ប្រហែលជាពេលខ្លះ អ្នកគ្រាន់តែចង់ដើរមើលដើរថតរូបលេង តែបើអាចឆ្លៀតពេលនោះសិក្សាស្វែងយល់ចំណេះដឹងផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រទៀតនោះ វាមិនរឹតតែល្អ ត្រូវទេ? តែបើនៅមិនទាន់គិតយល់ថា ហេតុអ្វីគួរតែដើរលេងដោយមានមគ្គុទេសក៍ទេសចរនោះ តោះ! មកអានអត្ថប្រយោជន៍ខាងក្រោមនេះជាមួយគ្នា…
#1 ដឹងលម្អិតអំពីរមណីយដ្ឋាន
ជាពិសេសពេលទៅទស្សនាប្រាសាទ កុំឲ្យថា ទៅមើលតែថ្ម…ដើរចុះដើរឡើងដដែលៗ។ ជឿអត់ថា? ពេលដែលដឹងអំពីរឿងរ៉ាវអំពីកន្លែងមួយហើយ យើងរឹតតែចង់ទៅលេងទីនោះ ហើយយល់ថាដំណើរកម្សាន្តនៅទីនោះ រឹតតែមានអត្ថន័យ។
#2 ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងជីវភាពក្នុងតំបន់
បានមើលបានឃើញ មិនប្រាកដថាបានដឹងបានស្គាល់នោះទេ ព្រោះអ្វីក៏ដោយ សុទ្ធតែត្រូវបានកសាង និងរៀបចំឡើងដោយគោលបំណង និងអត្ថន័យ ហេតុនេះហើយ បើបានស្វែងយល់អំពីដើមហេតុទាំងនោះ អាចនឹងមានរឿងខ្លះដែលគួរឲ្យភ្ញាក់ផ្អើល និងកោតសរសើរ។
ម្យ៉ាងទៀត អ្នកក៏អាចស្វែងយល់អំពីរបៀបរបបរស់នៅរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងជីវភាពរស់នៅរបស់ពួកគេទាំងសម័យមុន និងសម័យបច្ចុប្បន្នកាលផងដែរ។
#3 មានអ្នកស្រាយចម្ងល់ភ្លាមៗយ៉ាងក្បោះក្បាយ
អិនធើណែតក៏អាចជួយបានដែរ តែមិនប្រាកដថាបានភ្លាមៗ និងលម្អិតដូចអ្នកដែលបានដឹងច្រើននិយាយច្រើនពីរឿងទាំងនោះឡើយ។ ពេលអ្នកដើរលេងជាមួយមគ្គុទេសក៍ទេសចរ អ្នកអាចសាកសួរពួកគាត់អំពីចម្ងល់ផ្សេងៗ ហើយអាចទទួលបានចម្លើយរហ័ស និងច្បាស់លាស់ទៀតផង។
#4 ដឹងស្តាយរូបថតស្អាតៗ
មានស្តាយខ្លះ មានតែមគ្គុទេសក៍ទេសចរទើបដឹង។ អញ្ចឹងហើយ កុំភ្លេចសាកសួរពីស្តាយថតរូបពិសេសៗតែអាថ៌កំបាំងពីពួកគាត់ផង។ មួយវិញទៀត អ្នកក៏មិនបាច់បារម្ភថាអត់មានអ្នកថតរូបឲ្យដែរ។
#5 ដើរលេងបានរលូន ដោយមិនបាច់គិតច្រើន
ប្រាកដណាស់! ជាទូទៅ ដំណើរកម្សាន្តទាំងមូលនឹងត្រូវបានរៀបចំ ឬគ្រោងទុករួចជាស្រេច ដែលអាចឲ្យអ្នកចំណេញពេលវេលាក្នុងការគិត ឬស្រាវជ្រាវរកបានច្រើន។ ហើយអ្វីដែលរឹតតែសំខាន់ គឺមិនបាច់ភ័យថាយឺតពេល ឬខកដំណើរអ្វីនោះទេ ព្រោះមានអ្នកចាំរំលឹក ក៏ដូចជាដាស់តឿនអ្នក។
#6 ស្គាល់កន្លែងឡូយៗដែលមិនសូវមានអ្នកស្គាល់
មានកន្លែងខ្លះ ទាល់តែអ្នកដើរនៅទីហ្នឹងច្រើនហ្មង បានស្គាល់ ហើយអ្នកប្រាកដជាមានមោទនភាពដែលបានស្គាល់តាមរយៈពួកគាត់។ វាជាអារម្មណ៍ប្លែកម្យ៉ាង ដែលទៅកាន់កន្លែងមួយដែលមិនសូវមានអ្នកស្គាល់ តែជាកន្លែងដ៏អស្ចារ្យ។
ជីវប្រវត្តិ: ទទួលបានបទពិសោធន៍ ១០ ឆ្នាំ ក្នុងនាមជាអ្នកផលិតមាតិការ ( Content ) , ផលិតករ , អ្នកដឹកនាំ Indie Film និងជាអ្នកផ្ដល់យុទ្ធសាស្រ្ដមាតិការ តាមក្រុមហ៊ុនប្រ័ពន្ធផ្សព្វផ្សាយធំៗក្នុងប្រទសកម្ពុជា Rango មានជំនឿយ៉ាងមុតមាំថាមាតិការបែបកម្សាន្ដថ្មី របស់ AMS Infotainment នឹងផ្ដល់នូវភាពសប្បាយ ស្រស់ស្រាយ និងរស់រវើក ដល់មិត្តយុវវ័យដែលបានគាំទ្រ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧មុខមាត់ថ្មីនៃឆ្នេរអង្កោល ស្រស់ស្អាត និងគួរជាទីសម្រាកលំហែបំបាត់ការហត់នឿយ
បទយកការណ៍, របាយការណ៍រសនិយម, អាហារនិងដើរលេង
• 12/04/2024
ចង់ក្លាយជាអ្នកមានដូចសេដ្ឋី គួរស្វែងយល់របៀបរកលុយ ៧ វិធីនេះ
បទយកការណ៍, បែបផែនជីវិត, របាយការណ៍រសនិយម
• 22/03/2024
បច្ចុប្បន្ននេះ មានអ្នកសុខចិត្តនៅលីវច្រើន ធ្វើឱ្យរាល់ចំណូល និងចំណាយធ្លាក់ជាបន្ទុកចំពោះមនុស្សតែម្នាក់។ ហេតុនេះហើយ ការរៀបចំគោលដៅដើម្បីបន្ថែមប្រាក់ចំណូលជាអ្វីដែលមនុស្សជាច្រើនគ្រោងនឹងធ្វើ
៥ ទម្លាប់បំផ្លាញតម្រងនោមខ្លាំង មនុស្សគ្រប់គ្នាសម័យនេះសុទ្ធតែមានយ៉ាងហោចមួយ
បទយកការណ៍, របាយការណ៍រសនិយម, សុខភាពនិងសម្រស់
• 11/03/2024
ព័ត៌មានរសនិយម,
តូចមែនប៉ុន្តែមិននឹកស្មានក្រូចសើចមានអត្ថប្រយោជន៍ល្អស្ទើរពេញមួយតួខ្លួន
បទយកការណ៍, របាយការណ៍រសនិយម, សុខភាពនិងសម្រស់
• 23/02/2024
សម្រាប់អ្នកមានក្បាលពោះធំៗ មកមើលពីគន្លឹះស្លៀកពាក់ងាយៗកុំឱ្យឃើញធាត់
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សុខភាពនិងសម្រស់
• 09/02/2024
Angelababy ជាកំពូលតារាស្រីម្នាក់នៅឯប្រទេសចិន។ ក្រៅពីមានរូបមុខមាត់ដ៏ស្រស់ស្អា...
៥ វិធីព្យាបាលផ្លូវចិត្ត សម្រាប់អ្នកបំភ្លេចសង្សារចាស់មិនបាន
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 26/01/2024
មិនថាស្នេហាត្រូវបានបង្កើតឡើង ឬរលត់បាត់ទៅវិញទេ បើមានពាក្យថា “ស្នេហា” ហើយវាគឺជាការចងចាំដែលស្រស់ស្អាតជានិច្ច។ ប៉ុន្តែពេលខ្លះ ដោយសារតែអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងភាពផ្អែមល្ហែមនៃសេចក្តីស្រឡាញ់នេះហើយ ប្រៀបដូចជាអាវុធមុខពីរ បណ្តាលឱ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្លង់របស់វា នោះគឺការនឹក “អ្នកចាស់”.....
សម្រង់សម្ដីន័យជ្រៅ ៨ ឃ្លារបស់ V អាចផ្ដល់ស្នាមញញឹមសម្រាប់អ្នកកំពុងត្រូវការកម្លាំងចិត្ត
បទយកការណ៍, បែបផែនជីវិត, របាយការណ៍រសនិយម
• 12/01/2024
ជាសមាជិក BTS មួយរូប V ឬ Kim Taehyung ក៏ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលចូលចិត្តចែកចាយភាពរីករាយ និងធ្វើឱ្យអ្នកដទៃសើចសប្បាយ ជាមនុស្សងាយស្រួលរាប់អានមិត្ត ហើយតែងតែនៅក្បែរមិត្តនៅពេលដែលមិត្តត្រូវការ.....
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/04/2024
Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ
Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/04/2024
ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ
ទៅការបងប្រុស វណ្ណដា ត្រូវអ្នកព្រែកពោធិ ចោមរោមសុំថតព្រោងព្រាត
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/04/2024
តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ត្រូវហ្វេនៗ និងអ្នកឃុំព្រែកពោធិ ចោមរោមសុំថតព្រោងព្រាត ខណៈចូលរួមពិធីមង្គលការបងប្រុសបង្កើត កាលថ្ងៃ២៥ ខែ មេសា ឆ្នាំ ២០២៤
ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/04/2024
គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។
ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/04/2024
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...
ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 25/04/2024
ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប
ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 25/04/2024
រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ
CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 25/04/2024
ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។