រមណីយដ្ឋាន​ក្នុង និងក្បែរ​ភ្នំពេញ ល្អ​បំផុត​សម្រាប់​លំហែ​កាយ​នា​ថ្ងៃ​​ចុង​សប្ដាហ៍

រមណីយដ្ឋាន​ធម្មជាតិ​មួយ​ចំនួន​នេះ ល្អ​សម្រាប់​ប្រិយមិត្ត​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ មិន​ដឹង​ថា​គួរ​ទៅ​លេង​ទី​ណា​នៅ​ក្នុង​ថ្ងៃ​សម្រាក​ ឬ​ថ្ងៃ​ចុង​សប្ដាហ៍៖

១. ឌឹលេក-The lakes

ឌឹលេក គឺ​ជា​រមណីយដ្ឋាន​មួយ​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ពោរពេញ​ទៅ​ដោយ​បរិយាកាស​ធម្មជាតិ ខ្យល់​បរិសុទ្ធ ស្រស់​ស្រាយ និង​អាច​អង្គុយ​មើល​ថ្ងៃ​លិច​បាន​យ៉ាង​ស្រស់​ស្អាត។​ សម្រាប់​អ្នក​ដែល​ទៅ​ទី​នោះ​អាច​ធ្វើសកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា ញាំ​អាហារ​ជួបជុំ ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​ថត​រូប​លេង​កម្សាន្ត។ រមណីយដ្ឋាននេះបើក​ដំណើរ​ការ​ចាប់​ពី​ម៉ោង​ ១០ ​ព្រឹក រហូត​ដល់​ម៉ោង ១០​ យប់។

ទីតាំង៖ សង្កាត់​ពោធិ៍ចិនតុង

ផែនទី៖​ https://goo.gl/maps/c9fMc2JV1gQy7VTD8

ទំនាក់ទំនង៖ ០១៥ ២១៨ ២១២0

២. ភូមិ​រំដួល

ភូមិ​រំដួល គឺ​ជា​រមណីយដ្ឋាន​មួយ​ដែល​តែងតែ​ផ្គត់ផ្គង់​អាហារ​ធម្មជាតិ​មិន​មាន​ជាតិ​គីមី​ទៅ​ដល់​ភ្ញៀវ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​ទី​នោះ​។ រី​ឯបរិយាកាស​វិញ​ គឺ​ពោរពេញ​ទៅ​ដោយ​ដើមឈើ​និង​ផ្កា​ជា​ច្រើន ទី​ធ្លា​ធំ​ទូលាយ​ មាន​កញ្ចុះ​ដាច់​ៗ ដោយ​ឡែក​ពី​គ្នា មាន​ហាង​កាហ្វេ​តូច ទេសភាព​ស្រស់​បំព្រង ​និង​មាន​កន្លែង​សម្រាប់​ជួល​ប្រជុំ​ក្រុម​ការងារ​ផ្សេង​ៗ។

ទីតាំង៖ ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី រាជធានី​ភ្នំពេញ​

​ផែនទី៖ https://goo.gl/maps/QCkPBLMxvr2vAUYj6

ទំនាក់ទំនង៖​ ០១២ ៨៣២ ៩៩៩

៣.​ ហ្សឹមមាត់បឹង

ទីតាំង​ងាយ​ស្រួល​រក គឺ​នៅ​មុខ​ប្រលានយន្តហោះ​ពោធិ៍ចិនតុង លោកអ្នក​អាច​ទៅ​ស្ទូច​ត្រី​នៅ​ទី​នោះ ជាមួយ​និង​បរិយាកាស​ខ្យល់​បរិសុទ្ធ​ អង្គុយ​មាត់​បឹង​ ក្រោម​ដើម​ឈើ​ លើ​វាល​ស្មៅ​ បាត់​អស់​អារម្មណ៍​សោកសៅ​ ជួប​តែ​អារម្មណ៍​ស្រស់​បំព្រង​ មានកញ្ចុះ​គូ​ស្នេហ៍ដែលអាចណាត់

ជួបមនុស្សជាទីស្រឡាញ់បាន។ ចាប់​បើក​ដំណើរ​ការ​ពី​ម៉ោង ១១ ព្រឹក​ដល់​ ម៉ោង ១១ យប់។

ទីតាំង៖ នៅ​មុខ​ប្រលានយន្តហោះ​ពោធិ៍ចិនតុង

ទំនាក់ទំនង៖ ០១៦ ៤៤១ ២៤៤

​​៤. ភូមិ​សុខារ៉ាវី

សម្រាប់​អ្នក​ដែល​ចង់​រំលឹក​ដល់​អនុស្សាវរីយ​កាល​ពី​តូច ឬ​កាល​រស់នៅស្រុកស្រែ ភូមិ​សុខារ៉ាវី​គឺ​ជា​ជម្រើស​មួយ​ល្អ​បំផុត​ពី​ព្រោះ​ទី​នោះ​មាន​ទី​ធ្លា​ធំ​ទូលាយ ទេសភាព​ស្រុកស្រែ ម្ហូប​ខ្មែរ រសជាតិ​ខ្មែរ និង​មាន​ការ​តុបតែង​ឡើង​តាម​បែប​ខ្មែរ។

ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ឃុំ​កំពង់​ត្របែក ខេត្ត​ព្រៃវែង

ផែនទី៖ https://goo.gl/maps/SkXekQtv4Lg8Y8VDA

៥. រមណីយដ្ឋាន​បឹងបៃតង​

មាន​ទេសភាព​បែប​ស្រុកស្រែ ​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ល្អ​បំផុត​សម្រាប់​បងប្អូន​ប្រិយមិត្ត​ដែល​មាន​ពេល​វេលា​តិចតួច​តែ​ចង់​សម្រាក​លំហែ​កាយ។ នៅទីនោះមាន​ទេសភាព​ស្រស់​ស្អាត ខ្យល់​អាកាស​បរិសុទ្ធ មានកញ្ចុះ​ជាប់​មាត់​ទឹក អាច​ស្ទូច​ត្រី ​លំហែក្រោមដើម​ឈើ​ធំៗ កន្លែង​ក្មេង​លេង ចំណត​ធំ​ទូលាយ មាន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ និង ភេសជ្ជៈ​គ្រប់មុខ ដែលតែងតែផ្ដល់​ផាសុកភាព និង ភាព​សប្បាយ​រីករាយជានិច្ច។

ផែនទី៖ https://goo.gl/maps/uguxtg8VkxPuAFiBA

ទំនាក់ទំនង៖ ០៨៩ ៧៧៧ ៤៨១

៦. ម្លប់​សន្ទូចមាស

នៅទីនោះមាន​កន្លែង​ស្ទូចត្រី ទេសភាព​ស្រស់​ស្អាត​តាម​បែប​ស្រុកស្រែ និង​អាច​ញាំ​កាហ្វេ​ផង​ស្ទូចត្រី​ផង​ ហើយ​ចំពោះ​ទីតាំង​វិញ​គឺ​ស្ថិត​នៅ​ក្នុង​ក្រុង​ភ្នំពេញ​តែ​ម្ដង​។

ផែនទី៖ https://goo.gl/maps/qRXWeYLBjfNiRBmj7

ទំនាក់ទំនង៖ ០១៦ ៩៩១ ៩៩១

៧. កសិដ្ឋាន​អមរៈ

នៅ​ក្នុង​កសិដ្ឋាន​មួយ​នេះ លោក​អ្នក​អាច​ធ្វើ​សកម្មភាព​ជា​ច្រើន​ដូច​ជា ស្ទូច​ត្រី បោះ​តង់ ជិះ​កង់ មើល​សួន​បន្លែ ញ៉ាំ​កាហ្វេ និងមាន​សកម្មភាពកម្សាន្ត​ជា​ច្រើន​ទៀត។

ទីតាំង៖ ខណ្ឌច្បារអំពៅ

ផែនទី៖ https://goo.gl/maps/DpzvQTy4aCzndYhh7

ទំនាក់ទំនង៖ ០៩៧ ៩៧៩ ៧៧៦៧

៨. លំហែ​មាត់បឹង

បើបានអង្គុយ​ញ៉ាំ​អី​នៅ​ពេល​ល្ងាច មើល​ថ្ងៃ​លិច​នៅ​ទី​នោះ​គឺ​ពិត​ជា​ស្រស់ស្រាយ​ខ្លាំង​ណាស់។ នៅទីនោះគឺល្អបំផុតសម្រាប់អ្នកភ្នំពេញដែលចង់សម្រាកលំហែនៅចុងសប្ដាហ៍។

ទីតាំង៖ ខណ្ឌពោធិ៍ចិនតុង

ផែនទី៖ https://goo.gl/maps/N6HNNYMbRWiiS9WAA

ទំនាក់ទំនង៖ ០១០ ២៥៩ ៩៩១

៩. ចំការធ្នង់

នៅចំការធ្មង់ មាន​កន្លែង​ថត​រូប​ស្អាតៗជាច្រើន កន្លែង​អង្គុយ​ឆ្ងាយ​ៗ​ពី​គ្នា មាន​ទេសភាព​បៃតង និង​វាល​ស្មៅ​ខៀវ​ស្រងាត់​ដែល​អាច​ធ្វើ​ឲ្យ​លោកអ្នក​អាច​បំភ្លេច​រាល់​ទុក្ខ​កង្វល់​ផ្សេង​ៗ​បាន។

ទីតាំង៖ ភ្នំពេញ

ទំនាក់ទំនង៖ ០៩៨ ៨៥៨ ៧១៣



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម