វិធីថែសម្រស់ងាយៗ របស់ Hyeri ដែលប្រិយមិត្តមិនគួរមើលរំលងជាពិសេសសម្រាប់ខែក្ដៅ

បច្ចុប្បន្ន Hyeri ជាតារាស្រីម្នាក់ដែលមានភាពលេចធ្លោក្នុងប្រទេសកូរ៉េខាងត្បូង។ សមាជិកក្រុម Girl’sDay រូបនេះមិនត្រឹមតែមានទេពកោសល្យប៉ិនប្រសប់លើការច្រៀង និងសម្ដែងទេ រូបនាងក៏ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាស្រីដែលមានស្បែកស្អាត និងរូបសម្រស់នៅតែក្មេងជាងវ័យបើទោះអាយុជិតចូលក្បាល ៣០ ក៏ដោយ។ ទន្ទឹមនេះរូបនាងក៏ធ្លាប់ចែករំលែកពីវិធីងាយៗក្នុងការថែរក្សាសម្រស់របស់ខ្លួនផងដែរ តោះសាកទៅមើលទាំងអស់គ្នាថាមានអ្វីខ្លះ៖

១.លុបមុខឱ្យបានជាប់ជាប្រចាំ

មិត្តនារីខ្លះគឺខ្ជិលដូច្នេះជឿថាអាចនឹងលុបមុខមួយថ្ងៃតែ ២ ដងប៉ុណ្ណោះ ឬអ្នកខ្លះលុបតែម្ដងក៏មាន តែការដែលលុបមុខមិនបានទៀងទាត់ក៏ធ្វើឱ្យមុខរបស់អ្នកធ្លាក់សម្រស់ដែរ។ ធូលីដី ខ្លាញ់ នឹងធ្វើឱ្យមុខរបស់អ្នកឡើងមុន ស្រអាប់ បែបនេះហើយតារាស្រីវ័យ ២៩ ឆ្នាំនេះលើកឡើងថា ចាំបាច់ត្រូវតែលុបមុខឱ្យបានទៀងទាត់ជាមួយសាប៊ូលាងមុខ។ រូបនាងបន្ដថា បើទោះជារវល់យ៉ាងណាក៏ដោយត្រូវលុបមុខមួយថ្ងៃយ៉ាងហោចណាស់ក៏បានពីរ ទៅបីដងដែរ សម្រាប់អ្នកមុខខ្លាញ់ទៀតកាន់តែត្រូវសម្អាតមុខរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ បើសិនជាមានពេលច្រើនទៀតនោះបន្ទាប់ពីលាងមុខរួច គួរតែយកកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗមកជូតមុខថ្នមៗ (មិនចាំបាច់គ្រប់ពេលលុបមុខទេ មួយថ្ងៃម្ដងបានហើយ) ។ ការធ្វើបែបនេះនឹងកាន់តែធ្វើឱ្យជ្រះស្អាតខ្លាំងនិងជម្រុះកោសិកាចាស់ៗចេញផងដែរ។

តែយ៉ាងណាមិញ រូបនាងហាមដាច់ខាតថា កុំលាងមុខពេលទើបមកពីដើរក្រោមកម្ដៅថ្ងៃឱ្យសោះព្រោះវាអាចបណ្ដាលឱ្យជាំដុំ ត្រូវចាំ ១០ ទៅ ១៥ នាទីចាំលុបមុខ។ មែនទែនទៅ គ្រាន់តែលុបមុខឱ្យបានស្អាតជាប្រចាំអ្នកនឹងឃើញថាសម្រស់របស់អ្នកប្លែកស្អាតជាងមុន។

២. ត្រាំជើងក្នុងទឹកក្ដៅឧណ្ហៗ

ស្ដាប់ទៅប្រហែលជាអាចចម្លែកសម្រាប់មនុស្សមួយចំនួន តែការធ្វើដូច្នេះជួយឱ្យស្បែករបស់តារាស្រីរូបនេះស្អាតជាងមុន។ នៅពេលដែលត្រលប់មកពីធ្វើការងារប្រចាំថ្ងៃរួច ប្រិយមិត្តអាចចំណាយពេល ១០ ទៅ​ ១៥ នាទី ក្នុងការត្រាំទឹកជើង។ វិធីនេះនឹងជួយឱ្យអ្នកគេងលក់ស្រួល និងស្បែកភ្លឺថ្លាជាងមុន ព្រោះជួយឱ្យចរន្ដឈាមដើរស្រួលល្អ ខណៈបញ្ចេញជាតិពុលៗ នានាចេញពីក្នុងខ្លួនផងដែរ។

៣. ម៉ាស្សាខ្លួន

ចំណុចនេះ Hyeri បានបញ្ជាក់ថា មិនចាំបាច់ទាល់តែទៅហាងម៉ាស្សាក៏បាន គឺអាចធ្វើនៅផ្ទះខ្លួនឯង។ ដោយទិញប្រេងរុក្ខជាតិ បន្ទាប់មកលាបលើកន្លែងដែលចង់ម៉ាស្សាហើយច្របាច់ ឬញីទៅមក ដើម្បីបំបាត់ស្រ្ដេស និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។ នៅពេលដែលអារម្មណ៍របស់អ្នកល្អ សុខភាពស្បែករបស់អ្នកក៏ល្អទៅតាមនោះដែរ។

នេះជាវិធីងាយៗ ពីតារាខេប៉ុបស្រី Hyeri ដែលប្រិយមិត្តអាចសាកល្បងធ្វើនៅផ្ទះបានដោយខ្លួនឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម