗ​ពី​គ្នា ហើយ​ពួកគេ​រៀប​ធ្វើការ និង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា តាម​បែប​គំនិត​ក្មេង​ៗ​របស់​ពួកគេ។

ក្រៅពី​ផលិត​រឿង​បែប​កំប្លែង «ភ្នាក់ងារ CICADA» AMS ក៏​មាន​កម្មវិធី និង​ការ​ផលិត​សាច់រឿង​ជាច្រើន​ទៀត ដើម្បី​ផ្ដល់​មាតិកា​កម្សាន្ត​ជូន​ប្រិយមិត្ត​របស់ AMS ផង​ដែរ។ កុំ​ភ្លេច​រង់ចាំ​ទស្សនា​រឿង «ភ្នាក់ងារ CICADA» លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment រៀងរាល់​ថ្ងៃ​អាទិត្យ វេលា​ម៉ោង ០៨ និង ៣០ នាទី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ