កុំរំលង! អ្នកចង់បានស្បែកស្អាត សុខភាពល្អមិនងាយឈឺ គួរញ៉ាំផ្លែឈើ ៧ មុខនេះឱ្យបានច្រើន

វីតាមីន C គឺជាវីតាមីនសំខាន់មួយទៀតដែលរាងកាយយើងគួរតែទទួលបានគ្រប់គ្រាន់ ព្រោះក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ទល់នឹងជំងឺផ្តាសាយ និងជួយដល់សរសៃឈាមផ្សេងៗ នៅក្នុងរាងកាយរឹងមាំហើយ វាក៏ជួយស្រូបយក collagen នៅក្នុងខ្លួន ជួយឱ្យស្បែកភ្លឺថ្លាផងដែរ។ វីតាមីន C នេះ​មិន​ចាំ​បាច់​ទទួលទានជា​អាហារ​បំប៉ន​នោះទេ ប៉ុន្តែ​គ្រាន់តែ​ទទួលទាន​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C ក្នុង​បរិមាណ​ត្រឹមត្រូវ​ ក៏​គ្រប់គ្រាន់​ហើយ។ ដូច្នេះថ្ងៃនេះ AMS សូមលើកយក ផ្លែឈើ ៧មុខ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុន្តែក៏មានវីតាមីន C ខ្ពស់ដែរ។ ចង់ដឹងមានអ្វីខ្លះ ទៅមើលទាំងអស់គ្នា!

១. ត្របែក

ត្របែកជាផ្លែឈើដែលគេស្គាល់ថាជាស្តេចនៃវីតាមីន C ដោយផ្លែត្របែកមួយផ្លែអាចផ្តល់វីតាមីន C ដល់ទៅ ២២៨ មីលីក្រាម ពោលគឺច្រើនជាងផ្លែក្រូច ៤ ដង។ វាមានសមត្ថភាពជួយពង្រឹងភាពស៊ាំ ប្រឆាំងជំងឺផ្តាសាយ ចិញ្ចឹមស្បែក និងសម្បូរទៅដោយជាតិសរសៃអាហារដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។

២. កន្តួតព្រៃ

បន្ត​ទៅ​ទៀត​នេះគឺកន្តួតព្រៃ ផ្លែឈើតូច ប៉ុន្តែខ្លាំង មានផ្ទុកវីតាមីន C ដល់ទៅ ៦០០ មីលីក្រាមក្នុង ១០០ ក្រាម មានសមត្ថភាពជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ ព្យាបាល​ក្អក រំលាយ​ជាតិ​ខ្លាញ់ ចិញ្ចឹម​ស្បែក និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ផង​ដែរ។

៣. គីវី

ជាផ្លែឈើពណ៌បៃតងដ៏ឈ្ងុយឆ្ងាញ់ ផ្លែគីវី ១ ផ្លែ ផ្តល់វីតាមីន C ដល់ទៅ ៩៣មីលីក្រាម ជួយពង្រឹងប្រព័ន្ធការពាររាងកាយ បំប៉នភ្នែក និងការពារជំងឺបេះដូង។ វាក៏មានជាតិសរសៃខ្ពស់ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។

៤. ផ្លែស្ត្របឺរី

ស្ត្របឺរី ផ្លែឈើពណ៌ក្រហមភ្លឺចែងចាំងនៅក្នុងចិត្តមនុស្សជាច្រើន ក្នុង ១០០ ក្រាម អាចផ្តល់វីតាមីន C ចំនួន ៥៨ មីលីក្រាម ជួយបង្កើនភាពស៊ាំ ចិញ្ចឹមស្បែក ពន្យាភាពចាស់ ថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ផងដែរ។

៥. ផ្លែល្ហុង

ផ្លែល្ហុងមិនត្រឹមតែល្អសម្រាប់ជាតិសរសៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ​​ក៏​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​វីតាមីន C ផងដែរ​។​ ផ្លែ​ល្ហុង​១០០​ក្រាម​ផ្តល់​វីតាមីន C ៦១ ​មី​លី​ក្រាម​ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ចិញ្ចឹមស្បែក និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

៦. គូលែន

ផ្លែឈើសាច់​ផ្អែមសម្បកពណ៌​ក្រហមនេះ ​១០០ ​ក្រាមអាច​ផ្តល់​វីតាមីន C ៧០​មី​លី​ក្រាម​ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ចិញ្ចឹមស្បែក និងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីទទួលទាន។

៧. ក្រូច

បើនិយាយអំពីវីតាមីន C ក្រូចត្រូវតែជាផ្លែឈើកំពូលដែលមនុស្សភាគច្រើនគិតដល់។ ក្រូចមួយផ្តល់វីតាមីន C ដល់ទៅ ៥៣ មីលីក្រាម ហើយមានជាតិសរសៃដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ចិញ្ចឹមស្បែក និងបំបាត់ការស្រេកទឹក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស