សួនក្រអូបឃុនរាម ស្រុកបន្ទាយស្រី សួនផ្កាចម្រុះក្លិន ទើបបើកថ្មីនៅជិតជើងភ្នំ

ថ្មីៗនេះ នៅក្នុងស្រុកបន្ទាយស្រី​ មានរមណីយដ្ឋានទេសចរទើបបើកដំណើរការថ្មីជាច្រើនកន្លែងសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសគ្រប់តំបន់។

ក្នុងនោះផងដែរ សួនក្រអុបឃុនរាម កំពុងមានកិត្តិនាមល្បីល្បាញ និងបានស្រូបទាញលំហូរនៃអ្នកទស្សនាទៅកាន់តំបន់ ក៏ដូចជាភូមិស្រុកទីនោះយ៉ាងច្រើនកុះករ។

មានទីតាំងស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី (ចូលតាមច្រកជាប់នឹងរបងមណ្ឌលសុខភាពឃុនរាម) អមដោយទេសភាពនៅក្បែរនឹងជើងភ្នំយ៉ាងស្រស់ត្រកាល សួនផ្កាចម្រុះពណ៌ច្រើនប្រភេទ ចម្រុះក្លិនប្រហើរ ជាទីកម្សាន្តលំហែដ៏សែនរមណីយសម្រាប់ថ្ងៃបុណ្យសម្រាករបស់មនុស្សគ្រប់វ័យ។

ចំណាយត្រឹមតែ ៤ពាន់រៀល ក្នុងម្នាក់តែប៉ុណ្ណោះ សម្រាប់ការចូលទស្សនាសួនបុប្ផា ដែលមានផ្កាច្រើនពណ៌ច្រើនបែបដាក់ដាំជាជួរៗ និងត្រូវបានតុបតែងលម្អប្រកបដោយភាពច្នៃប្រឌិត ជាប្លង់ថតរូបយ៉ាងស្រស់ស្អាតជាច្រើន។

អ្នកទស្សនាក៏អាចស្រស់ស្រូបអាហារជុំគ្រួសារ​ ឬមិត្តភក្តិ ជាពិសេសអាហារប្រចាំតំបន់រ​បស់អ្នកភូមិឃុនរាមផងដែរ ឬក៏អាចខ្ចប់អាហារមកពីផ្ទះខ្លួនឯងក៏បាន។

រីឯកន្លែងស្នាក់នៅវិញ ក៏មានការរៀបចំបោះតង់ក្នុងតម្លៃសមរម្យ សម្រាប់ការស្នាក់អាស្រ័យនាពេលរាត្រីជាលក្ខណៈគូស្នេហ៍ គ្រួសារ ក្រុមការងារ ក៏ដូចជាក្រុមមិត្តជិតស្និទ្ធផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយនេះ លោកអ្នកអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ 012 42 93 93 / 010 42 93 93…


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...