៨ចំណុច​ត្រូវ​ដឹងបើ​មិន​ចង់​ឲ្យ​ភ្នែក​ងងឹត​ខូច​ទាំង​វ័យ​ក្មេង

ជារៀងរាល់ថ្ងៃអ្នកអាចមើលឃើញរបស់ស្រស់ស្អាតជាច្រើននៅជុំវិញខ្លួន ដោយសារតែភ្នែក ដូច្នេះហើយអ្នកត្រូវថែរក្សាការពារឲ្យបានល្អ បើមិនចង់ស្ដាយក្រោយប្រសិនបើថ្ងៃណាមួយអ្នកបាត់បង់វា។ ខាងក្រោមនេះ ជាវិធី ៨ យ៉ាងក្នុងការថែរក្សាភ្នែករបស់អ្នក៖

. ញ៉ាំបន្លែមានជីវជាតិ

ការញ៉ាំអាហារនេះពិតជារឿងសំខាន់ បើញ៉ាំឲ្យតែបានៗ នោះ ប្រិយមិត្តបានតែឆ្អែតប៉ុណ្ណោះ មិនទទួលបានសារធាតុចិញ្ចឹមអ្វីនោះឡើយ។ បែបនេះ ហើយបើចង់ថែរក្សាភ្នែកឲ្យបានល្អ គួរតែព្យាយាមញ៉ាំបន្លែផ្លែឈើសម្បូរវីតាមីន A ឲ្យបានច្រើន ដូចជា ការ៉ុត ស្ពៃផ្សេងៗ ស្លឹកបាស ម្ទេសផ្លោក ប្រូខូលី​ ជាដើម  ព្រោះវាមានប្រយោជន៍ដល់ភ្នែក។

. កុំចេះតែយកដៃទៅញីផ្ដេសផ្ដាស់

រឿងដៃនេះមួយជឿថារហ័សតែម្ដង ភ្លេចៗ ខ្លួនកេះមុខ កេះមាត់ ហើយភ្លេចៗ ខ្លួន យកមកញីភ្នែកដែរ ។ ការធ្វើបែបនេះ មិនល្អនោះឡើយ ដោយសារអ្នកមិនបានដឹងថាដៃរបស់អ្នកមានមេរោគអ្វីខ្លះមកទុំជាប់ ពេលខ្លះមេរោគទាំងនោះអាចបង្កជាជំងឺឆ្លងដែលប៉ះពាល់ដល់ភ្នែក។ អ្នកត្រូវឧស្សាហ៍លាងដៃឲ្យបានស្អាត ជាពិសេសមុនយកទៅប៉ះពាល់ភ្នែក។

. ទុកភ្នែកឲ្យសម្រាក ១០ ទៅ ១៥ នាទី 

សម័យនេះហើយជឿថា អ្នករៀន ឬធ្វើការល្មមៗ មិនដែលថាមិនប៉ះ និងមិនប្រើប្រាស់ កុំព្យូរទ័រ សោះនោះទេ។ តែទោះជាត្រូវប្រើធ្វើការយ៉ាងណាក៏ដោយ គួរតែឲ្យភ្នែកបានសម្រាកខ្លះដែរ មនុស្សចេះហត់ ភ្នែកវាក៏ចេះហត់ដូចគ្នា អ៊ីចឹងហើយអ្នកគួរតែចំណាយពេល ១០ ទៅ ១៥ នាទី ដើម្បីឲ្យវាបានសម្រាក ដោយគ្រាន់តែឈប់សំឡឹងអ្វីទាំងអស់ រួចបិទភ្នែកធម្មតាៗ ជាការស្រេច។

. បោះចោលគ្រឿងផាត់ភ្នែកដែលចាស់ៗ ចោល

នេះអាចជាចំណុចមួយដែលមនុស្សជាច្រើនមើលរំលងទាក់ទងនឹងភ្នែក ព្រោះគិតថាគ្រាន់តែផាត់ គូសភ្នែកខាងក្រៅ វាមិនប៉ះពាល់អ្វីធំដុំនោះទេ តែគិតខុសហើយណា តែមិនប្រយ័ត្នដឹងតែឈឺភ្នែក តែម្ដង។ ជាពិសេស​ អាយុកាលរបស់គ្រឿងសំអាង ដូចជា គូល័រផាត់ភ្នែក ម៉ាស្ការ៉ា បើអ្នកទិញមកច្រើនជាង ៤ ខែ គួរតែបោះចោលហើយទិញថ្មីទៅ ព្រោះទុកយូរពេកវាអាចខូចប្រើទៅនឹងប៉ះពាល់ដល់ភ្នែករបស់យើង។

. បើមិនចាំបាច់កុំប្រើ Contact lenses

យល់ល្អបើអ្នកមិនចាំបាច់ត្រូវប្រើ គួរតែចៀសវាងពីរបស់មួយនេះទៅ ព្រោះវាមិនល្អខ្លាំងប៉ុន្មានសម្រាប់កែវភ្នែកនោះទេ។ តែបើត្រូវប្រើហើយ ត្រូវតែប្រយ័ត្នឲ្យបានច្រើន ដូចជាលាងដៃឲ្យបានស្អាតមុនចាប់កាន់ ឬពាក់។ បន្ថែមពីនេះ ត្រូវពិនិត្យមើលទឹកដាក់ lenses និងថ្នាំដាក់ភ្នែកឲ្យបានត្រឹមត្រូវ មើលពីពេលវេលាផុតកំណត់ កុំចេះតែប្រើផ្ដេសផ្ដាស់។ មួយទៀត កុំពាក់វាយូរម៉ោងខ្លាំងពេក និងកុំទុកឲ្យភ្នែកស្ងួតខ្លាំង​ ព្រោះវាអាចធ្វើឲ្យភ្នែករបស់អ្នកឈឺបាន។

. ឧស្សាហ៍សំឡឹងមើលរបស់របរដែលមានពណ៌បៃតង

តាមអ្នកជំនាញពណ៌បៃតង គឺជាពណ៌មួយដែលល្អសម្រាប់ភ្នែកបំផុត និងអាចឲ្យភ្នែកអ្នកមើលច្បាស់ជាងមុន។ បើអាចប្រិយមិត្តក៏អាចដាំកូន រុក្ខជាតិពណ៌បៃតងតូចៗ នៅលើតុធ្វើការ នៅពេលដែលធុញថប់ខ្លាំង ឬមានអារម្មណ៍ក្រហាយ ភ្នែកអាចលើកវាយកមកមើល ឬអង្គុយសំឡឹងមើលបាន។ មួយវិញទៀត អាចដាក់ wallpaper លើកុំព្យូទ័រ ពណ៌បៃតងមានតុក្ដតាខ្ជូតៗ ក៏បានជំនួយភ្នែក ហើយស្អាតទៀត។

. ពិនិត្យសុខភាពភ្នែកឲ្យបានទៀងទាត់

ក្រៅពីធ្វើតាមជំហានខាងលើដែលបានរៀបរាប់រួចហើយ ចំណុចសំខាន់មួយទៀតដែរនោះគឺ ត្រូវតែឆ្លៀតពេលទៅពិនិត្យសុខភាពភ្នែក យ៉ាងហោចណាស់កន្លះឆ្នាំម្ដង។ ការពិនិត្យភ្នែកបានត្រឹមត្រូវនឹងជួយថែរក្សាកែវភ្នែកដ៏មានតម្លៃរបស់អ្នកដែរ ព្រោះក្នុងករណីភ្នែករបស់អ្នកមានបញ្ហា ឬខ្វះជាតិអ្វីមួយ គឺអាចដឹង និងព្យាបាលបានទាន់ពេលវេលា។

មែនទែនទៅ គ្រប់ផ្នែកទាំងអស់នៃដងខ្លួនសុទ្ធតែសំខាន់ តែភ្នែក យើងអាចនិយាយបានពិតជាសំខាន់ព្រោះបើអ្នកបាត់បង់វា អ្នកនឹងពិបាកក្នុងការរស់នៅ ងាកមើលជុំវិញមើលអ្វីមិនឃើញ ឃើញតែភាពខ្មៅងងឹត។ ដូច្នេះកុំធ្វេសប្រហែសឲ្យសោះណា ថែរក្សាឲ្យបានល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ